ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការពារការរីករាលដាលនៅជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពលករខ្មែរ១១០នាក់ត្រូវបានយោធាឈុតខ្មៅថៃចាប់និងបញ្ជូនមកប្រទេសកម្ពុជាវិញ
Thu,21 May 2020 (Time 04:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 128នាក់)

(ខេត្តបាត់ដំបង):ស្រុកសំពៅលូន
ពលករខ្មែរប្រុស់,ស្រី,ក្មេងចាស់ចំនួន១១០បានលួចឆ្លងដែនចូលទៅប្រទេសថៃដើម្បីរកការងារធ្វើខណៈប្រទេសថៃកំពុងមានការរឹតបន្តឹងតាមច្រករបៀង នៅក្នុងភូមិសាស្ត្រក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ១២:៣០នាទី
តាមរបាយការណ៍របស់ទាហានថៃឈុតខ្មៅលេខ១៣០២ដែលបានចាប់ពលករខ្មែរបញ្ជូនទៅទាហានថៃឈុតខ្មៅ វរសេនាធំលេខ១៣ ហើយបញ្ជូនពលករខ្មែរមកឲ្យកម្លាំង
នគបាលប៉ុស្តិ៍ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង
លោកអនុសេនីយ៍ឯក កែវ ឌឿនមេប៉ុស្តិ៍នគបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន ៨១៧ បានឲ្យសារព័ត៍មានដឹងថាក្រោយពីបានទទួលព័ត៍មានពីកម្លាំងយោធាឈុតខ្មៅថៃលោកបានរៀបចំកម្លាំងដើម្បីចូលទៅទទួលពលករខ្មែរដែលមានចំនួនសរុបទាំងអស់ ចំនួន១១០នាក់ ស្រី៤៥នាក់ក្មេង៤នាក់ស្រី២នាក់ )ប្រុស៦១នាក់ក្រោយពីបានសាក់សួររួចរាល់កម្លាំងនគបាលប៉ុស្តិគីឡូ១៣បានបញ្ជូនពលករខ្មែរខាងលើទៅកងឯកភាពរដ្ឋបាលស្រុកសំពៅលូនក្នុងវិទ្យាល័យសំពៅលូន ដើម្បីផ្តល់ឲ្យមន្ត្រីជំនាញចិត្តាឡីស័ក ធ្វើការត្រួតពិនិត្យសុខភាពជាមួយគ្នានេះដែរឯកឧត្តម ហឿង សុគន្ធអភិបាលរងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រីពុំ ចាន់ ស្នងការរងនគរបាលខេត្តបាត់ដំបង លោកមេបញ្ជាការរងសឹករងខេត្តបាត់ដំបង និងមានការចូលរួម អភិបាលរងស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ក្នុងស្រុក គ្រប់ស្ថាប័នបានធ្វើការអប់រំណែនាំដល់ពលករខ្មែរទាំង១១០នាក់ អំពីផលប៉ះពាល់ នៃ ការលួចឆ្លងដែនដោយខុសច្បាប់ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ មិនឲ្យឆ្លងដែន ចូលទៅប្រទេសនានាទៀត ដែលនៅជាប់ព្រំប្រទល់ ក្នុងគោលបំណងបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងឲ្យពួកគាត់ រង់ចាំរាជរដ្ឋាភិបាលថៃ បើកច្រកចេញចូល ចាំពួកគាត់នាំគ្នាចូលទៅ ក្រោយពេលធ្វើការអប់រំរួច បានឲ្យពួកគាត់ វិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ