កោះកុង÷ប្រជាពលរដ្ឋ១គ្រួសាររស់នៅភូមិចម្លងគោ ឃុំថ្មរសស្រុកបូទុមសាគរ បានចោទ ប្រកាន់ទៅប្រធានទីស្នាក់ការបរិស្ថានស្រុកបូទុមសាគរថាបានក្លែងឯកសារដើម្បីរំលោភយកដីរបស់គាត់ជាង5ហិតា!រឿងរ៉ាវស្មុគស្មាញពីបញ្ហាវិវាទដីធ្លីមួយកន្លែងនេះ បានកើត មានឡើងអូសបន្លាយអស់រយះជាច្រើនឆ្នាំកន្លងមកហើយដែលមានទីតាំងស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មរស ស្រុកបូទុមសាគរ ខេត្ត កោះកុង គឺរវៀងប្រជាពលរដ្ឋនិងប្រធានទីស្នាក់ការបរិស្ថានប្រចាំស្រុកបូទុមសាគរ ខេត្តកោះកុង។លោក លី សេង និងប្រពន្ធឈ្មោះ សុខ វិន ដែលរស់នៅភូមិឃុំស្រុកខាងលើ បានរៀបរាប់ប្រាប់អ្នក យកព័ត៌មានយើងឱ្យដឹងនាពេលថ្មីៗនេះថា ដីនេះគឺជាដីរបស់លោក ដែលបានកាន់កាប់អា ស្រ័យផលជាយូរយាមកហើយហើយត្រូវបានទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំស្រុកដែលមានគណៈកម្មការចុះមកត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងបានបញ្ជាក់ថាដីនេះពិតជាដីរបស់ឈ្មោះលីសេងនិងប្រពន្ធសុខ វិនយ៉ាងពិតប្រាកដមែន ។ដោយឡែកពេលក្រោយមកទៀតដីរបស់គាត់ត្រូវបានលោកអុឹង វុន្នី ប្រធានទីស្នាក់ការបរិស្ថានប្រចាំស្រុកបុទុមសាគរបានអះអាងថា ដីនេះជាដីគម្រោងរបស់រដ្ឋដែលសម្រាប់ទុកធ្វើជាទីស្នាក់ការបរិ ស្ថានទៅវិញ តែតាមការពិតចំ ណុចដីនេះត្រូវបានរដ្ឋកាត់ចែកជូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ជាមួយក្រុម ហ៊ុន ញ៉ូញៀនអស់ទៅហើយ មិនមាន ផលប៉ះពាល់ដល់បរិស្ថានឬក៏ឧទ្យានជាតិទៀតនោះទេ ចុះហេតុម្ដេចឡើយក៏លោកអ៊ុឹង វុន្នី អះអាងយ៉ាងដូច្នេះទៅវិញ ។ ចាប់តាំងពីពេលនោះមកលោកលី សេង ក៏បានកើតទុក្ខមិនសុខ ចិត្ត បានធ្វើការតវារហូតដល់មានចេញលិខិតមួយ ពីលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះ កុង ឱ្យរដ្ឋបាលស្រុកបូទុមសាគររៀបចំគណៈកម្មការចុះពិនិត្យនិងវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនគាត់ទៀតផង ។លោក លី សេង បានបញ្ជាក់ទៀតថា ចាប់តាំងពីមានទំនាស់នោះមក ទាំងអាជ្ញាធរ ភូមិ ឃុំ និងស្រុក ថាដីរបស់លោកត្រូវបានគេបដិសេធទាំងស្រុងហើយព្រោះជាដីទុកសម្រាប់សាងសង់ទីស្នាក់ការបរិស្ថានទៅវិញ ។ចុះកាលពីពេលមុនលិខិតដែលទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំនោះតើគិតយ៉ាងណាទៅ បើសទៅជាខ្មៅយ៉ាងដូច្នេះ ។ ហើយ ចាប់តាំងពីពេលនោះមកលោកក៏មិនអាចទៅអាស្រ័យផលលើដីនោះបានទៀតឡើយ ។ ក៏ប៉ុន្តែលោកបានអះអាងថា បើទោះជា យ៉ាងណាក៏ដោយក៏លោកនៅតែធ្វើការតវ៉ាដើម្បីទាមទារនូវភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសារលោកដែរ ។ទាក់ទិនទៅនឹងរឿងរ៉ាវបញ្ហានេះលោក អ៊ុឹង វុន្នី ប្រធានទីស្នាក់ការមន្ត្រីបរិស្ថានប្រចាំស្រុកបូទុមសា គរ បានលើកឡើងថា ដីនៅចំនុចនោះជាដីឧទ្យានជាតិ ហើយត្រូវបានក្រសួងកាត់ចែកជូនប្រជា ពលរដ្ឋដែលមានផលប៉ះពាល់ជាមួយក្រុមហ៊ុន ញ៉ូញៀន ហើយដីនៅសល់ពីចែកជូនប្រជាពល រដ្ឋ ដែលមានគំនូសព័ណលឿងនេះគឺជាដីទុកសម្រាប់សាងសង់ទីស្នាក់ការបរិស្ថានរបស់រដ្ធទេ ហើយក៏គ្មាននរណាអាចយកដីនេះធ្វើជាកម្មសិទ្ធិបានដែរ លុះ ត្រាណាមានឯកសារគ្រប់គ្រាន់ពីអាជ្ញាធរឃុំស្រុកទើបបាន ។លោក អ៊ិច គួន មេឃុំថ្មស បានឲ្យដឹងថាចំពោះដីទំនាស់ខាងលើរវាងលោក លី សេង និងប្រធានស្នាក់ការបរិស្ថានប្រចាំស្រុកបុទុម សាគរនោះ លោកក៏បានដឹងដែរហើយដីនោះគឺជាដីទុកសម្រាប់សាងសង់ទីស្នាក់ការបរិស្ថានទេដោយគណៈកម្មការខេត្តក៏បានប្រជុំសម្រេចដែលថាពុំមែនជាដីរបស់ លី សេង នោះឡើយ ។ក៏ប៉ុន្តែបើទោះបីជាមានការអះ អាងពីលោក អិច គួន មេឃុំថ្មសយ៉ាងណាក៏ដោយនោះក៏នៅតែមិនទាន់បានឃើញឯកសារជាក់លាក់ណាមួយយកមកបង្ហាញឲ្យឃើញពិតប្រាកដនៅឡើយទេ ។លោក ពៅ ច័ន្ទថន ប្រធានការិ យាល័យស្រុកបូទុមសាគរ បាន ឱ្យដឹងយ៉ាងខ្លីដែរថា ចាំគេវាស់ វែងរួចរាល់សិន លទ្ធផលយ៉ាង ម៉េចយ៉ាងម៉េច មេខ្ញុំ និងចៅហ្វា យស្រុកបញ្ជូនសំណុំរឿងទាំង អស់នេះទៅឧប ហើយតើនឹងគួរគិតយ៉ាងម៉េច ដែលដីគាត់នៅយ៉ាងម៉េច មិននៅយ៉ាងម៉េច! ហើយក្រុមការងារកំពុងចុះអនុវត្តប៉ុន្មានថ្ងៃហ្នឹង ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីបរិស្ថាន១រូបក្នុងលក្ខខណ្ឌដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយអ្នកយកព័ត៌មានយើងដឹងថា ដីត្រង់ចំណុចគំនូសពណ៌ លឿងគឺមានទំហំធំៗខុសបានជាគេគូសពណ៌លឿងហើយដីនោះទៀតមិនត្រូវបានទុកសម្រាប់សាងសង់ទីស្នាក់ការបរិស្ថាននោះទេដីសម្រាប់សាងសង់ រដ្ឋបានគ្រោងទុករួចរាល់ មិនត្រូវបានទៅប៉ះពាល់លើដីដែលរដ្ឋបានកាត់ចែកជូនពលរដ្ឋនោះទេ ។លោកបានបញ្ជាក់ជាចុងក្រោយថាបើសិនជាដីរបស់ លី សេង នោះទុកសម្រាប់សាងសង់ទី ស្នាក់ការបរិស្ថានពិតមែននោះសូមឱ្យមានលិខិតបញ្ជាក់ឲ្យបានត្រឹមត្រូវមកទើបយកជាការបានតាមពិតបុគ្គលដែលចង់បានដីនោះធ្លាប់បានទៅសុំអាជ្ញាធរឃុំដើម្បីឱ្យឃុំបញ្ជាក់ជូនដែរតែឃុំមិនហ៊ាន បញ្ជាក់នោះទេពីព្រោះដីនោះជាដីគោលនយោបាយសម្រាប់ដោះដូរជូនពលរដ្ឋហើយ ៕ ដោយ អ្នកស្រី សុគន្ធី
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)
អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)
បេសកកម្មតាមចាប់ខ្លួនឃាតក អ៊ា ណារ៉េន ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា