ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អាជ្ញាធរខេត្តកោះកុង អញ្ជើញស្វាគមន៍ប្រតិភក្រសួងទេស ចរណ៍ គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងពិធីទទួលធុងសំរាម និងបដាអបរំពីក្រុមហ៊ុន កូការកូឡា
Thu,21 May 2020 (Time 04:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 89នាក់)

ខេត្តកោះកុង ÷ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង
ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លោក ជំទាវ មិថុនា ភូថង អភិ បាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ប្រតិភូក្រសួងទេសចរណ៍ ក្នុងពិធីទទួលសម្ភារៈជាធុងបែងចែកដាក់សំរាមនឹងបដាអបរំ របស់ក្រុមហ៊ុន កូការកូឡាចំនួន ២០ ធុង ដើម្បីចូលរួមថែរក្សាអនា ម័យ ក្នុងក្រុងខេមរភូមិន្ទ ។

លោកជំទាវ មិថុនា ភូថង អភិ បាលខេត្ត បានមានប្រសាសន៍ ថ្លែងនឹងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះក្រសួងទេស ចរណ៍ គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រុម ហ៊ុន កូការកូឡា វិស័យឯកជន ដែលបានផ្តល់នូវសម្ភារៈជាធុងបែងចែកដាក់សំរាមចំនួន២០ ធុង ជូនដល់រដ្ឋបាលខេត្ត នាពេលនេះ គឺជាការយកចិត្តទុក ដាក់ខ្ពស់អំពីបញ្ហាអនាម័យ ក្នុងការថែរក្សាសុខមាលភាពប្រជា ពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្តក្នុងខេត្តកោះកុង ។

លោកជំទាវ អភិបាលខេត្ត ថ្លែងបញ្ជាក់ថា នេះគឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយសំរាម ដែលអាចបង្កគ្រោះថ្នាក់ដល់យើងទាំងអស់គ្នា ។ ធុងសំរាម ទាំងនេះ រដ្ឋបាលខេត្ត និងពិភាគសារជាមួយអាជ្ញាធរក្រុង ដើម្បីយកទៅប្រើប្រាស់ដាក់ឲ្យចំគោល ដៅ ។ ជាមួយគ្នានេះផងដែរ សូមអោយបងប្អូនប្រជាពលរដ្ឋទាំង អស់ចូលរួមថែរក្សាអនាម័យ ជា ប្រចាំ ដើម្បីការរស់នៅប្រកប ដោយសុខភាពល្អ ព្រមទាំមានសោភ័ណភាពល្អ ជាការទាក់ ទាញភ្ញៀវមកសម្រាកកំសាន្តក្នុងខេត្តរបស់យើងបន្ថែមទៀត ។

សូមបញ្ជាក់ផងដែរថា ធុងបែង ចែកដាក់សំរាមរបស់ក្រុមហ៊ុន កូការកូឡា ប្រគល់ជូនរដ្ឋបាលខេត្តកោះកុង គឺជាប្រភេទធុងសំណាញ់ដែក ក្នុងធុង១មានចំនួន៣ថត ដាក់សំរាមផ្សេងៗគ្នា ដូចជា: ដបប្លាស្ទិក កំប៉ុង ថង់ប្លាស្ទិក ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ