ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ថ្លើមធំហ៊ានផ្គើននឹងសមត្ថកិច្ច ជនសង្ស័យ៣នាក់ត្រូវបានចាប់ឃាត់ខ្លួនក្រោយពីហ៊ានបង្ហោះលក់ថ្នាំញៀន លើបណ្តាញសង្គមហ្វេសប៊ុក (Facebook)
Fri,17 April 2020 (Time 05:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 345នាក់)

ខេត្តរតនគិរី ៖ ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី លោកវរសេនីយ៍ឯក ហូត បូរី អធិការនគរបាលក្រុងបានលុង បានឲ្យដឹងថានៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានបញ្ជាឱ្យកម្លាំងនគរបាលក្រុងបានលុង ចុះចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលហ៊ានបង្ហោះលក់ថ្នាំញៀន លើបណ្តាញសង្គមហ្វេសប៊ុក (Facebook)។ ជនសង្ស័យទាំងបីនាក់ ដែលបានបង្ហោះលក់ម៉ាទឹកកក លើបណ្តាញសង្គមហ្វេសប៊ុក
ទី១. ឈ្មោះ ជឿន ប៊ុនថាន ហៅអូន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង (ជាអ្នកយក Acoount Facebook អតីតប្រពន្ធ បង្ហោះលក់ថ្នាំញៀន),
ទី២. ឈ្មោះ ឯម សុចាន់ត្រាបុត្រ ហៅបារាំង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៣. ឈ្មោះ សួង សុភ័ក្រ ហៅភ័ស ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
លោកអធិការក្រុងបានលុង បានបញ្ជាក់ទៀតថា ជនសង្ស័យទាំងបីនាក់ខាងលើនេះ បន្ទាប់ពីធ្វើតេស្តិ៍ គឺឃើញមានសារធាតុញៀនក្នុងខ្លួន (វិជ្ជមាន) ទាំងបីនាក់។ ចំណែកឯវត្ថុតាងមិនមានដកហូតបានទេនោះទេ ប៉ុន្តែការបង្ហោះហ្វេសប៊ុកលក់ថ្នាំម៉ាទឹកកក និងរូបភាពសេពនោះ តុលាការអាចដាក់បន្ទុកបានហើយ។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាម។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ