(ខេត្តក្រចេះ):រថយន្តដឹកត្រីម៉ាកស្ថារិចពណ៌ទឹកបិច តទ្រុងដឹកត្រីចេញពីទឹកដីខេត្តស្ទឹងត្រែង ក្នុងតំបន់អភិរក្សត្រីមេពូជ ត្រូវបានការពារនិងអភិរក្សដោយមន្ត្រីជលផលខេត្ត ដោយមិនថារដូវបិតនេសាទឬរដូវបើកនេសាទឡើយ បើតាមប្រសាសន៍លោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល បានមានប្រសាសន៍ក្នុងពិធីប្រលែងកូនត្រី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ លោកមានប្រសាសន៍ថា:ត្រូវចេះថែរក្សាការពារ និងអភិរក្សហាមមិនឲ្យអ្នកនេសាទមកនេសាទឡើយ ជាពិសេសត្រូវទប់ស្កាត់មិនឲ្យប្រើនេសាទខុសច្បាប់ជាដាច់ខាត ព្រោះនេះជាតំបន់អភិរក្សត្រីមេពូជ តម្រូវការក្នុងខេត្ត។ ជាក់ស្តែងនៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះរថយន្តស្ថារិចពណ៌ខៀវទឹកបិចតទ្រុង ពាក់ស្លាកលេខក្រចេះ.2A.4994 ដឹកត្រីពេញមិនតិចរយគីឡូឡើយ ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ទឹកដីខេត្តក្រចេះ កម្លាំងស្នាក់ការអ.ហ៧១០ ត្រូវបានស្ទាក់ចាប់នាំចូលស្នាក់ការ តាមការចង្អល់បង្ហាញពីលោកម៉ក់ ពន្លក នាយខណ្ឌរដ្ឋាភិបាលជលផលខេត្តក្រចេះ បានមួយស្របក់ក៍ត្រូវដោះលែងទៅវិញ។បើតាមប្រភពពីអ្នករកស៊ីលក្ខណៈតូចតាចបានឲ្យដឹងថា: ក្នុងការចុះបង្ក្រាបនេះផងដែរ បើអ្នករកស៊ីបទល្មើសនេសាទតិចតួច ឬអ្នកលក្ខណៈគ្រួសារមិនថារដូវបើកឬបិតនេសាទនោះទេ ហើយមិនបានជម្រាបប្រាប់លោកមន្ត្រីជលផលនោះទេ គឺត្រូវតែចាប់បង្ក្រាបរឹបអូសទាំងសម្ភារៈត្រីនឹងពិន័យរាប់លានរៀលឯនោះ អ្នកមានលុយឲ្យរួចខ្លួនអ្នកគ្មានលុយឲ្យ ត្រូវគេបញ្ជូនខ្លួនមកកន្លែង ហើយចោទថាពីបទរារាំងការងារបន្ត្រីសាធារណ:។ ប្រភពបានបន្តថា: ចំពោះអ្នករកស៉ីលក្ខណ:តូចតាចដឹកតាមម៉ូតូ ដេញស្ទាក់ចាប់ប្រផាប់ប្រភីង ត្រី៥គីឡូទៅ១០គីឡូគ្រាម ដែលគ្នាទិញពីនាក់នេសាទសោះ ផាក់ពិន័យ១លានរៀល ទៅ២លានរៀល បើគ្មានលុយឲ្យនោះទេពិតជាយ៉ាប់ហើយ ម្នាក់ៗក្រខ្លួនដោយសាជលផល ព្រោះតែក្រពះដោយមិនដឹងថាត្រីគេរកបានមកពីប្រឧបករណ៍ខុសច្បាប់នោះទេ។ប្រភពដដែលបញ្ជាក់ថា: ចំណែកអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលអ្នករកស៉ីដាក់ទុន ទិញត្រីដឹកទាំងរថយន្តៗគេពុំដែលឃើញច្បាប់ ចាប់បង្ក្រាបម្តងណាឡើយ បើចាប់លុះត្រាតែគំនំុខឹងមិនបង់លុយឲ្យតែប៉ុណ្ណោះ។ ដូចករណីរថយន្តស្ថារិចដឹកត្រីខាងលើកាលពីយប់ថ្ងៃទី១៧ កម្លាំងអ.ហ ៧១០ ស្ទាក់ចាប់បានមួយស្របក់ក៍ដោះលែងវិញ។ ពួគគាត់សួរថាតើមូលហេតុអ្វីដែរ ជាលក្ខណៈគ្រួសារមែនឬដឹកប្រភេទរយន្តរាល់យប់រាល់ថ្ងៃមិនតិចក្រោម១០០គីឡូគ្រាមទេ ដឹកចេញពីខេត្តស្ទឹងត្រែង ជាពិសេសត្រីដែលរកបាននោះ គឺបានមកពីតំបន់ហាមឃាត់ អាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយភាគច្រើនប្រើសុទតែឧបករណ៍នេសាទត្រីខុសច្បាប់ មិនថារដូវបិតនេសាទឬបើកនេសាទឡើយ ហេតុអ្វីបានជាមិនទប់ស្កាត់ និងបង្ក្រាបផង បែជាបង្ក្រាបតែអ្នករកស៉ីតិចតួចចោទថាគ្នារកស៉ីខុសច្បាប់ទៅវិញ។ជុំវិញរឿងនេះលោកម៉ក់ ពន្លក នាយខណ្ឌជលផលខេត្តក្រចេះ បានឆ្លើយបញ្ជាក់តាមតេឡេក្រាមឱ្យអ្នកសារព័ត៌មានយើងដឹងថា: ក្នុងការបង្ក្រាបរថយន្តខាងលើ លោកក៏បានសុំយោបល់ទៅលោកប្រធានតុលាការខេត្តក្រចេះ រឿងរកស៊ីដឹកត្រីលក្ខណៈគ្រួសារគួរតែដោះលែងទៅ មិនត្រូវបង្ក្រាបទេ។ លោកបន្តថានេះជារដូវបើកនេសាទ ហើយម្យ៉ាងទៀតស្រីដែលរកបានដឹកជញ្ជូននោះ គឺដឹកចេញពីទឹកដីខេត្តស្ទឹងត្រែង លោកថាឲ្យអ្នកសារព័ត៌មានយើងគួរតែទៅសួរនាយខណ្ឌជលផលខេត្តស្ទឹងត្រែងវិញទើបត្រូវ។ លោកបញ្ចាក់ថា:ក្នុងការដឹកជញ្ជូនត្រីនេះ វាមិនមែនដូចការដឹកជញ្ជូនឈើទេប្អូន លោកថាបើចង់ដឹងច្បាស់នៃច្បាប់ជលផល ឱ្យសារព័ត៌មានយើង មកកន្លែងលោក លោកនឹងបង្ហាញ។ជុំវិញការដឹកជញ្ជូនត្រីចេញពីទឹកដីខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង ឲ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះដែរ ក្នុងការរកស៊ីដឹកជញ្ជូនផលជលផល ជាលក្ខណៈអាជីវកម្មបានលុះត្រាតែមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញត្រឹមត្រូវ បើគ្មានទេ ត្រូវធ្វើការផាកពិន័យតាមច្បាប់ ហើយបើគាត់រកស៊ីលក្ខណៈគ្រួសារតិចតួចនោះមិនអីទេ។ លោកនាយខណ្ឌបញ្ជាក់ទៀតថា លោកប្រឹងអស់ពីសមត្ថភាព ក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនេសាទបាន លុះត្រាតែមានអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្លួនឯង គួរតែឈប់នៅការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ មិនថារដូវបើកនេសាទឬបិតនេសាទឡើយ ទើបយើងថែរក្សានិងអភិរក្សធនធានជល់ផល នៅក្នុងដែនសមត្ថកិច្ចកំពុងការពារ ដើម្បីទុកត្រីមេពូជកើនកូនសំបូរដូចកាលពីសម័យមុន។គួររំលឹកថាសកម្មភាពនៃការចរាចរណ៍ដឹកជញ្ជូនត្រី យកទៅលក់តាមបណ្ដាខេត្តនានា មានជារៀលយប់ ជាពិសេសត្រីធំៗជាប្រភេទសាច់និងនាំចេញទៅលក់នៅក្រៅប្រទេសជារៀងរាល់យប់ជាពិសេសជិតភ្លឺ ដូចគ្មានការទប់ស្កាត់ ហើយកំណើននៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាស្បែកលូ ដាយធំៗ និងឧបករណ៍ឆក់ត្រីជាដើម កំពុងតែរីកដុះដាលនៅលើផ្ទៃទឹក មិនថាទន្លេមេគង្គអន្លង់អភិរក្សត្រីមេពូជ និងទន្លេសេសាន ជាពិសេសលើអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ កំពុងតែកើតមានទាំងយប់ទាំងថ្ងៃ ប្រហែលជាមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមួយចំនួនហើយមើលទៅ ទើបបទល្មើសនេសាទនេះ នៅតែកើតមាន ហើយការដឹកជញ្ជូនត្រីយកទៅលក់តាមបណ្តាខេត្ត ក៏គ្មានការទប់ស្កាត់ផងដែរនោះ តើអនាគត់ធនធានជលផលមច្ឆាជាតិក្លាយទៅជាយ៉ាងណា។ ដោយ:ជួន សារ៉ាន
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)
អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)
បេសកកម្មតាមចាប់ខ្លួនឃាតក អ៊ា ណារ៉េន ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា