ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ
Thu,26 November 2020 (Time 03:29 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 49នាក់)

(ខេត្តបន្ទាយមានជ័យ)៖ បន្ទាប់ពីបានដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាង២០ឆ្នាំ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន នៅចំណុចបឹងជង្រុក និង៦៧១ ឃុំទួលព្រង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គ្រឿងចក្រសំរុកចូលឈូសឆាយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រៀបចំអភិវឌ្ឍ កែប្រែមូលដ្ឋាននេះ ជាមូលដ្ឋានអភិវឌ្ឍន៍ថ្មី ។
ការដោះស្រាយទំនាស់ដីធ្លី ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលរួចមក ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្តម លី សារី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានបន្តដឹកនាំរៀបចំអភិវឌ្ឍន៍ភូមិឋានថ្មីនេះជាបន្តទៀត តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ វិច្ឆិកានេះថា ក្រោយពីដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅចំណុចបឹងជង្រុក និង៦៧១នេះ រួចមក ឯកឧត្តម និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមការងារទាំងអស់បន្តដឹកនាំអភិវឌ្ឍ រៀបចំប្រព័ន្ធផ្លូវថ្នល់ និងបន្តសាងសង់សាលារៀនចំនួនពីរខ្នង មណ្ឌលសុខភាព១ ប្រព័ន្ធអគ្គិសនី សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ អគាររដ្ឋបាល និងស្រះទឹកទំហំ ១៥ហិកតា សំរាប់ជាប្រភពទឹកដល់ប្រជាពលរដ្ឋដាំដុះដំណាំរួមផ្សំ និង កែប្រែមូលដ្ឋាននេះជាមូលដ្ឋានអភិវឌ្ឍថ្មីសម័យតេជោសន្តិភាព។ ទាំងនេះជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋ ជាចំណងដៃនៃការអភិវឌ្ឍន៍ក្រោមម្លប់នៃសន្តិភាព។
ឯកឧត្តមបញ្ជាក់ថា ការរៀបចំ កែប្រែមូលដ្ឋានអភិវឌ្ឍភូមិថ្មីនេះ រៀបចំលើផ្ទៃដីប្រមាណ ៣០០ហិកតា ថ្មីត្បិតតែមិនអាចកំណាត់ពេលវេលាជាក់លាក់បាន តែក្រុមការងារបានខិតខំបំពេញការងារនេះទាំងយប់ទាំងថ្ងៃ រៀបចំឈូសឆាយចាក់បំពេញដី និងពុះដីជាឡូតិ៍ៗជូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារផងដែរ៕ (សៅ នៅ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
78 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2535 នាក់
ខែនេះ :
8422 នាក់
3 ខែនេះ :
19611 នាក់
សរុប :
64728 នាក់