ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ភរិយា​សព​ជនសង្ស័យ​ម្នាក់ ស្រែកយំរកយុត្តិធម៌ បន្ទាប់ពី​ប្តី​ខ្លួន​ស្លាប់ ក្រោយ​មន្ត្រី​ពន្ធនាគារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង
Fri,01 May 2020 (Time 08:31 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 116នាក់)

យោងតាមស្ត្រីជាប្រពន្ធបានអោយសារព័ត៍មានដឹងថា ដោយសារស្វាមីរបស់គាត់អស់ថ្នាំលេប ទើបស្ត្រីជាប្រពន្ធបានឡើងមកខេត្តបាត់ដំបង ដើម្បីបើកថ្នាំ ប៉ុន្តែ​ជា​ចៃដន្យ​ គឺ​គេ​បាន​ឡើង​មកដល់ល្ងាចថ្ងៃទី១៧,ខែមេសា,ឆ្នាំ២០២០ ហើយ​ព្រឹក​ឡើង​គឺ​ចំ​ថ្ងៃ​សៅរ៍​ទៀត​ដែល​ជា​ថ្ងៃ​កន្លែង​បើក​ថ្នាំ​អត់​ធ្វើការ រហូតដល់ថ្ងៃទីី១៩ គឺ​ស្វាមី​របស់​គាត់​ចាប់ផ្តើម​មាន​អាការៈធ្វើ​ទុក្ខ​ខ្លាំង​ដោយសារតែ​ដាច់​ថ្នាំលេបចំនួន ២ ថ្ងៃ នៅវេលាម៉ោងប្រមាណមាណ ៨ យប់ ថ្ងៃទី ១៩ នោះ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ឆ្ពោះទៅកាន់ បុរី​រំចេក ស្ថិត​ក្នុងភូមិ ឃុំ ខាងលើ ហើយក៏​បាន​ចត​ម៉ូតូ ហើយឡើងទៅ​បើករថយន្ត​ដែល​ម្ចាស់​កំពុង​ចតចុះទៅនោម ស្រាប់តែ​រថយន្ត​នោះបាន​ស្ទុះទៅបុកនឹងរបងផ្ទះ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ដោយសារតែ​ជនរងគ្រោះ​មិនចេះ​បើករថយន្ត ( ប្រពន្ធ​ថា អាច​អត់ថ្នាំលេបទើបជំងឺរើខ្លាំង) នៅពេល​នោះ​ដែរ ម្ចាស់​របង មិន​ទាមទារ​សំណង​អ្វី​ទេ ប៉ុន្តែភាគីម្ចាស់រថយន្ត បាន​ប្តឹងទៅ​P.Mខេត្តបាត់ដំបងដើម្បីចុះឃាត់ខ្លួននិងទាមទាសំណងជួសជុលរថយន្តខូចខាត។
ដោយសារ​ជីវភាព​ក្រលំបាក​ខ្លាំងពេក ទើប​អ្នកស្រី យ​ន គីម ដែល​ត្រូវ​ម្តាយមីង ចេញមុខ​ដោះស្រាយ ​ប៉ុន្តែ​នៅពេលនោះ​គឺ​អ្នកស្រី​រកលុយ​ដើម្បី​ដោះស្រាយ​នៅ​កន្លែង​ប៉េអឹមមិនទាន់ ទើបត្រូវ​កម្លាំង​ប៉េអឹមខេត្តបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ទាំងមនុស្សកំពុងមានសភាពដុនដាបខ្លាំង ដោយសារ​អត់ថ្នាំលេបនៅពេលសមត្ថកិច្ចបញ្ជូនដល់ដៃលោកចៅក្រម អ៊ី សុវណ្ណ។អ្នកស្រី​ជាម្តាយមីង បាន​បន្ត​អោយសារព័ត៍មានដឹងទៀតថា នៅ​ពេល​នោះ មនុស្ស​ត្រូវ​បាន​លោក​ចៅក្រម បញ្ជូន​ទៅកាន់​ពន្ធនាគារ ដើម្បី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ទៅហើយ ឯ​អ្នកស្រី​បាន​កាន់​លិខិត​ពេទ្យ ដែល​បាន​បញ្ជាក់ថា បុគ្គល​រូបនោះ​ពិតជា​មាន​រោគ​សរសៃ​ប្រសាទ ប្រចាំកាយ​ពិតមែន ដោយ​មិនអាច​ខ្វះ​ថ្នាំ​បានទេ​ដើម្បីយក​ទៅ​បង្ហាញ និង ដោះស្រាយ​នៅ​ចំពោះមុខ​ចៅក្រម ហើយក៏​បាន​ប្រគល់​សំណង​ទៅលើ​ម្ចាស់​រថយន្ត​ដែល​មាន​ឈ្មោះ អាង សារ៉ាត់ នូវ​ទឹកប្រាក់​ចំនួន ៧០០ ដុល្លារ ដោយ​លោក​ចៅក្រម​សន្យា​ថា និង​ទូរសព្ទ​ទៅប្រាប់​ឲ្យចូល​ទៅយក​ម៉ូតូ ជា​ថ្នូរ​នឹង​ទឹកប្រាក់ ៥០ ម៉ឺនរៀល បន្ថែម​ទៀត។
ទីបំផុត នៅវេលា​ម៉ោង១០, ៤៥ នាទី ព្រឹក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ជនរងគ្រោះ ត្រូវបាន​អនុរក្ស​ពន្ធនាគារ ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដើម្បី​ជួយសង្គ្រោះ ដោយសារតែ​មនុស្ស​នេះ ស្ទើរតែ​លែងដឹងខ្លួនទៅហើយ។ប៉ុន្តែ​នៅ​ម៉ោង ៣,៣០ នាទីល្ងាច ទើប​ពន្ធនាគារ​ទូរស័ព្ទ​ហៅ​ភរិយា ឲ្យទៅ​កាន់​ពន្ធនាគារ​ដើម្បី​ផ្តិត​មេដៃ គឺ​ពេលនោះ​ស្ត្រី​ជា​ភរិយា​គិតថា គេ​ដោះលែង​ស្វាមី តែ​ពេល​ទៅដល់​ទើប​គេ​ប្រាប់​ថា​ ប្តី​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងហើយ។ លុះ​នៅ​ម៉ោង ៤,៥០ នាទីទៀបភ្លឺ ជនរងគ្រោះ​ក៏បាន បាត់បង់​ជីវិត​ទៅ​ហើយ។
បើ​តាម​ការពិនិត្យ​កុសលវិច្ច័យទៅលើសព ពី​សំណាក់​កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​បច្ចេកទេស បាន​លើកឡើងថា ជនរងគ្រោះ​ពិតជា​មាន​រោគ​ប្រចាំ​កាយ​មែន ទៅកាន់​លិខិត​ពេទ្យ ដោយឡែក​នៅ​លើ​ខ្លួនប្រាណ​សព គឺ​មាន​ស្នាម​ទ្រុឌ​លើ.ក ដៃ ទាំងសងខាង ដោយឡែក​នៅ​លើ​កំភួនដៃ​ទាំងសងខាង ក៏មាន​ស្នាម​រយះ​សាច់​ចំនួន៥ឆ្នូត​ដែរ ដែល​ស្នាម​នេះ អាច​មាន​មុត​ជាមួយនឹង​វត្ថុ​រឹង ស្រួច។
​ជុំវិញ​បញ្ហា​នេះស្រី​ជា​ភរិយានិងស្ត្រីយ​ន គីម ដែល​ត្រូវជា​ម្តាយមីង បាន​សំណូមពរ​ដល់​អ្នកច្បាប់​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ផង ដោយសារតែ​ម្យ៉ាង​មនុស្ស​ត្រូវ​ឃុំខ្លួន​មិនបាន​ទទួល​របប​ថ្នាំលេប​ម្យ៉ាងទៀត ក្រោយពី​បញ្ជូន​ចេញពី​ពន្ធនាគារ ទៅកាន់​មន្ទីរ​ពេទ្យ ហេតុអ្វី​បានជា​ជនរងគ្រោះ​មាន​ស្លាកស្នាម​មុត​ច្រើន​ម្ល៉េះ នៅ​លើ​រាងកាយ ? ៕
រឿងរ៉ាវការស្លាប់ជនសង្ស័យក្នុងពន្ធនាគារខេត្តបាត់ដំបងខាងលើយើងមិនអាចសុំការបកស្រាយពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ​ ប្រប្រធានពន្ធនាគារខេត្តបាត់ដំបងបានទេដោយមិនមានអ្នកស្គាល់លេខទូរសព្ទ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ