ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល
(ខេត្តបន្ទាយមានជ័យ):នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះសៅ សែត ភេទស្រីអាយុ៨២ឆ្នាំ ជាយាយជីនៅសំណាក់ធម៌ក្នុងវត្តបរមនិ៩វេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលបានឲ្យដឹងទៀតថា៖នៅមុនពេលទទួលបានព័ត៌មាន មានព្រះ០១អង្គព្រះនាមគឹមសុខមគ្គព្រះជន្ម 29 វស្សាបានទៅដោះទុក្ខសត្វ(ឈឺនោម)ក្នុងបង្គន់ក្បែរកុដិ(បន្ទប់)លោកយាយរងគ្រោះ លឺសំ ឡេងវិទ្យុនៅបើក តែមិនឃើញលោកយាយាយរងគ្រោះ ។បន្ទាប់មកបានហៅព្រះសង្ឈចំនួន០២អង្គមានព្រះនាម រស់ លាងព្រះជន្ម 26 វស្សានិងព្រះនាម សុខ រ៉ុងព្រះជន្ម 25 វស្សាឱ្យទៅហៅយាយសែតពេលទៅដល់ទើបដឹងថាយាយសែតស្លាប់ដោយសារគេវាយសម្លាប់ នៅក្នុងកុដិ(បន្ទប់)មិនដឹងពីពេលណា រួចបានផ្តល់ព័ត៌មានមកសមត្ថកិច្ច ។
ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបូរី ដោយនាំដោយលោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ សពលោកយាយរងគ្រោះត្រូវឃាតករវាយលើផ្ទៃមុខ ។ករណីនេះនៅទាន់ជាករណីប្លន់យកទ្រព្យសម្បតិ្តឬយ៉ាងណានោះទេ ព្រោះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវវែករកមុខឃាតករ បើឈាមស្រែក ស្បែកហៅ ឈាតកតមិនអាចរួចផុតពីសំណាញ់ច្បាប់នោះឡើយ៕