ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
នុះវីវរហើយរថយន្តប៉ែនពណ៌ទ្រីអ៉ី ស្លាកលេខ ខ.ម លួចដឹកឈើអារល្មើសច្បាប់ ត្រូវកម្លាំងកងរាជអាវុធហត្ថឆ្មក់បង្ក្រាប
Thu,21 May 2020 (Time 02:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 73នាក់)

ខេត្តស្ទឹងត្រែង: រថយន្តប៉ែនពណ៌ទ្រីអ៉ី ពាក់ស្លាកលេខខ.ម លួចដឹកឈើអាប្រភេទក្តាជា៣ម៉ែត្រគូប ល្មើសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងជំនាញ រដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបទាន់ពេល នៅវេលាម៉ោង១៨,២៥នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកអន ច័ន្ទសុជាតិ បានឲ្យដឹងនៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងដឹងថា: កម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់ករណីដឹកជញ្ជូនឈើអារ ល្មើសច្បាប់តាមបណ្តោយផ្លូវជាតិលេខ៧ នៅចំណុចខាងលើ។

ភ្លាមៗត្រូវបាននាំមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការត្រួតពិនិត្យនិងវាសវែងជាក់ស្តែង ជាលទ្ធផលរួមមាន:
ឈើអារប្រភេទលេខ១និងលេខ២សរុបចំនួន១៤៦ដុំ/សន្លឹកស្មើនឹង៣,០៨៤ម៉ែត្រគូបត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ចំណែករថយន្ត០១គ្រឿងប្រភេទប៉ែន ពណ៍ត្រេអីុ ពាក់ស្លាកលេខ ខេមរភូមិន្ទ01,3-6816
ត្រូវបានរក្សាទុកនៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធីតាមច្បាប់។

ចំណែកជនប្រព្រឹត្តបទល្មើសដឹកជញ្ចូនឈើខុសច្បាប់ គឺជាមន្ត្រីយោធា បច្ចុប្បន្នពុំបានឃាត់ខ្លួនឡើយ ក្រោយពេលបានបំពេញបែបបទរួច។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ