ប្រជាពលរដ្ឋចំនួនពីរភូមិក្នុងឃុំស្តៅ កំពង់ព្រួយបារម្ភខ្លាចបាត់ដីបញ្ចុះសព គេរ្ត៍ពីដូនតារបស់ពួកគាត់ ដែលលោកមេឃុំកំពង់ឈូសឆាយសម្អាតជាតំបន់ទេសចរណ៍
ខេត្តស្ទឹងត្រែង: ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីភូមិ ទី១ភូមិស្តៅមួយ ទី២ភូមិស្តៅពី ក្នុងឃុំស្តៅ កំពង់ស្នើសុំទៅអាជ្ញាធរស្រុក ខេត្ត ដើម្បីសុំកិច្ចអន្តរាគមន៍ រក្សាដីនៅតំបន់នេះទុកនៅដដែល សម្រាប់ទុកបញ្ចុះសព ព្រោះដីនេះជាកន្លែងបញ្ចុះសពឪពុកម្តាយ បងប្អូនជីដូនជីតា តាំងពីយូយាណាស់មកហើយ ស្រាប់តែលោកមេឃុំយកគ្រឿងចក្រមកឈូសឆាយ លើផ្នូរដូនតា ម៉ែឪ បងប្អូន កូនចៅពួកគាត់បាត់អស់រកមិនឃើញ ដោយមិនបានសួរនាំពីពួកគាត់ ដើម្បីមានមានដំណោះស្រាយឡើយ ហើយដែលដីនៅតំបន់នោះអាជ្ញាធរ បានចុះបញ្ជីជាដីសហគមន៍ផងដែរ ដែលស្ថិតនៅមាត់ទន្លេសេសាន ក្នុងភូមិស្តៅមួយ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជុំវិញការឈូសឆាយនិងធ្វើផ្លូវចុះទន្លេ ពួកគាត់បានលើកឡើងថា: ដីនៅតំបន់នេះជាដីសហគមន៍ ហើយជាដីទុកសម្រាប់បញ្ចុះសព តាំងពីដូនតាមកម្ល៉េះសម្រាប់ពីរភូមិខាងលើ ក្នុងឃុំស្តៅនេះ ស្រាប់តែពួកគាត់ឃើញលោកមេឃុំស្តៅ ឲ្យក្រុមហ៊ុនចិនដាក់គ្រឿងចក្រឈូសឆាយ កាយធ្វើផ្លូវចុះទៅទន្លេ លើដីរបស់គាត់ហើយ ហើយក៍បានឆ្លងឈូសឆាយ ចូលដីសហគមន៍ដែលជាដីទុកបញ្ចុះសាកសព តាំងពីដូនតាមកម្ល៉េះ។ ពួកគាត់បានបន្តលើកឡើងទៀតថា: ពួកគាត់កំពង់តែព្រួយបារម្ភខ្លាចបាត់ដីនៅចំណុចខាងលើនេះ គ្មានកន្លែងបញ្ចុះសពតទៅទៀត ហើយបាត់បង់ថ្នូរសាកសពម៉ែឪ បងប្អូន ដូនតា អស់ថែមទៀត ធ្វើឲ្យប្រលងនិងវិញ្ញាណពួកគាត់វិលវល់ ហើយពួកគាត់ក៍ថ្នូរសម្រាប់សែនព្រេនទៀតផង។ ពួកគាត់ក៍បានសំណូមពរយ៉ាងទទូច ដល់អាជ្ញាធរស្រុក ខេត្ត ស្នើសុំទុកដីនៅតំបន់នោះនៅដដែល ដើម្បីសែនព្រេនរំលឹកគុណ ដល់សាច់ញាតិដែលចែកឋានទៅ និងរក្សាទុកជាដីសហគមន៍សម្រាប់បញ្ចុះសពដដែល សម្រាប់ប្រជាពលរដ្ឋពីភូមិក្នុងឃុំស្តៅយើងនេះ។
ជុំវិញការចោទនិងលើកឡើងរបស់ពលរដ្ឋខាងលើនេះ លោកនួយ ប៊ុនផួយ មេឃុំស្តៅបានប្រតិកម្មឆ្លើយតបទៅវិញភ្លាមៗថា: ពលរដ្ឋទាំងនេះចេះតែចោទប្រកាន់គាត់ទេ មានរឿងអីមិចមិនមកនិយាយនិងគាត់ ហើយវេទិកាសាធារណៈទើបធ្វើរួចថ្មីនេះមិនសួរ បែជាមកពិងអ្នកកាសែតទៅវិញ តើអ្នកកាសែតនោះអាចជួយបានទេ មានតែលោកទេអាចជួយដោះស្រាយបាន ព្រោះលោកជាអាជ្ញាធរហើយក៍ជាម៉ែជាឪប្រជាពលរដ្ឋនោះដែរ។ លោកបញ្ជាក់ថា: ដីនោះជាដីសហគមន៍ប្រជាមួយហត្ថតាតែប៉ុណ្ណោះ ទុកសម្រាប់បញ្ចុះសពមែន លោកឃើញដីនោះព្រៃ ហើយមានគ្រឿងចក្រក្រុមហ៊ុនចិនគេមក ឈូសឆាយយកកន្លែងធ្វើទូកទេសចរណ៍ លោកក៍ឲ្យគេឈូសទៅចំណាយលុយខ្លួនឯងអស់៥០០ដុល្លាឯណោះ មិនមែនដូចការចោទរបស់ពួកពលរដ្ឋទាំងនោះចោទឡើយ ឃើញគាត់ធ្វើនេះថាគាត់ឈូសលើផ្នូរសាកសពនោះមិនមែនទេ និងចោទលោកថាយកដីនេះលក់ទៅឲ្យក្រុមហ៊ុននោះក៍មិនពិតដែរ។ ហើយពាក់ព័ន្ធដាក់គ្រឿងចក្រឈូសឆាយ និងដាក់គ្រឿងសម្ភារៈសម្រាប់ធ្វើទូកទេសចរណ៍នេះ លោកថាឲ្យទៅសួរលោកអ៊ុន ប៉ោសើន ប្រធានមន្ទីរទេសចរណ៍ទៅទើបដឹងច្បាស់។
លោកអ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា: ជុំវិញការឈូសឆាយនិងដាក់គ្រឿងសម្ភារៈទាំងនេះ គឺសម្រាប់ធ្វើទូកទេសចរណ៍ក្រុមហ៊ុនចិជាអ្នកវិនិយោគទុន ធ្វើសម្រាប់តម្រូវការបម្រើលើវិស័យទេសចរណ៍ទូទាំងខេត្តស្ទឹងត្រែងយើងនេះ។ ហើយកាដាក់ទីតាំងធ្វើនេះលោកមេឃុំស្តៅ គាត់ឲ្យដីសម្រាប់ធ្វើ ដែលមានរបងហ៊ុមព័ទ្ធជុុំវិញ ដោយប្រួេសយើងមាសន្តិភាពពេញលេញ វិស័យទេសចរណ៍ចេះតែរីកដុះដាល ទើបក្រសួងទេសចរណ៍តម្រូវឲ្យក្រុមហ៊ុនចិនមកវិនិយោគ។ លោកបញ្ចាក់ថារឿងប:ពាល់ដីសហគមន៍ឬដីសម្រាប់បញ្ចុះសព របស់បងប្អូនប្រជាពលរដ្ឋនោះ លោកមិនប:ពាល់ទេសម្រេចលើលោកមេឃុំស្តៅ តម្រូវឲ្យតែប៉ុណ្ណោះសម្រាប់បម្រើវិស័យទេសចរណ៍នេះ។
ជុំវិញរឿងនេះដែរលោកសុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន បានប្រាប់ឲ្យតាមទូរស័ព្ទនូវល្ងាចថ្ងៃដដែលថា: លោកអត់បានដឹងពីមុនទេ ក្នុងនាមលោកជាអភិបាលស្រុកទាំងមូល ថាមានក្រុមហ៊ុនចិនមិនវិនិយោគទុន ធ្វើទូកទេសចរណ៍ និងឈូសឆាយលើដីសហគមន៍ ទូកសម្រាប់បញ្ចុះសាកសពរបស់អ្នកភូមិនោះ។ ក្រោយមកលើកបានដឹងហើយ ហើយលោកក៍ឲ្យក្រុមការងារ ចុះធ្វើការស្រាវជ្រាវផងដែរ តែរហូតមកដល់ពេលនេះនូវមិនទាន់ ទទួលរបាយការណ៍នីឡើយទេ។ លោកបញ្ចាក់ថា:ដីសហគមន៍មិនត្រូវប:ពាល់ឬបាត់បង់ទេ តែបើខាងមន្ទីរទេសចរណ៍គាត់ត្រូវយកកន្លែងនេះ ដើម្បីធ្វើជាតំបន់ទេសចរណ៍ ត្រូវមានការដោះទីតាំងផ្សេង មិនត្រូវអាជ្ញាធរឃុំគាត់មកធ្វើគ្មានការសួរនាំឬរាយការណ៍ សុំយោបល់ពីលោកនោះទេ។ ដោយ:ជួន សារ៉ាន