ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
សមត្ថកិច្ចព្រុំដែនអន្តរជាតិចាំ យាម បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃការចម្លងជំងឺកូវីដ19
Thu,24 December 2020 (Time 10:07 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 56នាក់)

កោះកុង÷ច្រកអន្តរជាតិចាំយាមក្រោយមានការផ្ទុះឆ្លងរីករាកដាលខ្លាំងនៃកូវីដ19 នៅប្រទេសថៃ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ផ្តល់ ជូនអាជ្ញាធរខេត្តកោះកុង និង ខេត្ត មួយចំនួន .ទៀតរបស់ព្រះរាជា ណាចក្រកម្ពុជា ដែល មានព្រំប្រទល់ ជាប់និងខេត្ត របស់ប្រទេស ព្រះរាជាណាចក្រ ថៃឡង់ ក្នុងករណីនេះដែរលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុង បានដឹកនាំ ក្រុមការងារ របស់មន្ទីរសុខាភិបាល ខេត្តកោះកុង ដែលមានលោកទៅ មឹង ប្រធានមន្ទីរ សុខាភិបាលខេត្តកោះកុង និងមន្រ្តីរមន្ទីរអង្គភាពច្រើននាក់ បានចុះត្រួតពិនិត្យ នៅច្រកទ្វារ អន្តរជាតិចាំយាម ដោយយកចិត្តទុកដាក់ខ្ពស់ ដែលលោកជំទាវ បានផ្តល់ នៅភាពទទួលខុសត្រូវ ជូន នៅបងប្អូនជាពលករ ដែលបំរើការងារ នៅប្រទេសថៃ ដែលកំពង់ប្រឈម នៃការផ្ទុះមេរោគ កូវិត 19 ពេលថ្មីៗ នេះ ?ដោយមានការនែនាំដល់មន្ត្រី ប្រចាំប៉ុស្ត៍ច្រក ដែលមានលោកង៉ុយ ជាង សូមឲ្យពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ រាល់ដែលមានបងប្អូនប្រជាពលករ ដែលបានវិលត្រឡប់មកប្រទេសរបស់ខ្លួន ដោយប្រការណាមួយដោយភាពចាំបាច់ ត្រូវតែមានការទទួលខុសត្រូវ នឹងត្រូវយកពួកគាត់ឲ្យធ្វើចត្តាឡីសក័ ១៤ថ្ងៃ ដោយទុកពួកគាត់ស្នាក់ នៅអគារ ដែលមានគ្រោងទុក រួច រាល់អស់ហើយ ។ ដែលមាន លោកជំទាវ បានទទួលរៀបចំរបស់ខេត្តកោះកុងទាំងមូល ។
រហូតមកដល់ថ្ងៃទី២៣ ខែធ្នូរឆ្នាំ២០២០ ឃើញមានសភាពស្ងប់ស្ងាត់ក្នុងការចេញចូលរបស់អាជីវករខ្មែរ ពិសេសការវិលត្រ ឡប់របស់ពលករខ្មែរពីប្រទេសថៃ ។ ដោយឡែករថយន្តថៃ ដឹក ទំនិញប្រទេសថៃនៅដំណើរការចេញចូលជាធម្មតា ។

បើយោងតាមមន្ត្រីច្រកអន្តរជាតិព្រំដែនចាំយាម បានប្រាប់ឲ្យដឹងថា ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ មានពលករខ្មែរចំនួន២ នាក់មកពីខេត្តត្រាតប្រទេសថៃដោយ ពួកគាត់បានព្យាយាមគេចពីសមត្ថកិច្ចថៃ និងសមត្ថកិច្ចខ្មែរ តែដោយមានការយកចិត្តទុក ដាក់ ល្បាតឃើញក៏យកគាត់មកពិនិត្យវាស់កំដៅដោយម៉ាស៊ីនបំពាក់ស្វាយប្រវត្តិ ។
១/ឈ្មោះស៊ីម ទូច ភេទប្រុស អាយុ២៣ ឆ្នាំ ២/ ឈ្មោះ ខុន ប្រុស ភេទប្រុស អាយុ ២៦ ឆ្នាំ ធ្វើដំណើរទៅស្រុកកំណើតនៅភូមិត្របែក ឃុំត្របែក ស្រុកកំ ចាយមារ ខេត្តព្រៃវែង ។ ក្រោយពិនិត្យវាស់កំដៅដោយម៉ាស៊ីនស្វ័យប្រវត្តិរួច បានបញ្ជូនគាត់ទៅមណ្ឌលសាលាខេត្តចាស់ ដើម្បីធ្វើចត្តាឡីស័ក រយះពេល ១៤ ថ្ងៃ ដើម្បីយកកំហាកទៅពិនិត្យនៅប៉ាស្ទ័រ បើរកឃើញអវិជ្ជមានកូវីត19 ទើបឲ្យគាត់ធ្វើដំណើរទៅស្រុកកំណើត ។

មន្ត្រីសមត្ថកិច្ចច្រកបានបន្តឲ្យ ដឹងទៀតថា ចំពោះរថយន្តដឹក ទំនិញពីប្រទេសថៃ ចូលឆ្លងកាត់ប៉ុស្តិ៍ចាំយាម នៅពេលពួកគាត់ដឹកទំនិញមកដល់មុខកុងត្រូល សមត្ថកិច្ចយើងបានឱ្យគាត់ចុះមកវាស់កំដៅ ដោយម៉ាស៊ីនស្វ័យប្រវត្តិ រួចទើបឲ្យគាត់ដឹក ទំនិញចូលគោលដៅចំនួនពីរ ដែលបានកំណត់ មួយផ្សារភូមិថ្មី ពីរផែស្ងួត កំណត់រយៈពេល ៧ ម៉ោង ឲ្យគាត់ផ្ទេរទំនិញរួចវិលត្រ ឡប់ទៅវិញ ។ ក្នុងនោះក៏មាន ចំណុចហាមឃាត់ របស់ក្រុម ការងារមន្ត្រីប្រចាំការគោលដៅ និងមានការចូលរួម កាស្មគ័ចិត្ត ដូចជាតៃកុងឡាន និងកម្មករ ដែលចូលរួម បំរើការនៃពលកម្ម របស់ពួកគាត់ផងដែរ ដោយ មានការនែនាំយកចិត្តទុកដាក់ខ្ពស់ ពីមន្រ្តីជំនាញ ដោយបាញ់អាកុល និងជែល និងមានពាក់ម៉ាស់ ឬរបាំង ការពារគ្រប់ៗគ្នាផងដែរ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2573 នាក់
ខែនេះ :
8460 នាក់
3 ខែនេះ :
19649 នាក់
សរុប :
64766 នាក់