ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឃាត់ខ្លួនពលរដ្ឋខ្មែរ០២នាក់ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ និងជនជាតិថៃម្នាក់ចាកចេញពីប្រទេសកម្ពុជា
Thu,24 December 2020 (Time 09:48 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 26នាក់)

(ខេត្តកោះកុង)៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន ០២នាក់ និងជនជាតិថៃចាកចេញចំនួន ០១នាក់ មានលិខិតបញ្ជាក់ពីស្ថាទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព របស់មន្ទីរពេទ្យខេត្តកោះកុង។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០២នាក់នេះ មាន ១-ឈ្មោះ សុឹម ទូច ភេទប្រុស អាយុ ២៣ឆ្នាំ, ២-ឈ្មោះ ផុន ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្របែក ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
81 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2538 នាក់
ខែនេះ :
8425 នាក់
3 ខែនេះ :
19614 នាក់
សរុប :
64731 នាក់