ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ព័ត៌មានថ្មីបំផុត
កិច្ចប្រជុំ ស្តីពី ការពិនិត្យនិងពិភាក្សាការគៀគរថវិកា ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០របស់កាកបាទក្រហមកម្ពុជាខេត្តរតនគិរី។ នារព្រឹកថ្ងៃប្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធាន គណៈកម្មាធិការសាខាបានអញ្ជើញដឹកនាំ កិច្ចប្រជុំ ស្តីពី ការពិនិត្យនិងពិភាក្សាការគៀគរថវិកា ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ប្រព្រឹត្តទៅនៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាខា និងអនុសាខាក្រុងស្រុក សរុបចំនួន៤១ នាក់ ស្រី៧ នាក់។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់របស់ ឯកឧតត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង/ស្រុក ទាំង៩ ដែលបានចូលរួមយ៉ាងសកម្មភាពក្នុងការចូលរួមឧបត្ថម្ភ និងកៀរគរថវិកាបន្ថែមពី មន្ត្រីរាជការ និងសប្បុរសជន តាមអង្គភាព ស្ថាប័ននីមួយៗ **|**
កិច្ចប្រជុំ ស្តីពី ការពិនិត្យនិងពិភាក្សាការគៀគរថវិកា ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០របស់កាកបាទក្រហមកម្ពុជាខេត្តរតនគិរី។ នារព្រឹកថ្ងៃប្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធាន គណៈកម្មាធិការសាខាបានអញ្ជើញដឹកនាំ កិច្ចប្រជុំ ស្តីពី ការពិនិត្យនិងពិភាក្សាការគៀគរថវិកា ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ប្រព្រឹត្តទៅនៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាខា និងអនុសាខាក្រុងស្រុក សរុបចំនួន៤១ នាក់ ស្រី៧ នាក់។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់របស់ ឯកឧតត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង/ស្រុក ទាំង៩ ដែលបានចូលរួមយ៉ាងសកម្មភាពក្នុងការចូលរួមឧបត្ថម្ភ និងកៀរគរថវិកាបន្ថែមពី មន្ត្រីរាជការ និងសប្បុរសជន តាមអង្គភាព ស្ថាប័ននីមួយៗ
Thu,21 May 2020 (Time 02:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 91នាក់)

កិច្ចប្រជុំ ស្តីពី ការពិនិត្យនិងពិភាក្សាការគៀគរថវិកា ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០របស់កាកបាទក្រហមកម្ពុជាខេត្តរតនគិរី។

នារព្រឹកថ្ងៃប្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធាន គណៈកម្មាធិការសាខាបានអញ្ជើញដឹកនាំ
កិច្ចប្រជុំ ស្តីពី ការពិនិត្យនិងពិភាក្សាការគៀគរថវិកា ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ប្រព្រឹត្តទៅនៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាខា និងអនុសាខាក្រុងស្រុក សរុបចំនួន៤១ នាក់ ស្រី៧ នាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់របស់ ឯកឧតត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង/ស្រុក ទាំង៩ ដែលបានចូលរួមយ៉ាងសកម្មភាពក្នុងការចូលរួមឧបត្ថម្ភ និងកៀរគរថវិកាបន្ថែមពី មន្ត្រីរាជការ និងសប្បុរសជន តាមអង្គភាព ស្ថាប័ននីមួយៗ ដើម្បីចូលរួម អបអរខួបទី ១៦៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។ ឯកឧត្តមក៏បានបន្តទៀតថា ការកៀងគររកថវិកានេះ គឺក្នុងគោលបំណង ចូលរួមមនុស្សធម៌ជាបន្តទៀត ដើម្បី ជួយ នឹងផ្ដល់ជូនដល់គ្រួសារក្រីក្រចាស់ជរា គ្មានទីពឹងទូរគតជន ក្មេងកំព្រា គ្រួសាររងគ្រោះដោយសារគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជាយើងនេះ។ ហើយសាខានៅធ្វើការអំពាវនាវ និងទទួលថវិកាសប្បុរសធម៌នេះ រហូតដល់ចុងឆ្នាំ ២០២០ បន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប្រធានបានអំពាវនាវដល់គណៈកម្មការសាខា និងអនុសាខាក្រុងស្រុកទាំង ៩ និងមន្ទីរអង្គភាពទាំងអស់ សូមកុំភ្លេចខ្លួនត្រូវបន្តចូលរួមអនុវត្ត តាមណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការការពារជម្ងឺកូវីត១៩ ក៏ដូចជាផ្សព្វផ្សាយបន្តសារអប់រំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាបន្តទៀត ដើម្បីចូលរួមទប់ស្កាត់នៅជម្ងឺកូវីត១៩ កុំឱ្យមានរលកទី ២ មកក្នុងសហគមន៍ និងប្រទេសកម្ពុជាយើងទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០នេះ ថវិកាដែលបានទទួលពីសប្បុរសជន ក្នុង ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២០ បានចំនួន ១១៥.១១៥.៥០០រៀល និង៨.៣៣០ ដុល្លារអាមេរិក៕ដោយភ្នាក់ងារ

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ