ប្រទេសថៃ ៖ ពលករខ្មែរប្រមាណជាង២០នាក់ ត្រូវកម្លាំងយោធាការពារព្រំដែនថៃ ក្នុងអង្គភាពកងរយលេខ ១២០៦ ធ្វើការឃាត់ខ្លួនដើម្បីឲ្យវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ស្របពេលដែលមេរោគកូវីដ-១៩ កំពុងរាតត្បាតខ្លាំង។ ខណៈពលករខ្មែរទាំងនេះ លបឆ្លងដែនបម្រុងចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត។យោងយោងតាមរបាយការណ៍ដែលសារព័ត៍ទទួលបាន កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីមានព័ត៌មានថា មានពលករខ្មែរមួយក្រុមត្រៀមលបឆ្លងដែនចូលទៅក្នុងទឹកដីថៃ តាមចំណុចឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ រួចមក កម្លាំងវរៈការពារព្រំដែនលេខ១២ របស់ថៃ បានបញ្ជាទៅកម្លាំងកងរយលេខ ១២០៦ ដើម្បីឲ្យចេញប្រតិបត្តិការពិនិត្យស្ថានភាពជាក់ស្ដែង។នៅពេលនោះដែរ កម្លាំងយោធាថៃ បានចេញល្បាតតាមបណ្ដោយផ្លូវសារីភិន ដែលជាផ្លូវស្ថិតនៅតាមបណ្តោយខ្សែបន្ទាប់ព្រំដែន ថៃ-កម្ពុជា និងមានចម្ងាយពីខ្សែបន្ទាត់ប្រមាណ៥០០ម៉ែត្រ ក៏បានឃើញក្រុមពលករខ្មែរមួយក្រុម បាននិងកំពុង នាំគ្នាលបដើរចេញពីព្រៃរបោះ បម្រុងឡើងទៅលើផ្លូវធំ ទើបធ្វើការស្ទាក់ចាប់តែម្ដងដើម្បីត្រួតពិនិត្យ។នៅទីនោះគេសង្កេតឃើញមានពលករខ្មែរសរុបចំនួន២១នាក់ ក្នុងនោះស្រី៦នាក់ ហើយម្នាក់ៗគ្មានច្បាប់អនុញ្ញាតឡើយ។ ពួកគេបានសារភាពថា ពួកគេមានបំណងចូលទៅធ្វើការនៅកន្លែងដែលធ្លាប់ធ្វើនាពេលកន្លងមក គឺនៅក្នុងទីក្រុងបាងកក និង ក្នុងខេត្តឈុនបុរី ព្រោះគ្មានការងារធ្វើ ទើបនាំគ្នាលបឆ្លងដែន ដោយមានគ្នាច្រើន ប៉ុន្តែត្រូវបានរត់បែកគ្នាអស់ខ្លះហើយ។ ទីបំផុត ពួកគេ ត្រូវបានកម្លាំងយោធាថៃ នាំខ្លួនយកទៅកាន់អង្គភាពកងរយលេខ ១២០៦ ជាបណ្ដោះអាសន្នសិន ដើម្បីពិនិត្យទាំងសុខភាព ព្រោះបច្ចុប្បន្នមានការរឹតបន្តឹង ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្រាលនៅឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)
សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)
កសិផលធម្មជាតិខ្មែរ ដែលដឹកយកលក់អោយថៃ ត្រូវបានគេកំណត់អោយ «បង់ភាសុី» (សហការី)
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់ (សហការី)
ព្រៃអង់តែនបានស្រែកទ្រហោយំដើម្បីស្វែងរកអ្នកការពារពិតប្រាកដ ()
វីដែអូ