ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បញ្ជូនខ្លួនជនសង្ស័យ៩នាក់ទៅសាលាដំបូងបទជួញដូរគ្រឿងញៀន និងនិងប្រើប្រាស់អាវុធខុសច្បាប់
Mon,18 May 2020 (Time 08:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 85នាក់)

ខេត្តស្វាយរៀង​៖
សមត្ថកិច្ច​ន​ជំនាញ​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូន​ជនសង្ស័យ​ចំនួន​៩​នាក់ ទៅសាលាដំបូងខេត្ត ក្នុងករណី​រក្សាទុក ជួញដូរ គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃ ទី​១៨​ខែ ឧសភា​ឆ្នាំ ២០២០​។
យោងតាមរបាយការសមត្ថកិច្ចបាន​ឲ្យ​សារព័ត៍មានដឹងថាៈ ដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាល​ខេត្តស្វាយរៀង កាលពី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​ស្ថិតក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទា​ល់ពី លោក ស៊ន មុន្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សាទុក ជួញដូរ គ្រឿងញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះសំណាក់​ឈ្មោះ​ស្រែ​តា​ឡាក់ ស្តិ​ត​ក្នុងភូមិ​ថ្មី សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀងក្នុងនោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង និង​បក្ខពួក​សរុប​ចំនួន​៩​នាក់​។​
​ប្រភពពី​សមត្ថកិច្ច​ប​ន្ត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​ជំនាញ​បាន​ដកហូត​សម្ភារ​វត្ថុតាង រួមមាន ថ្នាំញៀន​ចំនួន​១០​កញ្ចប់ (​ធំ​៨​កញ្ចប់​) អាវុធខ្លី​១​ដើម ធុន​K៥៩ បង់​១​មាន​២​គ្រាប់​។ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​២​គ្រឿង ម៉ូតូ​ចំនួន​៥​គ្រឿង ព្រមទាំង​សម្ភារ​វេច​ខ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ