ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
នេះជាលើកទី១ហើយដែលលោកឧត្តមសេនីយ៍ទោ អាត់ខែម ធ្វើពិធីជួបជុំអ្នកព័ត៍មាន៤៥អង្គភាពក្នុងឪកាសជិតចូលឆ្នាំខ្មែរ
Sun,16 February 2020 (Time 07:53 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 221នាក់)

(ខេត្តបន្ទាយមានជ័យ​ ):លោកឧត្តមសេនីយ៍ទោ អាត់ខែមស្នងការខេត្តបន្ទាយមានជ័យបានអញ្ជើញអ្នកព៍ត័មានចំនួន៤៥អង្គភាពជួបជុំគ្នាធ្វើពិធីជប់លៀងក្នុងឪកាសជិតចូលឆ្នាំខ្មែរចូលមកដល់នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិភាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅយប់ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០។លោកឧត្តមសេនីយ៍ទោ អាត់ខែមបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាក្នុងនាមលោកជាស្នងការនគរបាលខេត្តលោកបានសុំបញ្ចេញយោបលដាស់តឿនដល់ក្រុមព័ត៍មានបន្តិចទៅចុះ។ជាលើកទី១ហើយដែលលោកបានអញ្ជើញអ្នកយកព័ត៍មានទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យមានចំនួន៤៥អង្គភាពមកហូបបាយសាមគ្គី។លោកបានបញ្ជាក់ឲ្យដឹងទៀតថាអ្នកយកព័ត៍មានត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈឲ្យបានត្រឹមត្រូវចេះថត ចេះ​សរសេរ ឲ្យមានឃ្លា ឃ្លោង អាចឲ្យអ្នកស្តាប់ទទួលយកបាន។សារព័ត៍មានការឆ្លាត គឺជាសារព័ត៍មាន ដែលនិយាយការពិតនិងទាន់ហេតុការណ៍ ហ៊ាននិយាយត្រង់ បើសរសេរព័ត៍មាន ផ្អូម អត់មានអ្នកមើល អត់មានអ្នកអានកុំសេសេរ។អ្នកសារព័ត៍ណាក៍ដោយបើដាក់កុងត្រួតជជុះយកលុយចាប់ខ្លួនទាំងអស់ អ្នកព័ត៍មានកុំធ្វើជាអ្នកអត្ថាធិប្បាយផង ធ្វើជាអ្នកការពារក្តីផង ធ្វើជាចៅក្រមផង ត្រឹមតែអ្នកផ្តល់ព័ត៍មានពិតតែកុំសន្និដ្ឋានខុសទំនងឲ្យសោះ។អ្នកព័ត៍មាន មានតួនាទីឆ្លុះបញ្ចាំង ជាកញ្ចក់ឆ្លុះនៃបញ្ហាដែលវាអាចកើតមានឡើងនៅក្នុងសង្គមមិនត្រូវសរសេរដោយដំហឹងនិងវាយប្រហារទៅលើអ្នកដែលខ្លួនស្អប់នោះឡើយអ្នកព័ត័មានជាកញ្ចក់ឆ្លុះបញ្ចាំងទៅឃើញរឿងពិតតែប៉ុណ្ណោះ។អ្នកសារព័ត៍ដើម្បីចូលរួមចំណែកកសាងសង្គម អ្នកព៍ត័មានត្រូវចេះ វិនិច្ឆ័យ បែបណាកុំឲ្យរឿងសទៅជាខ្មៅ ខ្មៅទៅជាស អ្នកព័ត៌មានត្រូវចេះរៀបចំសំណួរសួរ ដើម្បីងាយស្រួលក្នុងការ ឆ្លើយកុំលើកយកវែងអន្លាយធ្វើជាអ្នកសារព័ត៍មានកុំជោឲ្យសោះបើយើងសសេរត្រឹមត្រូវពិតកុំខ្លាចគេប្តឹងបើយើង មានហេតុមានផលមានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវអ្វីដែលគួរខ្លាច គឺកុំធ្វើការដោះដូររវាងផលប្រយោជន៍លុយកាក់ និងការបំបិទព័ត៍មាន សារព័ត៍មានដែលដោះដូរលុយកាក់មិនអាចបម្រើសង្គមបានទេ មានតែជម្រុញសង្គមឲ្យប្រព្រិត្តអំពើពុករលួយថែមទៀត។ការពិតអ្នកសារព័ត៍មានឲ្យច្បាស់នោះគេគោរពវិជ្ជាជីវះណាស់។អ្នកសារព័ត៍កុំធ្វើការថ្លោះថ្លោយឲ្យសោះ ដោយមានការតវ៉ា ក្នុងការ សសេរផ្សាយ កុំខ្លាចសសេរឲ្យសោះតែត្រូវហ៊ានទទួលខុសត្រូវនៅចំមុខច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ