រតនគិរី៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រុមការងារចម្រុះដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង សហការជាមួយ មន្ទីរព័ត៌មាន មន្ទីរសាធារណៈការខេត្ត និងស្ថាប័នពាក់ព័ន្ធបានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវលេខ៤១ ខាងលិចផ្សារ ពីរចំណុចកែងផ្ទះអតីតលោក ហុងសឺង រហូតដល់វិទ្យាល័យហ៊ុនសែនភូមិថ្មី ស្ថិតក្នុង ភូមិជ័យជំនះ ភូមិអូររមៀត ភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។ ក្នុងការរៀបចំ សណ្តាប់ធ្នាប់ខាងលើ ក្រុមការងារបានចុះកាត់ស្លាកយីហោមួយចំនួនដែលមិនបានសុំច្បាប់អនុញ្ញាត ហើយតាំង រំលោភចំណីផ្លូវសាធារណៈធ្វើអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងក្រុង។ ការចុះរុះរើស្លាកយីហោ និងទំនិញផ្សេងៗដាក់តាំងលក់លើចំណីផ្លូវសាធារណៈរបស់អាជីវករមួយចំនួននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងបានចុះផ្សព្វផ្សាយ ជូនដំណឹងពីផលប៉ះពាល់នៃសោភ័ណភាព របៀបរៀបរយសាធារណៈកន្លងមក ប៉ុន្តែមានអាជីវករមួយចំនួនមិនបានអនុវត្តតាមការផ្សព្វផ្សាយ និងជូនដំណឹងរបស់អាជ្ញាធរក្រុងឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ