(ខេត្តស្ទឹងត្រែង):ពិធីដុតកំទេចវត្ថុតាងបំរើឱ្យបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារ ធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលប្រារព្វធ្វើនៅ ស្នាក់ការឧទ្យានជាតិ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត រដ្ឋបាលសាលាស្រុកសៀមប៉ាង និងអង្គការដៃគូរអភិវឌ្ឍន៍ ។ដើម្បីដុតអាវុធកែច្នៃ និងឧបករណ៍ នេសាទខុសច្បាប់ ដែលប្រព្រឹត្តទៅនៅរសៀស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ក្រោមអធិបតីភាព លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោកញ៉ែម សារី អភិបាលនៃគណៈអភិបាលខេត្ត លោកអភិបាលស្រុក រួមនិងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត ស្រុក ក្នុងមូលដ្ឋានផងដែរ។លោក អេង ភិរុង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា: ដោយអនុ វត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមានការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំ ក្រសួង បរិស្ថាន និងគណៈអភិបាលខេត្ត រយៈពេលកន្លងមក មន្ទីរបរិស្ថានខេត្ត បានបង្រ្កាបដកហូត និងប្រមូលវត្ថុតាងបទល្មើស ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តក្នុងខេត្តស្ទឹងត្រែងទាំងមូល មានដូចជាអាវុធកែច្នៃចំនួន២៥៦ដើម ខ្សែអន្ទាក់ចំនួន ៣.៥៣១ខ្សែ ឧបករណ៍ ឆក ចំនួន៨១ គ្រឿង ម៉ងទាក់សត្វចំនួន ១២៧ត្បូង ស្មើរ៧៤១០ម៉ែត្រ។ ហើយវត្ថុតាងដែលជា អាវុធកែច្នៃ និងឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ដែលត្រូវដុតបំផ្លាញចោល នៅស្នាក់ការឧទ្យានជាតិ វរ:ជ័យ ក្នុងស្រុកសៀមប៉ាងថ្ងៃនេះតែម្តង រួមមាន: អាវុធកែច្នៃចំនួន៩៧ដើម ខ្សែអន្ទាក់ចំនួន ២.៥០០ខ្សែ ឧបករណ៍ ឆក់ ចំនួន១០គ្រឿង មងទាក់សត្វចំនួន ១២៧ត្បូង ស្មើរ៦.៣៥០ម៉ែត្រ។ លោកបន្តថា:វត្ថុតាងដែលត្រូវដុតជាបន្តទៀត នៅស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់វិញ មាន អាវុធកែច្នៃចំនួន១៥៩ដើម ខ្សែអន្ទាក់ចំនួន ៩៦៩ខ្សែ ឧបករណ៍ ឆក់ ចំនួន៧១គ្រឿង ម៉ងទាក់សត្វចំនួន ១.០៦០ម៉ែត្រ។លោកផៃ ប៊ុនឈឿន បានមានប្រសាសន៍លើកឡើងថា: ការដុតបំផ្លាញវត្ថុតាងដូចជាអាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់ មិនមែនជាបញ្ហាធំនោះទេបញ្ហាដែលធំនោះ គឺបញ្ហាឱ្យយល់អំពីមនសិកា ឱ្យយល់អំពីការ ការពារធនធានធម្មជាតិ ត្រូវចេះថែរក្សាការពារ ធនធានធម្មជាតិ និងមច្ឆាជាតិទើបប្រសើ។ហើយការដុតបំផ្លាញចោលនូវវត្ថុតាង ក៏មិនមែនជាការគំរាមកំហែងនោះឡើយ តែជាការបង្ហាញដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងថា ឧបករណ៍ទាំងនេះជាឧបករណ៍ ខុសច្បាប់ ដែលមិនអាចយកមកប្រើប្រាស់បាននោះឡើយ។លោកផៃ ប៊ុនឈឿន មានប្រសាសន៍បន្តថា: ក្រសួងបរិស្ថានបានដាក់ចេញ នូវយុទ្ធសាស្រ្ត៣ធំៗដែលបញ្ហា គោលដៅទី១.គឺកិច្ចព្រមព្រៀងបរិស្ថាន គោលដៅទី២.គឺការអភិរក្សធនធានធម្មជាតិ គោលដៅទី៣.គឺការរស់នៅដោយ ចីរភាព៕ដោយ:ជួន សារ៉ាន
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)
អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)
បេសកកម្មតាមចាប់ខ្លួនឃាតក អ៊ា ណារ៉េន ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា