ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកអភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ចុះដាំគ្រាប់ត្នោតជាង១០ម៉ីនគ្រាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡាវ
Sat,30 May 2020 (Time 03:19 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 112នាក់)

ខេត្តស្ទឹងត្រែង: លោកអភិបាលនៃគណ:អភិបាលខេត្ត ដឹកនាំមន្ត្រី មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នឹងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ រដ្ឋបាលស្រុកសៀមប៉ាង នឹងពលរដ្ឋទាំងពីរស្រុក ជាប់គ្នាចុះដាំគ្រាប់ពូជ ត្នោត នៅតាមដងផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាង ចំណុចអូរគួក តាមខ្សែបន្ទាត់ផ្លូវព្រំដែនកម្ពុជា ឡាវ ចំនួន១០ម៉ឺនគ្រាប់នៅថ្ងៃទី៣០ ឧសភា ២០២០។

លោក ផាន់ យុតអភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបានមានប្រសាសន៍ស្វាគមន៍ដល់វត្តមាន គណះប្រតិភូ លោកអភិបាលខេត្ត លោក ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ជាកងកម្លាំងទ័ពស្រួច ខ្សែបន្ទាត់ព្រំដែន លោក លោកស្រី ជាថ្នាក់ដឹកនាំបណ្ដាមន្ទីរអនុប្រធានមន្ទីរ នឹងមន្ត្រីរាជការទាំងអស់ ដោយភាពកក់ក្តៅ បំផុត។

ក្នុងនោះដែរលោកមានក្ដីសប្បាយរីករាយដែលរដ្ឋបាលខេត្តដឹកនាំដោយ អភិបាលខេត្ត ដែលបាននាំយកគ្រាប់ពូជត្នោតមកដាំនៅមូលដ្ឋានស្រុកសៀមប៉ាង ហើយលោកក៏បានដឹកនាំមន្ត្រីរាជការក្នុងរដ្ឋបាលសាលាស្រុកទាំងអស់ចូលរួមយ៉ាងក្ដីរីករាយ។

ក្នុងនោះផងដែរលោក អ៊ុក ធាវីប្រធានមន្ទីរព័ត៌មានខេត្ត ក៍បានមានប្រសាសន៍ថា លោកក៏បានដឹកនាំមន្ត្រីរាជការក្នុងមន្ទីរព័ត៌មានទាំងអស់មកចូលរួមក្នុងកម្មវិធីនេះដែរ ហើយលោកបន្តទៀតថា នេះជាលើកទី៣ហើយ ដែលលោកអភិបាលខេត្តបាននាំគ្រាប់ពូជត្នោតមកដាំនៅតាមបន្ទាត់ព្រំដែនកម្ពុជា ឡាវយើងនេះ។

លើកទី១.ដាំនៅចំណុចបង្គោលព្រំដែនលេខ៧១ ដល់ចំណុចព្រំដែនបង្គោលលេខ៧៥ ដាំបានចំនួន៣ម៉ឺនគ្រាប់ លើកទី២.ពីចំនុចបង្គោលព្រំដែនលេខ៧៥ ដល់៧៨ដាំបាន ចំនួន៥ម៉ឺនគ្រាប់ លើកទី៣.នេះមានចំនួន១០ម៉ឺនគ្រាប់ ពីរចំណុចអូឫស្សីផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាង ទៅព្រំដែនចំណុចពូគួកបង្គោលព្រំដែនលេខ៧៨។

លោកបានបញ្ជាក់ថាដើមត្នោតជាកេរមរតកដូនតានៃវប្បធម៌ជាតិយើងនៅពេលដែលគ្រាប់ពូជនេះ ដុះលូតលាស់ចេញរៀងជាដើម វាធំឡើងអាចផ្ដល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ នៅតាមព្រំដែននិងអាចកែប្រែកំណើនសេដ្ឋកិច្ចស្រុកខេត្តអាចកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់យើងនេះ។

លោកម៉ុម សារឿន អភិបាលនៃអណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ ក្នុងឱកាសនោះថា: តំបន់
អូរគួកនេះ គឺជាតំបន់ដែលរងគ្រោះដោយសង្គ្រាម ជាតំបន់ឆ្លងកាត់របស់ខ្មែរក្រហមហើយគ្មានប្រជាជនណា អាចមករស់នៅរកស៊ីនៅទីនេះបានទេ ដោយសារគុណបំណាច់នៃរដ្ឋាភិបាលកម្ពុជាយើង ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកបានចចារទ្វេភាគីជាមួយក្រុមផ្តាច់ខ្លួន របស់ខ្មែរក្រហមឱ្យចូលមករួមគ្នាដើម្បីកសាងប្រទេសជាតិ ឲ្យមានសុខសន្តិភាពពេញលេញបាន ដូច្នេះហើយទើបយើងមានឱកាសមកអភិវឌ្ឍន៍តំបន់នេះឲ្យមានផ្លូវមានស្ពានឆ្លងទន្លេពីរកន្លែងយ៉ាងស្រស់ស្អាត ។

លោកអភិបាលខេត្តបានបន្តថា នូវពេលមានអ្វីៗអស់នេះហើយ គឺកើតចេញពីមានសន្តិភាព យើងត្រូវកែច្នៃសោភ័ណភាពនៅទីនេះឲ្យមានសម្រស់ស្រស់បំព្រង ទើបយើងយកគ្រាប់ពូជត្នោតនេះ មកដាំតាមបណ្តោយសងខាងផ្លូវទាំងនេះ ពេលវាធំឡើងអាចទាក់ទាញភ្ញៀវទេសចរណ៍ មកកំសាន្តនៅទីនេះផងដែរ នេះជាមោទនភាពខ្ពស់របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួបរួមគ្នាកសាង ការពារ និងអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។

លោកអភិបាលខេត្តក៍បានបញ្ជាក់ផងដែរថា: អង្គភាពកងកម្លាំងប្រដាប់អាវុធ បណ្ដាមន្ទីរ និង ស្រុកចូលរួមត្រូវទទួលដាំគ្រាប់ពូជត្នោត នឹងថែទាំតាមចំនួននិងទីតាំង ដែលខ្លួនបានដាំដើម្បីឲ្យមានការលូតលាស់ល្អ កំណត់ដោយរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ជាអ្នកតាមដាននឹងជម្រុញគ្រើនរំលឹក។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ