ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បើកកិច្ចប្រជុំបែកចែកតួរនាទីភារ:កិច្ច ការងារដល់ថ្នាក់ដឹកនាំ
Wed,20 May 2020 (Time 08:30 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 49នាក់)

ខេត្តស្ទឹងត្រែង: បើកកិច្ចប្រជុំផ្សព្វផ្សាយបែងចែកតួនាទីថ្នាក់ដឹកនាំខេត្ត នាព្រឹកថ្ងៃទី ១៨ ខែឧសភា
ឆ្នាំ២០២០ ដើម្បីបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈ អភិបាលខេត្ត ហើយគណៈអភិបាលខេត្តត្រូវគ្រប់គ្រង និងដឹកនាំដោយអភិបាល មួយរូប និងអភិបាលរងចំនួន៦រូបជាជំនួយការ។

លោកម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ និង មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងការផ្សព្វ ផ្សាយពីតួនាទី ភារកិច្ចក្នុងជួរគណៈអភិបាលខេត្ត ដើម្បីដឹកនាំ គ្រប់គ្រងកិច្ចការ រដ្ឋ បាលដែនដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌នៅក្នុងក្របខ័ណ្ឌនៃភូមិសាស្រ្តខេត្ត ស្របទៅតាម គោលនយោបាយរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ដល់មន្ទីរនឹងមន្ត្រីពាក់ព័ន្ធ ជាងពិសេសអាជ្ញាធរក្រុង ស្រុក ទាំង៦ ស្តីពីការទប់ស្កាត់ ប្រជាពលរដ្ឋ កុំឱ្យឆ្លងដែន ដោយខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រក របៀងនានា ខណៈពេលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រា អាសន្ន ដើម្បីបង្កាទប់ស្កាត់ ការរីករាលដាល នៃជំងឺ កូវីដ ១៩។

លោកម៉ុម សារឿន អភិបាលខេត្ត បានជម្រុញឱ្យមន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំ សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព ទីក្រុង នឹងទីប្រជុំជនឱ្យល្អប្រសើរ ជាពិសេសនៅក្នុងក្រុងស្ទឹងត្រែង កុំឱ្យមានលក់ទំនិញនានាលើផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ អនាម័យ ប:ពាល់បរិស្ថាន។

លោកអភិបាលខេត្តបានបន្ថែមថា: ដោយឡែកចំពោះភោជនីយដ្ឋាន មន្រ្តីពាក់ព័ន្ធ ត្រូវចុះពិនិត្យ បើភោជនីយដ្ឋានណាមិនមានអនាម័យ ត្រូវធ្វើការណែនាំ មួយលើក ជា២លើក ហើយនៅតែមិនស្តាប់ គឺត្រូវបិទភោជនីយដ្ឋាននោះតែម្តង ដើម្បីជៀសវាង កុំឱ្យមានបញ្ហា ឆ្លងជំងឺនានា ដែលត្រូវគិតគូ ពីសុខភាពប្រជាពលរដ្ឋជាចម្បង៕

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ