ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពលករខ្មែររងគ្រោះមុតបន្លាលួសរបួសជើងពេលឆ្លងដែនពីខ្មែរទៅថៃ
Wed,20 May 2020 (Time 08:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 57នាក់)

(ខេត្តបន្ទាយមានជ័យ):នាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្នុងទឹកដីថៃ មានពលករខ្មែរ ២នាក់ បានឆ្លងដែនពីទឹកដីថៃមកកម្ពុជា ត្រង់ចំនុច(ទល់មុខទឹកដីខ្មែរម្ដុំដើមស្រល់ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ)ដល់ចំណុចកើតហេតុបានជួបប្រទះជាមួយទាហានឈុតខ្មៅថៃហើយព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ទាហានថៃពេលនោះទាហានថៃឈុតខ្មៅបានបាញ់ឡើងលើ ធ្វើឲ្យពលករខ្មែរភ័យហើយរត់ទៅទាក់ជាមួយបន្លាលួសរបស់ថៃបណ្ដាលឱ្យរបួសជើងខាងឆ្វេង។ជនរងគ្រោះត្រូវបានទាហានឈុតខ្មៅថៃបញ្ជូនទៅព្យាបាលនៅពេទ្យអារញ្ញខេត្តស្រះកែវ ប្រទេសថៃ។
ក្រោយពីកើតហេតុថៃបានរកឃើញពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន១៦ នាក់បន្ថែមទៀត។

ក្នុងចំណោមពលករទាំង ១៦នាក់ដែលថៃឃាត់ខ្លួនបញ្ជូនមកនេះមានម្នាក់ជាមេខ្យល់ ឈ្មោះ ឃាន ភៀន ហៅអ៊ូខុង ប្រុសអាយុ៣០ ឆ្នាំរស់នៅភូមិក្តីស្វិត ឃុំស្រែក្តុក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ពេលនេះលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ បានកំពុងធ្វើការសាកសួរមេខ្យល់រូបនេះនៅច្រកអូបីជាន់ រួចបញ្ជូនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ហើយពលករទាំង ១៦នាក់ នឹងរៀបចំបញ្ជូនមកធ្វើចត្តាឡីស័កនៅស្រុកអូរជ្រៅ ។

នៅក្នុងរាត្រីនេះដែរទាហានការពារព្រំដែនខាងកើតច្រកបឹងត្រកួន បានឃាត់ខ្លួនពលករខ្មែរដែលចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន២៤នាក់ នៅច្រកភ្នំឆត្របានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃចំនួន ២៦នាក់ហើយអ្នក ទាំងនេះត្រូវបានបញ្ជូនទៅធ្វើចត្តាឡឺស័កចំនួនពីរគោលដៅ ទី១ចត្តាឡីស័កនៅស្រុកថ្មពួក ទី២ចត្តាឡីស័កនៅស្រុកស្វាយចេក ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តាកុំចាញ់បោកមេខ្យល់ដោយធានានាំឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងដំណាក់កាលនេះខណៈដែលប្រទេសថៃនឹងប្រទេសកម្ពុជាកំពុងតែរឹតបន្តឹងច្រកព្រំដែនមិនឱ្យប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទឹកដីថៃទេក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនូវរលកទីពីរនៃជំងឺកូវីត-១៩ ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ