ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងដែនដែនជម្រកសត្វព្រៃ ស្រុកសៀមប៉ាងធ្វើឲ្យមានការភ្ញាក់ផ្អើលយប់
Fri,12 June 2020 (Time 01:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 224នាក់)

ខេត្តស្ទឹងត្រែង: ថ្ងៃទី១០ ខែមិថុនា ២០២០ វេលាម៉ោង២០,៤០នាទីយប់ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងដែនជម្រកសត្វព្រៃ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់សមត្ថកិច្ច ក៍ដូចពលរដ្ឋរស់នៅក្បែនោះ មិនដឹងមូលហេតុគេសង្ស័យថាជាករណី បរបាញ់សត្វក្នុងដែនកំពង់តែគ្រប់គ្រង អភិរក្សដោយអង្គការប៉ើតឡាយ នឹងមន្ត្រីមបរិស្ថានឧទ្យានុរក្ស ចំណុចUTM0636244.1563741 ភូមិសាស្ត្រត្រពាំងអង្ក្រង ភូមិខិស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅថ្ងៃទី១១ ខែមិថុនា ២០២០ ក្រុមការងារយុទ្ធភូមិភាគទី១ ដឹកនាំដោយលោកខេង សារុន មេបញ្ជាការរងយោធភូមិភាគទី១ ដឹកនាំក្រុមការងារកម្លាំងចម្រុះមានដូចជាលោក គង់ សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងក្រុមការងារថ្នាក់ស្រុកដឹកនាំដោយលោក ស៊ុយ អិុនឡនអភិបាលរងស្រុកសៀមប៉ាង នឹងមន្ត្រីបរិស្ថានស្រុក បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទុះអាវុធនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលើ។

បើតាមលោកខេង សារុន មេបញ្ជាការរងយោធភូមិភាគទី១ បានឲ្យដឹងថាតាមការបំភ្លឺរបស់ក្រុមមន្ត្រីឧទ្យានុរក្សថា កាលពីយប់វេលាម៉ោង ២០និង៤0 នាទីយប់
ថ្ងៃទី១០មិថុនា២០២០ នៅចំណុចខាងលើមានក្រុមជនមិនស្គាល់មុខប្រដាប់ដោយអាវុធកែឆ្នៃ បានបាញ់មួយគ្រាប់ហើយក្រុមល្បាតបានចុះត្រៀមកម្លាំង ពេលនោះក្រុមជនល្មើសបានបាញ់មកលើទីតាំងស្នាក់នៅរបស់ក្រុមមន្ត្រីឧទ្យានុរក្សចំនួន ០២ គ្រាប់ទៀតក្រុមល្បាតក៏បាញ់ តបតទៅវិញដើម្បីការពារខ្លួន គ្រានោះក្រុមជនល្មើសក៏បានបាញ់សន្ធប់មកលើក្រុមល្បាតជាច្រើនគ្រាប់ហើយក្រុមយើងបាញ់តបទៅវិញជាច្រើនគ្រាប់ដែរ ធ្វើឲ្យក្រុមជនល្មើសដកថយទៅវិញតែម្តង តែពុំមានស្លាកស្នាមបន្សល់ជាភស្តុតាងឡើយ។

លោកតាម៉ៅ ព្រះ ភេទប្រុសអាយុ ៨៧ ឆ្នាំ ធ្វើស្រែនៅក្បែរដែនជម្រកសត្វព្រៃទីនោះចម្ងាយ ៣គីឡូម៉ែត្របានមានប្រសាសន៍ថា កាលពេលកាលវេលាម៉ោង ៨ ជាងគាត់បានឮគ្រាប់កាំភ្លើងបាញ់ជាច្រើនគ្រាប់តែគាត់មិនបានដឹងថាជាអ្នកណាបាញ់ឡើយ ហើយក៍មិនដឹងថាការផ្ទុះអាវុធខាងលើនោះជាករណីអ្វីដែរ គ្រាន់តែធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើលទាំងយប់តែប៉ុណ្ណោះ។

លោកខេង សារុន មេបញ្ជាការងយោធភូមិភាគទី១បានបន្តទៀតថា លោកបញ្ចាឲ្យកម្លាំងយោធាក្នុងយុទ្ធភូមិភាគ១ទាំងអស់ តាមបណ្ដោយព្រំដែនត្រូវស្ទាក់ចាំមើលក្រែងជាប្រជាជនឡាវ លួចចូលឆ្លងដែនខុសច្បាប់មកបរបាញ់សត្វនៅក្នុងដែនជម្រកសត្វព្រៃ ដែលយើងកំពង់តែអភិរក្ស ព្រោះសត្វព្រៃនៅពេលនេះ វាកំពង់រងនូវការគម្រាមគំហែង ពីមនុស្សអគតិមួយចំនួនប៉ុនប៉ងសម្លាប់ព្រោះតែប្រយោជន៍ខ្លួន។

គួរបញ្ចាក់ថា:នៅយប់ថ្ងៃកើតហេតុគេប្រទ:ឃើញ មនុស្សប្រមាណជា៩នាក់មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធកែឆ្នៃ នឹងគូមឆ្លុះគ្រប់គ្នាចូលបរបាញ់សត្វ ក្នុងដែនអភិរក្ស ដែលសមត្ថកិច្ចកំពង់តែគ្រប់គ្រង ក៍បានប្រទះនឹងក្រុមល្បាតក្រោយផ្ទុះអាវុធ១គនរាប់ដំបូង ទើបធ្វើឲ្យផ្ទុះអាវុធ ដាក់គ្នាមួយប្រាវដើម្បីដោះខ្លួន ជាក់ស្តែងវត្ថុតាងរកឃើញរកឃើញ បន្សល់នៅសំបកគ្រាប់អាកា៤៧ ចំនួន១២គ្រាប់ នៅនឹងកន្លែងកើតហេតុ
បច្ចុប្បន្នសមត្ថកិច្ចកំពង់ ដាក់កម្លាំងពង្រាយនឹងស្រាវជ្រាវ រកមុខសញ្ញាជនបង្កចាត់ការតាមច្បាប់។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ