ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ទាល់តែសម្តេចតេជោបញ្ជារឲ្យបង្រ្កាបឬ ទើបបានជាសង្វៀនបញ្ជល់មាន់ក្នុងវីឡា ក្នុងភូមិស្វាយសាក់ បើកលេងឌឺប្រសាសន៍ ដោយមិនខ្លាចកូវីដ19
Fri,12 June 2020 (Time 01:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 194នាក់)

(ព្រៃវែង)៖ ទីតាំងបញ្ជល់មាន់ និងអាប៉ោងដ៏ធំមួយ​កន្លែងមិនខ្លាច កូវីដ.១៩ បច្ចុប្បន្ន​កំពុង​ដំណើរការលេងយ៉ាងសប្បាយ ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទីស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងវីឡា ទល់មុខវត្តស្វាយសាក់មិនមានអាជ្ញាធរ ឬសមត្ថកិច្ចហានបង្ក្រាប។

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀន អាងប៉ោងក្នុងវីឡា នោះបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅដើម្បីយកទៅភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោងព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ។

បើយោងតាមមន្ត្រីស្រុកម្នាក់បង្ហើបថា សង្វៀនអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ដោយមានមេការនិងមេសង្វៀនដ៍ធំឈ្មោះ ទីតាហៅម៉ៅ ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តដេីម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។ប្រភពបន្តថា ក្នុងទឹកដីស្រុកស៊ីធរកណ្តាល នេះ ល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់អាប៉ោង បើអាវុធហត្ថ ​លោក ព្រំ សន្ធរ ស្នងការ​ អភិបាលខេត្ត មិនបើកដៃឲ្យលេងគឺមិនមានទេ?។

​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជន បាន​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ សម្តេចក្រឡាហោម ជាពិសេស​(សម្តេចតេជោ ហ៊ុន សែន) គួរចាត់វិធានការលើ ចៅហ្វាយខេត្ត ស្នងការ និងអាវុធហត្ថខេត្តព្រៃវែង ដែលអសមត្ថភាពក្នុងការបង្ក្រាបសង្វៀនជល់មាន់ អាប៉ោងស្ថិតនៅក្នុងវីឡា ក្នុងភូមិ​ស្វាយសាក់ ឃុំ​ពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្ត​ព្រៃវែង ដោយមិនខ្លាច កូវីដ.១៩។ប្រសិនបើជាចៅហ្វាយខេត្តលោកស្នងការ និងអាវុធហត្ថខេត្តព្រៃវែង ពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រយោ​ជន៍ផ្ទាល់ខ្លួន​នោះទេ? គឺត្រូវតែហ៊ាន​បង្ហាញ​ជំហរដឹកនាំដោយភាព​ស្មោះត្រង់​បម្រើប្រជាព​លរដ្ឋ​ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​ មិនគួរបណ្តោយឲ្យមានល្បែងបញ្ជល់មាន់របស់លោកទីតាហៅម៉ៅ បើកលេងក្នុងវីឡា ដូច្នេះទេ? ។បឋម

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ