ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
សមិទ្ធិផលថ្មី ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្ត កោះកុង ផ្តើមបុកគ្រឹះនៅថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះ
Mon,18 May 2020 (Time 06:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 121នាក់)

កោះកុង÷ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកា សសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងខេត្ត កោះកុង ។
ពិពីប្រកាសសមាសភាពអនុ គណ:កម្មការសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង បានធ្វើ ឡើងនៅព្រឹកថ្ងៃអង្គារ៍ ១៣ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧស ភា ឆ្នាំ២០២០ នៅសាលមហោ ស្រពខេត្តកោះកុង ចំនួន១២៤រូបមាន÷
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួង ការពារជាតិ ជាប្រធាន, និងអនុគណ:កម្មការចំនួន២០រូប នឹង១០៣រូបទៀតជាសមាជិក ។

ថ្លែងនៅក្នុងពិធីប្រកាសសមាស ភាព អនុគណ:កម្មការសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាន ឈ្នះ ឈ្នះ នៅខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ មានប្រសាសន៍
បញ្ជាក់ថា តាមគំរូប្លង់គោល ទី តាំងស្តូបអនុស្សាវរីយ៍ នយោ បាយ ឈ្នះ ឈ្នះ នេះ មានឃឿន ៤ជ្រុង សរុបទទឹង៦៦ម៉ែត្រ និងកម្ពស់៤៣ម៉ែត្រ ដែលនឹងត្រូវបុកគ្រឹះស្ថាបនាជំហានដំបូងនាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ ខាង មុខនេះ គឺដើម្បីរម្លឹកនឹកគុណដល់វីរៈបុរស​ជំនាន់មុនៗ ដែលបានបូជាជីវិតបុព្វហេតុរំដោះជាតិ ពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិ​ភាព និងអភិវឌ្ឍន៍រីកចម្រើនមកទល់បច្ចុប្បន្ន ។

សម្តេចមានប្រសាសន៍ថាគម្រោងអនុវត្តសាងសង់ស្តូបអនុស្សាវរីយ៍ន យោបាយ ឈ្នះឈ្នះ នេះ ស្ថិតនៅទីតាំងខាងមុខអាស្រមលោកយាយម៉ៅ ជាប់ផ្លូវជាតិ៤៨ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ​ ខេត្តកោះកុង ដែរមានផ្ទៃដីត្រៀមបម្រុងទុកចំនួន២១៦ហិចតា ។ ក្នុងគំរោងនេះរួមមានការ សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ សារ:មន្ទីរវប្បធម៌ សាសនា និងរមណីយ ដ្ឋានទេសចរណ៍​ ចំណតរថយន្ត​ជាដើម ។

សម្តេចពិជ័យសេនា ក៏បានជំរុញឱ្យសមាជិកអនុគណ:កម្មការទាំងអស់ ចាំបាច់មានឆន្ទះរួមគ្នាសម្របសម្រួលអនុវត្តការងារទៅតាមផែន ប្រកបដោយទំនួលខុសត្រូវផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់បានបញ្ជាក់ផងដែរថា រីឯខ្ទង់ ចំណាយថវិកា​ មិនបានប្រើថវិការបស់រដ្ឋឡើយ គឺបានមកពីសប្បុសជននានារួមគ្នាចូលរួមចំនែកឧបត្ថមទាំងស្រុង៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ