ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
អភិបាលខេត្តអញ្ចើញដឹកនាំមន្ទីរបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុង និង ផ្លូវកៅស៊ូDBST ជាច្រើនខ្សែក្នុងសង្កាត់ស្ទឹងត្រែង
Fri,18 December 2020 (Time 10:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ខេត្តស្ទឹងត្រែង:នារសៀល ថ្ងៃ ពុធ ទី ១៧ ខែធ្នូ ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវ បេតុងប្រវែងសរុប ៨៥៦,៧ម៉ែត្រ ទទឹង(១០ម៉ែត្រ ១២ ម៉ែត្រ និង១៣ម៉ែត្រ) ចំណុចពី (ស្ពានព្រែកពោធ៍ ទៅស្ពានសេកុង) និង ការស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែង ៨៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ នៅចំណុច ពី (ស្ពានអូរដំណាក់ ទៅស្ពានបាចុង) ស្ថិតតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង ។

មានប្រសាសន៍ ក្នុងឱកាសចុះត្រួតពិនិត្យលោកម៉ុម សារឿន អភិបាលខេត្តបានឲ្យដឹងថាដើមឡើយផ្លូវ តាមមាត់ទន្លេ ទាំងនេះបានរងការខូចខាត ដោយសារ ទឹកជំនន់ បណ្តាលឲ្យបាក់ស្រុត ដូចនេះ ឯកឧត្តម ក៏បាន ជំរុញឲ្យមានការជួសជុល និង ស្ថាបនា ឡើងវិញ ដោយលើកផ្លូវឲ្យ ខ្ពស់ជាងមុន ដើម្បីបង្ការ កុំឲ្យមានការខូចខាតផ្លូវពេលដែលមាន ទឹកជំនន់ កើតមានឡើង ។ ពិសេសទៀតនោះជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានងាយស្រួល ព្រមទាំង ជួយលើកកម្ពស់ដល់ សោភ័ណ្ឌភាពក្នុងក្រុង ស្ទឹងត្រែងទាំងមូល។

លោកអភិបាលខេត្តបានបន្តថា: ការជួសជុលដាក់ជាផ្លូវបេតុងនេះអាចនឹងមានធ្វើឲ្យផ្លូវទាំង ២ ខ្សែនេះមានភាពរឹងមាំនិងយូអង្វែងដោយមិនបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុងតំបន់មានការលំបាកធ្វើដំណើរទៀតឡើយ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កាន់តែមានភាពងាយស្រួលច្រើនឡើងៗ ដោយមិនចាំបាច់ព្រួយបារម្ភពីផលលំបាក់ដូចពីមុនៗទៀតឡើយ។

ឆ្លៀតឱកាសេះពិនិត្យវឌ្ឍភាពជួសជុលនិងស្ថាបនាផ្លូវឡើងវិញ ក្នងសង្កាត់ស្ទឹងត្រែងនេះ លោកម៉ុម សារឿន អភិបាលខេត្តបានណែនាំមន្ត្រីជំនាញ និងក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការបន្តសាងសង់ផ្លូវបេតុង និង ផ្លូវ កៅស៊ូ DBST នេះឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2542 នាក់
ខែនេះ :
8429 នាក់
3 ខែនេះ :
19618 នាក់
សរុប :
64735 នាក់