ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ប្រជាពលរដ្ឋចំនួន៣ភូមិមកពីឃុំអូររី មកតវ៉ាដោយមានបុគ្គលឈ្មោះឆុន ម៉ារ៉ាឌី មករំលោយកដីពលរដ្ឋពីគ្រួសារ ហើយបិតផ្លូវមិនឲ្យពួកគាត់ដើថែមទៀត
Fri,12 June 2020 (Time 03:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 244នាក់)

ខេត្តស្ទឹងត្រែង: បុគ្គលឈ្មោះឆុន ម៉ារ៉ាឌី មករំលោបយកដីពួកគាត់ ចំនួនពីរគ្រួសារហើយប្តឹងពួកគាត់ទៅតុលាការ ថែមទាំងរំលោភយកផ្លូវសាធារណៈ ដែលពួកគាត់ធ្លាប់ដើនឹងដឹកកសិផល ឆ្លងកាត់ចំនួន៣ភូមិរួមទាំងពលរដ្ឋផ្សេងទៀតជាច្រើន ធ្វើដំណើទៅមកជាប្រចាំ ជាពិសេសនូវដូវវស្សាទឹកលិច បែជាបុគ្គលខាងលើ មករំលោបបិតយកផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ដោយមិនឲ្យពួកគាត់ដើបានដូចសប់មួយដង។

ថែមទាំងរំលោបលើច្បាប់តុលាការ ដែលកំពង់បន្តនិតិវិធី មិនទាន់ចប់សប់គ្រប់ ករណីបុគ្គលឈ្មោះឆុន ម៉ារ៉ាឌី បានមករំលោកយកដីពួកគាត់ឥតគេរ្ត៍ខ្មាស់ថែមទៀត ហេតុការផ្ទុះការតវ៉ានេះកើតឡើងនៅវេលាម៉ោង២,៤៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកចូលឃុំចំការលើ ស្ថិតក្នុងភូមិអូររី ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចឈ្មោះភោគ លេន នឹងឈ្មោះម៉ៅ សាម៉េត ដែលជាជនរងគ្រោះរងនៅការបាត់ដីនឹងបិតផ្លូវ ដោយសារជនមានលុយ មានអំណាចខាងលើនេះ រំលោបយកដីនឹងផ្លូវពួកគាត់ លើកគ្នាមកតវ៉ាបានលើកឡើងថា: នៅឆ្នាំ២០០៣ពួកគាត់បានមកកាន់កាប់ និងប្រកបរបកសិកម្មដាំដំឡូងមី ស្វាយចន្ទី នឹងចេកជាច្រើនឆ្នាំមកហើយ រួមទាំងសាងសង់ផ្ទះ២ខ្នង ថែមទាំងតភ្ចាប់បណ្តាញភ្លើងប្រើប្រាស់ទៀតផង។

ហើយពួកគាត់បញ្ចាក់ថាអ្នកណាៗក៍ដឹងឮថាជាដីរបស់ពួកគាត់ពីគ្រួសារនេះដែរ ដែលមានឈ្មោះទី១.កែវ សាមឿន ប្តី ប្រពន្ធឈ្មោះម៉ៅសាម៉េត នឹងទី២ឈ្មោះសៅ សំអាត ប្តី ប្រពន្ធឈ្មោះផែង ស្រីលក្ខ័ បែជាឈ្មោះឆុន ម៉ារ៉ាឌី នេះមកក្លែងបន្លំឯកសាររំលោបយកដីពួកគាត់ ជាច្រើនគ្រួសារទៀតដែននៅជាប់ៗគ្នា ថែមទាំងកាប់ដើមដំណាំចោលរួចឈូសភ្ចួរ ដំណាំពួកគាត់ចោល ហើយបែរជាចោទម្ចាស់ដីក្លែងបន្លំឯកសារ ថាពួកគាត់រំលោបយកដីខ្លួនទៅវិញ ដោយបញ្ចាក់មិនដឹងលិចកើត ជើងត្បូងច្បាស់លាស់ផងនោះ រហូតប្តឹងម្ចាស់ដីផ្ទាល់ដាក់គុកថែមទៀត ដែលពួកគាត់មានបង្កាន់ដៃភូមិឃុំត្រឹមត្រូវ បានទាំងដាក់បញ្ចាំធនាទៀតផងនោះ រហូតមកដល់សព្វថ្ងៃនេះ។

នៅរសៀលថ្ងៃខែឆ្នាំដដែលលោកសន សារឿន អភិបាលនៃគណ:អភិបាលស្រុកថាឡាបរិវ៉ាត់ បានអញ្ចើញមកដល់ផងដែរ នៅពេលពលរដ្ឋទាំង៣ភូមិ ផ្ទុះការតវ៉ាបញ្ហាបុគ្គលឈ្មោះឆុន ម៉ារ៉ាឌី មិនត្រឹមតែរំលោភយកដីប្រជាពលរដ្ឋបណ្ណោះទេថែមទាំងរំលោបបិតផ្លូវសាធារណ: ដែលពួកគាត់ធ្លាប់ប្រើប្រាស់ផ្លូវនេះ តាំងពីយូយារណាស់មកហើយ ទើបលោកបញ្ចាឲ្យក្រុមការងារស្រុក ចុះវាស់វ៉ែងដីទុកធ្វើផ្លូវឲ្យពួកគាត់ធ្វើដំណើរឡើងវិញ ទទឹង១០ម៉ែត្រ ហើយឲ្យពលរដ្ឋធ្វើលិខិតសុំផ្លូវ ដោយមានស្នាមមេដៃពលរដ្ឋទាំង៣ភូមិ ដាក់ទៅភូមិឃុំ ដល់ស្រុក នឹងខេត្ត លុះត្រាមានការអនុញ្ញាតពីរលោកអភិបាលនៃគណ:អភិបាលខេត្តសិន ទើបធ្វើការឈូសឆាយធ្វើផ្លូវបាន។ លោកបញ្ជាក់ថាមិនត្រួវឲ្យលោកឆុន ម៉ារ៉ាឌី ឲ្យមេកាឈូសឬភ្ចួរបិតផ្លូវទៀតនោះទេ។

ទោះបីដោយមានការអញ្ចើញចូលរួមសម្របសម្រួល ពីរអាជ្ញាធរមេភូមិទាំង៣ នឹងអ្នកស្រីមេឃុំ រួមទាំងមន្ត្រីនគបាលប៉ុស្តិ៍ មកហៅបុគ្គលឈ្មោះឆុន ម៉ារ៉ាឌី នោះមកដោះស្រាយនៅចំពោះមុខប្រជាពលរដ្ឋទាំង៣ភូមិ ប្រម៉ាណជាង១០០នាក់ ដើម្បីសុំផ្លូវបើកឡើងវិញ ទុកផ្លូវនេះឲ្យប្រជាពលរដ្ឋពួកគាត់បានធ្វើដំណើ នឹងដឹកកសិផលដូចមុនៗមិនត្រូវបិតនោះទេ តែបុគ្គលឈ្មោះឆុន ម៉ារ៉ាឌី រូបនេះនៅមិនព្រមសម្របសម្រួលនោះទេ។

លោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះថា: ក្នុងការផ្ទុះការតវ៉ារបស់ពលរដ្ឋទាំង៣ភូមិ ក្នុងឃុំអូររី លោកថាលោកបានជ្រាបហើយ ទើបលោករាយការណ៍ជូនលោកអភិបាលនៃគណ:អភិបាលខេត្តរួចហើយ ហើយលោកអភិបាលខេត្តក៍បានបញ្ចាទៅ ស្រុកដែលមានលោកសន សារឿន ជាអភិបាលស្រុក ចុះទៅដល់នឹងពិនិត្យទៅតាមអ្វីជាក់ស្តែង ថាបើផ្លូវនោះជាផ្លូវចាស់ត្រូវរក្សាទុកនៅដដែល បើផ្លូវនោះថ្មីត្រូវដោះស្រាយ នឹងមានការសម្របសម្រួលជាមួយម្ចាស់ដី ដើម្បីរកផ្លូវវាងណាឲ្យពួកគាត់បើចាំបាច់ ជៀងវាងកំឲ្យប្រឈមនឹងពលរដ្ឋ ដើម្បីងាយស្រួលដល់ពួកគាត់ធ្វើដំណើរទៅមកចំការ នឹងដឹកផលដំណាំកសិផលដែលពួកគាត់ធ្វើបាន។

លោកបន្តថា:បញ្ហារឿងថាឈ្មោះឆុន ម៉ារ៉ាឌី មករំលោបយកដីឈ្មោះសៅ សំអាត នឹងឈ្មោះកែវ សាមឿន រឿងនេះបានដល់ដៃតុលាអស់ហើយ ហើយពួកគាត់ទាំងពីរអ្នកក៍មានឯកសារភូមិឃុំទទួលស្គាល់ ចំណែកលោកឆុន ម៉ារ៉ាឌី ក៍មានឯកសារទិញលក់ រហូតបានប្តឹងផ្តល់គ្នាទៅតុលាការ រហូតដល់ចាប់ឈ្មោះសៅ សំអាត ដាក់ពន្ធនាគារ ដោយមានការខិតខំប្រឹងប្រែងពីរ អាជ្ញាធរស្រុក នឹងលោកអភិបាលខេត្ត ទើបឈ្មោះសៅ សំអាត បានចេញពីរពន្ធនាគារវិញ។

លោកបញ្ចាក់ទៀតថា បញ្ហារឿងនេះអាជ្ញាធរនៅតែបន្តដោះស្រាយ ផ្អែកទៅតាមអ្វីឯកសារដែលមានច្បាស់លាស់ ហើយក៍ហាមមិនឲ្យភាគីណាធ្វើសកម្មភាពលើដី ដែលមានទំនាស់នោះឡើយ រងចាំដោះស្រាយទៅតាមច្បាប់ ចប់សិន ហើយឋិតក្នុងការតាមដានរបស់អាជ្ញាធរស្រុក។ ចំណែកភាគីឆុន ម៉ារ៉ាឌី ដែលសង់ផ្ទះលើដីឈ្មោះកែវ សាមឿន នោះលោកសុំមិនបកស្រាយ តែលោកបញ្ចាក់ថាក្នុងករណីលួចដុតផ្ទះ ឈ្មោះកែវ សាមឿន ខាងលើនោះលោកថាបើរកឃើញ ឬដឹងឈ្មោះអ្នកដុតនោះ សមត្ថកិច្ចនឹងចាត់ការតាមច្បាប់ នេះជាបទព្រហ្មទណ្ឌ។ ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ