ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
គយចល័តតំបន់៦ ចាប់រថយន្ដអត់ពន្ធ៣គ្រឿង នៅស្រុកពេជ្រាដា
Fri,18 December 2020 (Time 10:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តមណ្ឌលគីរី បានធ្វើការឡោមព័ទ្ធចាប់ឃាត់រថយន្តអត់ពន្ធ ម៉ាក TUNDRA ចំនួនពីគ្រឿង នៅភូមិភូជ្រៃ ឃុំភូជ្រៃ ស្រុកពេជ្រាដា។

ការឈានទៅដល់ការទ្បោមព័ទ្ធចាប់នេះដោយសារតែរថយន្តទាំងពីរនេះជាមុខសញ្ញាដឹកឈើ នាំចេញយ៉ាងសកម្មរៀងរាល់យប់ តាមផ្លូវវាងក្រុងសំដៅ ទៅមាត់ច្រកព្រំដែនអូររាំងដាក់ដាំ។ រាល់ពេលធ្វើសកម្មភាពម្ដងៗ រថយន្តទាំងពីរគ្រឿងបើកបរក្នុងល្បឿនលឿន ហើយម្ចាស់បានបន្លំពាក់ស្លាកលេខក្លែងក្លាយ (ឡានពីរលេខតែមួយ)។

ពេលរថយន្តដឹកឈើចេញម្តងៗ ម្ចាស់បានចាត់តាំងមនុស្សមួយក្រុម តាមដានមើលផ្លូវសមត្ថកិច្ចតាំងពីក្នុងខេត្តដល់ព្រំដែន ដែលជាហេតុធ្វើឲ្យសមត្ថកិច្ច មានការលំបាកក្នុងការបង្ក្រាប។

ក្នុងថ្ងៃដដែលនេះដែរ មន្ត្រីគយបានចាប់ឃាត់រថយន្តអត់ពន្ធមួយគ្រឿងផ្សេងទៀត ម៉ាក GS300 នៅមុខហាង អាលីហ្សា ក្បែរស្ថានីយ៍ប្រេង ឥន្ធនៈប៉ាប៉ា ខេត្តមណ្ឌលគីរី។

មន្រ្តីគយបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តដែលក្លែងបន្លំស្លាកលេខ អគ្គនាយកដ្ឋានគយ នឹងប្តឹងទៅតុលាការចាត់ការតាមផ្លូវច្បាប់។ រីឯរថយន្តអត់ពន្ធ ដែលនៅបន្តប្រើប្រាស់ មន្ត្រីគយនឹងនៅតែបង្ក្រាបបន្តទៀត។

បច្ចុប្បន្នរថយន្តល្មើសទាំងនេះ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងគយចល័តពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
103 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2560 នាក់
ខែនេះ :
8447 នាក់
3 ខែនេះ :
19636 នាក់
សរុប :
64753 នាក់