ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូង
Fri,20 November 2020 (Time 09:42 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 19នាក់)

(ខេត្តរតនគិរី):ព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី​ និងលោកជំទាវ អមដំណើដោយឯកឧត្តម ងួន គឿន សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញមួយចំនួនបានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ រស់នៅភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋប្រមាណជាងមួយរយគ្រួសារដែលបានចូលរួមក្នុងឱកាសនេះដោយ ឯកឧត្តម​ បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូជំនះឧបសគ្គគ្រប់បែបយ៉ាង តាំងពីបាតដៃទទេរហូតធ្វើអោយ ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាជនមានសិទ្ធិសេរីភាព គ្រប់បែបយ៉ាង ជាពិសេសក្រោមនយោបាយឈ្នះៗរបស់សម្តេច កម្ពុជាយើងទទួលបាននូវការឯកភាពជាតិ ឯកភាពទឹកដី ប្រជាពលរដ្ឋរស់នៅក្រោមដំបូល រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ។ ឯកឧត្តម តំណាងរាស្រ្តមណ្ឌលរតនគិរី បានជម្រុញអោយក្រុមប្រឹក្សាឃុំ មេភូមិ គ្រប់ភូមិត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេសត្រូវផ្តល់សេវាសាធារណៈអោយបានឆាប់រហ័ស តម្លាភាព និងប្រកប ដោយការទទួលខុសត្រូវ។ ជាពិសេសប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមការពារនូវរាល់សមិទ្ធិផលសង្គមជាតិដែលរាជរដ្ឋាភិបាលសម្រេចបាន។
ប្រជាពលរដ្ឋ ត្រូវបន្តរក្សាសាមគ្គីភាព ថែរក្សានូវវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅក្នុងសហគមន៍ និងធនធានធម្មជាតិក្នុងមូលដ្ឋានអោយបានគង់វង្ស។​ ឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិចក្នុងភូមិតាង៉ាទាំងមូលត្រូវធ្វើអនាម័យភូមិឋានអោយបានស្អាតល្អ និងត្រូវប្រកាន់នូវគោលការណ៍ ៣ យ៉ាងគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទើបយើងអាចជៀសពីជម្ងឺដង្កាត់ផ្សេងៗ។​ ​

ទាក់ទងនឹងការរីករាលដាលនៃ​មេរោគកូវីដ-១៩នាពេលបច្ចុប្បន្ននេះឯកឧត្តម ប៊ូ ឡាំ បានជំរុញអាជ្ញាធរឃុំនិងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយសុខភាពដល់ប្រជាពលរដ្ឋ​ឱ្យចេះអនាម័យការពារ​ថែរក្សា​សុខភាពឱ្យបានគ្រប់ពេលវេលាដែលជាវិធានការមួយចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនានាជាពិសេសជំងឺកូវីដ-១៩។

នៅក្នុងឱកាសនេះឯកឧត្តមនិងលោកជំទាវបានចែកជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងម្នាក់ទទួលបានសារ៉ុង១ក្រម៉ា១ថវិកា៤ពាន់រៀល,លោកគ្រូ ៣ នាក់ ក្នុងម្នាក់
ទទួលបាន៨មុឺនរៀល,សិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ២ក្បាលប៊ិច២ដើមថវិកា២ពាន់,ប្រធានភូមិទទួលខ្ទះត្នោតធំ១ចាននិងស្លាបព្រាមួយចំនួន
សម្រាប់ទុកប្រើប្រាស់រួមក្នុងភូមិពេលមានបុណ្យទានម្តងម្កាល។ ដោយឡែកក្រុមសិល្បៈគង ក៏ទទួលបានថវិកា៥០មុឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1068 នាក់
ខែនេះ :
5541 នាក់
3 ខែនេះ :
21154 នាក់
សរុប :
52164 នាក់