ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន
Thu,26 November 2020 (Time 09:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

ខេត្តស្ទឹងត្រែង: រថយន្តហាយប្រីតពណ៍សរពីគ្រឿងសាក់កម្លាំងគ្នា ធ្វើឲ្យរថយន្តទាំងពីររងការខូចខាតខាងស្ដាំ នឹងកង់បែកខ្ទិចរាងខ្លួនទៅមុខលែងរួច តែមិនបណ្តាលឪ្យគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ ខណ:បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ធ្វើឪ្យរថយន្តហាយប្រីតបើកបរពីជើងទៅត្បូង ដោយបុរស់ម្នាក់មិនស្គាល់អត្តសញ្ញាណ បានរ៉េចង្កូតទៅបុកនិងរថយន្តហាយប្រីតដូចគ្នា បើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ក្រោយប:ទង្គិចហើយតៃកុងរថយន្តបង្ក ស្រាប់តែមានម៉ូតូមួយគនរឿង មកឌុបរំដោះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥,៣៥នាទីប្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧ឆ្ពោះទៅឡាវ នៅចំនុចដំតាចែម ភូមិរិទ្ធីសែនជ័យ២ ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នេះបើតាមប្រភពនៅនិងកន្លែងកើតហេតុបានឪ្យដឹងថា: រថយន្តហាយប្រ៊ីតពីរគ្រឿងបើកបរបញ្ច្រាស់ទិសគ្នា មកដល់ចំណុចកើតហេតុ ធ្វើអោយរថយន្តហាយប្រីដពណ៌សពាក់ស្លាកលេខ ភ្នំពេញ.2X.8800 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីជើងទៅត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុករថយន្តហាប្រឹតពណ៍សរដូចគ្នា ពាក់ស្លាកលេខភ្នំពេញ.2U.3775 បង្កឲ្យខូចខាតផ្នែកខាងស្ដាំនិងកង់បែកខ្ទិចសងខាងទៅមុខលែងរួច តែមិនបង្កឲ្យអ្នកបើកបររបួសធ្ងន់ធ្ងរឡើយ។

នេះបើតាមការបញ្ជាក់ឲ្យដឹងតែកុងរថយន្តហាយប្រីតរងគ្រោះ បើបកពីត្បូងទៅជើងឈ្មោះប្រុស ពៅ រស់នៅភូមិឃុំកើតហេតុខាងលើ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយប្រីដ ពណ៌សបង្កហេតុ បើកបរពីជើងមកត្បូងក្នុងល្បឿនលឿន ដូចជាទុបលំនឹងមិនបានហាក់បីដូចជា ប្រើប្រាស់គ្រឿងស្រវឹងក៍អាចថាបាន បានបើករ៉េចង្កូតដោយមិនប្រកាន់ស្ដាំ បានមកបុករថយន្តរបស់ខ្លួន បើខំប្រឹងតិចហើយតែគេចមិនផុត បានបុកថ្ពាល់រថយន្ត បណ្ដាលឱ្យផ្ទុះពោង និងបែកកង់ទាំងសងខាងទៅមុខរួច តែមិនបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនគាត់ប៉ុន្មានឡើយ។ ក្រោយកើតហេតុគេឃើញតែកុងរថយន្តបង្ក បើកបរពីជើងទៅត្បូងមិនស្គាល់អត្តសញ្ញាណ បានបើកទ្វាររថយន្ត ដោយមានម៉ូតូមកឌុបគេចខ្លួនបាត់ស្រម៉ោលភ្លាមៗតែម្តង ដោយបន្សល់តែរថយន្តបង្កខាងលើនៅនឹងកន្លែងកើតហេតុ។

នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា: រថយន្តហាយប្រីដពណ៌ស ពាក់ស្លាកលេខ2X.8800 បានរត់គេចបាត់ស្រមោល ទើបសមត្ថកិច្ចសង្ស័យថាអាចជាមេខ្លោងជួញដូរថ្នាំញៀន ឬក៏ជាអ្នកប្រើប្រាស់ថ្នាំញៀនក៏ថាបាន ព្រោះក្រោយកើតហេតុសមត្ថកិច្ចបានឆែកឆេក្នុងរថយន្ត ឃើញមានកាបូបលុយគ្មានអត្តសញ្ញាណនិងលុយមួយចំនួន ហើយក្នុងរថយន្តមានក្លិនអាចជាអ្នកប្រើប្រាស់ថ្នាំញៀន ក្នុងពេលបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ហើយមិននៅប្រឈមមុខ ក្នុងការដោះស្រាយនៅចំពោះមុខសមត្ថកិច្ច និងភាគីរងគ្រោះគ្នា។

សមត្ថកិច្ចបានបន្តទៀតថា: និងស្រាវជ្រាវ រកម្ចាស់រថយន្តហាយប្រីតពាក់ស្លាកលេខ.2X.8800 ខាងលើអាចនិងមានតម្រុយខ្លះ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយនៅចំពោះមុខច្បាប់។ ចំណែករថយន្តទាំងពីរត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីរងចាំភាគីម្តាងទៀតចូលខ្លួនមកដោះស្រាយតាមច្បាប់។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
100 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2557 នាក់
ខែនេះ :
8444 នាក់
3 ខែនេះ :
19633 នាក់
សរុប :
64750 នាក់