ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ផ្ទុះការតវ៉ារវាងប្រជាពលរដ្ឋ នឹងមន្ត្រីខណ្ឌជលផលខេត្ត បានឃាត់អ្នករត់តាក់ស៉ីម្នាក់គ្មានដីការ ចូលរថយន្តនាំយកមកខណ្ឌបាត់ គ្មានមូលហេតុ
Wed,20 May 2020 (Time 08:34 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 54នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានករណីផ្ទុះការតវ៉ា រវាងប្រជាពលរដ្ឋ ជាមួយមន្ត្រីជលផល នៅខណ្ឌជលផលខេត្តស្ទឹងត្រែង មូលហេតុដោយមន្ត្រីជលផលពីរអ្នក នឹងនគបាលពីរូប នឹងអ្នកស្លៀកពាក់ស៉ីវិលម្នាក់ សរុប៥រូប ចាប់មនុស្សម្នាក់ជាតៃកុងរថយន្តតាក់ស៉ី កណ្តាលផ្លូវកំពង់ចរាចរណ៍ដឹកភ្ញៀវមកខេត្ត រួមទាំងអ្នកជម្ងឺ ម្នាក់ផង ដឹកយកមកមន្ទីរពេទ្យខេត្ត ហេតុការកើតហេតុនៅចំណុចចុងអូរបាញ់ខ្លា ភូមិត្បូងខ្លា ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

បើតាមសាក្សីបញ្ចាក់នៅនឹងកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះឈ្មោះអេង មន្នី ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មុខរបរត់តាក់ស៉ី ដឹកភ្ញៀវ មុនកើតហេតុជនរងគ្រោះជាតៃកុង បើករថយន្តប្រញាប់យកអ្នកជម្ងឺមកពេទ្យ ក្រោយពេលសមត្ថកិច្ចជាមន្ត្រីជលផល មានគ្នា៥បើករថយន្តមកស្ទាក់រថយន្តគាត់រួចឆែកឆេ ដោយសង្ស័យថាតៃកុងរថយន្តខាងលើ រកស៉ីដឹកត្រីខុសច្បាប់យកមកលក់នៅលើទីផ្សារ។

អ្នកឃើញហេតុការណ៍នេះបន្តថា តែគួរឲ្យសោកស្តាយ ទៅលើមន្ត្រីជលផល ពេលឆែកឆេមិនឃើញត្រី១កន្ទុយផងនោះ ក៍បះសំដីគ្នាបន្តិចបន្តួច រវាងម្ចាស់រថយន្តនឹងមន្ត្រីជលផល២អ្នក រួមទាំងមន្ត្រីនគបាល២រូប នឹងម្នាក់ស្លៀកពាក់ស៉ីវិល ស្ទុះមកច្របាច់ករកូនរបស់គាត់ ដែលកាន់ទូរស័ព្ទថត នឹងយកទូរស័ព្ទកូនរបស់គាត់បោកកំតិចចោល ថែមទាំងយកទូរស័ព្ទនោះមកជាមួយផង រួចក៍ធ្វើសកម្មភាពវាយទាត់ធាក់នឹងវាយខ្នោះ រុញបញ្ចូលរថយន្តខ្លួន យកមកខណ្ឌជលផលខេត្តតែម្តង ទុក្ខបន្សល់តែរថយន្តដឹកភ្ញៀវនឹងអ្នកជម្ងឺលើរថយន្តតែបណ្ណោះ។

តាមការអះអាងពីរលោកគង់ វង្ស សន្ទប់ឃុំអូរម្រះ ទទួលបន្ទុកប្រជាការពារភូមិ បានផ្តល់បទសម្ភាសន៍ នៅមុខខណ្ឌជលផលថា: គាត់មានប្រតិកម្មនឹងមន្ត្រីជលផលជាខ្លាំង ដោយខឹងលោកវង្ស សាវឿន លោកយាម សាវ៉ុន មន្ត្រីជលផល ដែលបានចាប់វាយ ជនរងគ្រោះរួចបញ្ចូលរថយន្ត ដោយគ្មានមូលហេតុ ព្រមទាំងរថយន្តជនរងគ្រោះមិនបានដឹកត្រីមួយក្បាលផងនោះ ដោយរថយន្តជនរងគ្រោះដឹកតែភ្ញៀវ រួមនឹងអ្នកជម្ងឺម្នាក់ផងដឹកយកមកពេទ្យ ដោយធ្វើសកម្មភាពកាក់រថយន្ត ឆែកឆេ យកតៃកុងរថយន្តមកឃុំខ្លួន ធ្វើឲ្យក្រុមគ្រួសារនឹងអ្នករួមដំណើរ ភ័យឆោឡោ ជាខ្លាំងព្រោះបាត់មនុស្សគ្មានមូលហេតុ ទើបធ្វើឲ្យពួកគាត់ផ្ទុះការតវ៉ា។

នៅរសៀលថ្ងៃដដែលនេះផងដែរ លោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តបានផ្តល់បទសម្ភាសន៍ បំភ្លឺពាក់ព័ន្ធក្នុងករណីខាងលើនេះថា តៃរថយន្តឈ្មោះអេង មន្នី ភេទប្រុសអាយុ៤០ឆ្នាំ បានបើកបររថយន្តសាំងយ៉ុងពណ៍សរឈ្នូតក្រហម ពាក់ស្លាកលេខ2AN 3531បានប:ពាក្យសំដីគ្នានឹងកូនចៅក្រុមការងារ ដែលជាមន្ត្រីជលផលចុះអនវត្តច្បាប់ ក្នុងការទប់ស្កាត់បង្ក្រាបធនធានជលផល ក្នុងរដូវបិតឡូនេសាទចាប់ពីរដើមខែឧសភា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០ នេះ។

លោកបញ្ចាក់ថា នេះគ្រាន់តែជាការភ័ន្តច្រឡំតែប៉ុណ្ណោះ ព្រោះតៃកុងរថយន្តខាងលើបានច្រងេង ច្រង៉ាង ធ្វើឲ្យប:ដៃទៅលើក្បាល មន្ត្រីជលផលអនុវត្តន៍ច្បាប់ ទើបនាំយកមកខណ្ឌសួរនាំតែម្តង ហើយម្យ៉ាងទៀតនៅតំបន់ដែលជនត្រូវបានឃាត់ រួចនាំមកខណ្ឌជលផលនោះ ជាតំបន់អភិរក្សត្រីមេពូជ ហើយរថយន្តនឹងតៃកុងជាមុខសញ្ញាចាស់ផង ធ្លាប់ដឹកជញ្ជូនត្រីនេសាទខុសច្បាប់កន្លងមក ក្រោយពីការសាកសួរបញ្ចប់រឿងរួច ក៍ឲ្យត្រឡប់ទៅផ្ទះវិញហើយដែរ នៅម៉ោង១២,៣០នាទីថ្ងៃខែដដែល។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ