ខេត្តបន្ទាយមានជ័យ ៖ស្រុកពួកហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមរបាយការណ៍ពីកម្លាំងនគរបាលស្រុកថ្មពួកបានឲ្យសារព័ត៍មានដឹងថា ៖មូលហេតុដោយកូនអកត្តញ្ញូរូបនោះខឹងឪពុកមិនលើកទូរស័ព្ទ ពេលត្រឡប់មកផ្ទះវិញ ក៏មានក៏មានទំនាស់ពាក្យសម្ដីនិងគ្នាតែម្តងទៅ។សមត្ថកិច្ចបានបន្តឲ្យសារព័ត៌មានដឹងទៀតថាជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ រស់នៅ ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែកកូនអកត្តញូ ជាជនដៃដល់ឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ប្រភពជុំវិញកន្លែងកើតហេតុបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ ជនដៃដល់ជាកូនបានទៅធ្វើផ្ទះឲ្យម្តាយក្មេងនៅ ភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយធ្វើផ្ទះរួចពេលល្ងាចក៏បានផឹកស៊ី ហើយបានខលទូរស័ព្ទមកឪពុក នៅផ្ទះតែឪពុកមិនបានលើក ។ ពេលកូនអកត្តញូនេះមកដល់ផ្ទះក៏រករឿងកើតជាជម្លោះ ឈ្លោះប្រកែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះ កន ប៊ូ អាយុ៥៦ឆ្នាំជាម្តាយបានហាមឃាត់កុំអោយឈ្លោះប្រកែកគ្នា ។ ពេលនោះដោយអំណាចទឹកប្ដូរនិស្ស័យ(ស្រា) ជនសង្ស័យ ទប់កំហឹងមិនបានក៏ទាញអង្រែបុកអង្ករ ប្រវែង១,៣០ម វាយទៅលើឪពុកខ្លួន ចំកញ្ចឹង(ក) ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ តែបានដាច់ខ្សល់ស្លាប់តាមផ្លូវ ។ ជនដៃដល់ក្រោយពីវាយទៅលើឪពុកហើយក៏បានរត់គេចខ្លួន តែត្រូវបានកងកំលាំងសមត្ថកិច្ចប្រតិបត្តិការស្រាវជ្រាវតាមចាប់ខ្លួនបាននៅម៉ោង១,៤០នាទីថ្ងៃខៃ ឆ្នាំដដែល។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់។
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ