ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រ ក្នុងស្រុកក្រូចឆ្មារ
Thu,21 May 2020 (Time 04:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 64នាក់)

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត អាជ្ញាធរស្រុក និងក្រុមការងារ អញ្ជើញចុះសំណេះសំណាលសូរសុខទុក្ខ នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរបស់សាខាកាកបាទក្រហមខេត្ត សរុប១៩៧កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រចំនួន៥០ គ្រួសារ នៅបរិវេណវិទ្យាល័យក្រូចឆ្មារ និងពលករកំពុងដាក់ខ្លួននៅដាច់ដោយឡែកចំនួន២៧នាក់ នៅសាលាបឋមសិក្សាប៉ើស១ និង១២០កញ្ចប់ទៀត ផ្តល់ជូនទៅអនុសាខាកាកបាទក្រហមស្រុកក្រូចឆ្មារ ចែកជូនពលរដ្ឋជនងាយរងគ្រោះក្នុងមូលដ្ឋានរបស់ខ្លួនបន្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋជាចនងាយរងគ្រោះទាំងអស់ក្នុងស្រុកក្រូចឆ្មារ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការឆ្វេងយល់និងដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវភ្លេចខ្លូននោះឡើយ។

ឆ្លៀតក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកថា បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថាជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ។

ឯកឧត្តមបណ្ឌិត បន្ថែមថា ជាពិសេសអាជ្ញាធរស្រុក ឃុំ យុវជនកាកបាទក្រហម ស.ស.យ.ក ត្រូវរួមសហការគ្នាបញ្ជ្រាបការយល់ដឹង និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដែលបានដាក់ចេញ ឲ្យជ្រួតជ្រាបដល់ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាងណាដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដល់ជំងឺកូវីដ១៩ជាថ្មី ដែលជា លេីកទី២នោះ។

សូមបញ្ជាក់ថា ចំពោះអំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះ៥០គ្រួសារចែកជូននាឳកាសនោះ និង១២០គ្រួសារទៀត ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកក្រូចឆ្មារ សម្រាប់ចែកបន្ត ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល ដោយឡែកចំពោះពលករទាំង២៧នាក់ ទទួលបានគ្រឿងឧបភោគបរិភោគដូចគ្នា និងថវិការក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ