ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ក្រុមស្ទាវចេញធ្វើសកម្មភាពលួចយ៉ាងកក្រើកក្នុងទីក្រុងប៉ោយប៉ែត នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបបានជនសង្ស័យ៦នាក់និងដកហូតម៉ូតូបាន៥គ្រឿង
Sun,06 December 2020 (Time 06:35 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

(ខេត្តបន្ទាយមានជ័យ):ក្រុមក្មេងស្ទាវ១ក្រុមចេញធ្វើសកម្មភាពលួចយ៉ាងកក្រើកក្នុងទីក្រុងប៉ោយប៉ែតនគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបបានជនសង្ស័យ៦នាក់
សុទ្ធតែវ័យនៅក្មេងៗនិងដកហូតម៉ូតូបាន៥គ្រឿង នៅវេលាម៉ោង៣រសៀល ទីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០២០ នៅក្នុងប៉ោយប៉ែតតែម្តង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាយោងតាមពាក្យបណ្ដឹងជនរងគ្រោះដែលបាត់ម៉ូតូមាន ឈ្មោះគឹម ណាវី ភេទស្រីអាយុ៣៧ឆ្នាំមុខរបរ លក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែតបាត់ ម៉ូតូ១គ្រឿងម៉ាកស៊ូម័រអិចព៍ណសក្រហមស្លាកលេខបន្ទាយមានជ័យ 1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១ ឈ្លោះ របស់សំ សុជា ភេទប្រុស អាយុ២៧ ឆ្នាបាត់ម៉ូតូហុងដាទ្រីមព័ណខ្មៅស្លាកលេខបន្ទាយមានជ័យ១N១៨៨៤ ឈ្មោះហាក់ ឆ័ងហ៊ុយ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច ។លោកវរសេនីយ៍ឯក សៅ សារឿនបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីបានទទួលពាក្យបណ្តឹងហើយនិងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទនិង ជំនាញក្រុងប៉ោយប៉ែត លោកបានដឹកនាំកំលាំងនគរបាល១ក្រុមចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់១រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ២ឈ្មោះម៉ៅ មករា ហៅអារាមីន ភេទប្រុសអាយុ១៦ឆ្នាំ ៣ឈ្មោះតឿន ពាង ហៅមុឹន ហៅរើន ភេទប្រុសអាយុ១៦ឆ្នាំ ៤ឈ្មោះកាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ៥ឈ្មោះហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ ៦ឈ្មោះវឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំទាំង៦នាក់មានចោរលួចហើយមានអ្នកចាំទទួលទិញ និងយកទៅកែឆ្នៃ រស់នៅក្នុងប៉ោយប៉ែតក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូ ចំរុះបានចំនួន៥គ្រឿង។តាមចំលើយរបស់ជនសង្ស័យទាំង៦នាក់បានឆ្លើយថាបក្សពួករបស់ខ្លួនបានសហការណ៍គ្នាមានអ្នកចេញលួច មានអ្នកចាំទទួលទិញនិងមានអ្នកយកមកកែឆ្នៃយកទៅលក់។លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីបានចំលើយសារភាពហើយសង្ស័យទាំ៦នាក់បានបញ្ជូនមកស្នងការការហើយរៀបចំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ហើយដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
99 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2556 នាក់
ខែនេះ :
8443 នាក់
3 ខែនេះ :
19632 នាក់
សរុប :
64749 នាក់