ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកក្រង ដាវុធ មេភូមិនឹងពលរដ្ឋនាំគ្នាធ្វើស្ពានឈើ ឆ្លងមួយកន្លែងជិតសម្រេច១ភាគរយ
Thu,23 April 2020 (Time 12:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 102នាក់)

ខេត្តស្ទឹងត្រែង: ស្ពានឈើមួយខ្សែត្រូវបានស្ថាបនាឡើង ដោយប្រជាពលរដ្ឋនឹងលោកមេភូមិញើន សហការគ្នាសាងសង់ជិតសម្រេច១រយភាគរយហើយ ថ្ងៃព្រហស្បតិ៍២កើតខែពិសាខ ឆ្នាំជូត ទោស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចអូញើន ក្នុងភូមិញើន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកក្រង សាវុធមេភូមិញើន បានឲ្យដឹងថា: ដោយពួកគាត់មើលឃើញនូវទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិញើន
នៅពេលដែលរដូវវស្សា មកដល់ម្តងៗធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចសិក្សានុសិស្សលំបាក ក្នុងការធ្វើដំណើរឆ្លងទៅមក ទៅសាលារៀន នឹងដូចជាទៅវត្តអារាមក៏ដូចជា ធ្វើដំណើរទៅទីរួមខេត្តស្ទឹងត្រែងតែម្ដងៗ។

លោកបានបន្តទៀតថា: ដូច្នេះហើយទើបលោក ប្រមូលប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិញើន មូលមតិគ្នាដើម្បីដោះស្រាយ ដែលមានទុកលំបាកក្នុងការធ្វើដំណើរ ពេលរដូវវស្សាទឹកលិចជនជោពេញអូរ ធ្វើឲ្យពួកគាត់ជួបការលំបាកពេលឆ្លងម្តងៗ ហេតុដូច្នេះហើយទើបលោកដាក់សំណើ សុំកោលការទៅលោកមេឃុំស្ដៅ និងលោកអភិបាលស្រុកសេសាន ដើម្បីសំរួលនឹងដោះស្រាយ ជួយឧបត្ថម្ភជាមធ្យោបាយ ដូចជាប្រេង សម្ភារៈផ្សេងៗជួយដល់ពួកគាត់ ក្នុងការធ្វើស្ពាននេះឡើង។

លោកបញ្ចាក់ថា: ស្ពានមួយខ្សែនេះធ្វើអំពីរឈើ ចាក់គ្រឹះប៉េតុង មានទទឹង៤ម៉ែត្រ បណ្តោយ៤២ម៉ែត្រ ក្នុងផងដែរលោកអភិបាលស្រុកលោកក៍បាន រួមចំណែកជួយក្នុងការសាងសង់ស្ពានមួយខ្សែនេះ ដូចជាប្រេងសាំង នឹងស៊ីម៉ង់មួយចំនួន ក្រៅពីនោះលុយជាសហគមន៍ រៃអង្គាសបងប្អូនពលរដ្ឋក្នុងភូមិទាំងមូល នៅមិនទាន់សរុបនៅឡើយនោះទេ។

ក្នុងនោះផងដែរប្រជាពលរដ្ឋឈ្មោះយាយផល នឹងយាយគ្រី រស់នៅភូមិញើន ឃុំស្តៅ ស្រុកសេសាន បានឲ្យដឹងថា: ពួកគាត់មានការត្រេកអរជាខ្លាំងដោយលោកមេភូមិ មានគំណិតផ្តួចផ្តើមរៃអង្គាសថវិការជាសហគមន៍ នឹងដាក់គម្រោងស្នើសុំការសាងសង់ស្ពាននេះឡើង ទៅលោកអភិបាលនៃគណ:អភិបាលស្រុកសេសាន ដើម្បីងាយស្រួលដល់ បងប្អូនយើងធ្វើដំណើ ជាពិសេសដល់សិស្សានុសិស្សផងដែរ។

លោកយាយផល នឹងយាយគ្រី ក៍បានស្នើសុំដល់អាជ្ញាធរស្រុក នឹងខេត្ត ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា សំនូវសមិទ្ធផលថ្មីមួយខ្សែទៀត នូវស្ពានឆ្លងទន្លេសេកុងមួយខ្សែទៀត ពីរត្រោយម្ចាងផ្លូវចូលញើន អូរល្មៀត មកញើន ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិញើន នឹងបងប្អូនពលរដ្ឋជាច្រើន ដើម្បីឆ្លងកាត់ទៅមកដឹកកសិផលផ្សេងៗ មកទីផ្សារក្នុងខេត្ត ក៍ដូចជាអ្នកមានជម្ងឺ ដង្កាត់ផ្សេងៗ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តទាន់ពេលវេលា
ហើយពួកគាត់ក៍បានថ្លែងអំណរអគុណ ដល់លោកមេភូមិ លោកមេឃុំ លោកអភិបាលស្រុក នឹងគណ:បញ្ចាការឯកភាពខេត្តផងដែរ ជាពិសេសសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង សូមជូនពរសម្តេចទាំងពីរ ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ជាម្លប់តរៀងទៅ។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ