ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ល្បែង​ស៊ីសងច្រើនប្រ​ភេទកើត​ឡើងពេញបន្ទុ​កនៅក្នុងក្រុងបាត់ដំបង ជាប្រភពចំណូលរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយ
Sun,08 November 2020 (Time 02:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 29នាក់)

(ក្រុងបាត់ដំបង):អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺល្បែងស៊ីសងខុសច្បាប់ត្រូវគេបើកលេងនៅខាងក្រោយផ្ទះលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង កំពុងរក្សាភាពស្ងៀមស្ងាត់ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារ ជាបន្ទាន់។ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី បានឲ្យដឹងទៀត​ថា កន្លែងដែលបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់នោះមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ប្រភពបានឲ្យដឹងទៀតថា មានជនម្នាក់ឈ្មោះ (.....) ជាអ្នករត់ការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រប់ស្ថាប័ន ដើម្បីឲ្យបុគ្គលឈ្មោះ អួន តាល់ អាចបើកល្បែងស៊ីសងក្នុងឃុំកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង យ៉ាងរលូន​។ មានការសង្ស័យថា លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ អួន តាល់ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ មានការកត់សម្គាល់ថា ចាត់តាំងពីលោក សាត គឹមសាន ទទួលបានតំណែងជាស្នងការនគរបាលខេត្តបាត់ដំបង រួចមកគឺលោក សាត គឹមសាន​ មិនទាន់គិតគូរចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកើតឡើងយ៉ាងរាលដាលនោះទេ។ ជាក់ស្តែងក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ បុគ្គលឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងសុខស្រួល ហើយនៅសង្កាត់ស្វាយប៉ោនិងសង្កាត់ផ្សេងទៀតល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកើតឡើងពេញបន្ទុក។​ ចំណែកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មិនខ្វល់ពីរឿងចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ហើយរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
142 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1071 នាក់
ខែនេះ :
5544 នាក់
3 ខែនេះ :
21157 នាក់
សរុប :
52167 នាក់