ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
អភិបាលខេត្តបានប្រគល់ឧបករណ៍ប្រើប្រាស់ ក្នុងការយុទ្ធនាការប្រឆាំងនឹងCovid-19 ជូនមន្ទីរសុខាភិបាលខេត្ត
Thu,21 May 2020 (Time 02:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 48នាក់)

ស្ទឹងត្រែង. កាលពីល្ងាចថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ នេះ នៅបរិវេណមន្ទីរ សុខាភិបាល ខេត្តស្ទឹងត្រែង លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាននាំយកនូវ ឧបករណ៍ប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងCovid-19 ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើប្រាស់តាមតំរូវការចាំបាច់ក្នុងការទប់ស្កាត់ ការពារ ប្រយុទ្ធ និងជំងឺកូវីដ ១៩។

លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តបានឲ្យដឹងថា សម្ភារៈសម្រាប់ទប់ស្កាត់ ការពារនិងប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដដ១៩នាពេលនេះរួមមានអាវការពារចំលងរោគ ចំនួន ១០០០ សម្រាប់ និងថ្នាំសម្លាប់មេរោគ ក្លូរ៉ាមីុន ចំនួន៤ធុង រស្មីនឹង១០០គីឡូគ្រាម ដែលជាអំណោយរបស់ទីបញ្ជាការដ្ឋានសិករងស្ទឹងត្រែង ។

លោកម៉ុម សារឿន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ទីបញ្ជាការដ្ឋានសិករងខេត្ត ដែលបានផ្តល់ជូននូវអំណោយដែលមានសារៈសំខាន់ទាំងនេះ ដើម្បីរួមចំណែកនឹងចូលរួម ទប់ស្កាត់ ការពារ ប្រយុទ្ធ ប្រឆាំង និងជំងឺកូវីដ ១៩ ដែលជាប្រភេទជំងឺដ៏កាចសាហាវ និងមានគ្រោះថ្នាក់សម្រាប់មនុស្សជាតិ។

លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានសង្កត់ធ្ងន់ថាការចូលរួមផ្តល់ជាសម្ភារៈទប់ស្កាត់កូវីដ១៩ របស់បញ្ជាការដ្ឋានសិករងស្ទឹងត្រែង ជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការចូលរួមរបស់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន ដើម្បីការការពារនូវជំងឺដ៍កាចសាហាវមួយនេះ មិនឲ្យបន្តការរីករាលដាលដល់ប្រជាពលរដ្ឋ និងខ្លួនឯងដើម្បីបង្ហាញពីការត្រៀមលក្ខណៈ រួចជាស្រេចពីសំណាក់អ្នកពាក់ព័ន្ធគ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងការការពារមិនឲ្យមានការឆ្លងនូវជំងឺប្រភេទថ្មីដល់ប្រជាពលរដ្ឋ ជាពិសេសខេត្តស្ទឹងត្រែងដែលមិនមានវិជ្ជមានជំងឺកូវីដ១៩ ចាប់ពីជម្ងីប្រភេទថ្មីនេះបានផ្ទុះឡើង។

ដើម្បីឲ្យការប្រើប្រាស់ឧបរណ៍ទប់ស្កាត់កូវីដ១៩មានប្រសិទ្ធភាព លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលខេត្តក្រោយពេលទទួលសម្ភារៈទាំងនេះហើយ ត្រូវប្រើឲ្យចំគោលដៅ ដើម្បីធានាបាននូវការចម្លងនឹងឆ្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនេះលោកម៉ុម សារឿន អភិបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេត្ត ដែលចំណុះក្រោមរដ្ឋបាលខេត្ត ឲ្យបន្តសកម្មភាពធ្វើការផ្សព្វផ្សាយ និងណែនាំ ដល់ប្រជាពលរដ្ឋ គ្រប់ទីឋាន តាមមូលដ្ឋានជាប្រចាំ កុំឲ្យពួកគាត់ភ្លេចខ្លួន ក្នុងការការពារខ្លួនបង្កានូវរីករាលដាលឆ្លងជំងឺ កូវីដ ១៩ ។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ