ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឯកឧត្តម យន្ត មីន អញ្ជើញដឹកនាំកិច្ចប្រ ជុំពិភាក្សាការងារ សាងសង់ជួសជុលទីលានផ្នូរយុវជន ក្នុងខេត្តកោះកុង!
Fri,13 November 2020 (Time 11:07 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)

(កោះកុង)÷ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មការក្រុមការ ងារសាងសង់ជួសជុល ទីលានផ្នូរយុទ្ធជនខេត្តកោះកុង អញ្ញើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារសាងសង់ជួស ជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ
សាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោសុខ សុវត្តិទម្ម មេបញ្ជាការសឹករងខេត្ត ព្រមទាំង នាយទាហាន នាយទា ហានរង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ ។

នៅក្នុងដំណើរការ កិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានមានប្រសាសន៍លើកឡើងថា នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងប្រទេស បានផ្លាស់ប្ដូរមុខមាត់ទាំងស្រុង ដោយបានរួចផុតពីរបបប្រល័យពូជ សាសន៍ ដែលគ្រប់គ្រងដោយរបបកម្ពុជាប្រជាធិបតេយ្យ មាតុភូមិអង្គរនៃយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ រណ:សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានខិតខំប្រឹងប្រែង ស្តាកសាងឡើងវិញ តាំងពីបាតដៃទទេ នៅទឹកដីជាទីស្រលាញ់យើង ដែលបានត្រូវបំភ្លេចបំផ្លាញដល់កម្រិតលេខសូន្យ ក្នុងថេរះវេលាបីឆ្នាំ ប្រាំបីខែម្ភៃថ្ងៃ ។ រណះសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានលើកយកនូវគោលការណ៍នយោបាយសំខាន់ៗ ដ៏សមស្របទៅនឹងសភាពជាក់ស្ដែងនៃដំណាក់កាលនោះ ដើម្បីស្រោចស្រង់ និងកសាងប្រទេសអោយមាន ភាពវិវឌ្ឍន៍ លើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន ។ ដោយឡែកការ ទប់ស្កាត់មិនឲ្យរបបខ្មែរក្រហម វិលត្រ ឡប់មកជាថ្មីម្ដងទៀត ព្រមទាំងការបោះសំអាត កម្លាំងបាក់ទ័ពនៃរបបកម្ពុជាប្រជា ធិបតេយ្យក៏បានចាត់ទុកជាភារកិច្ចដ៏សំ ខាន់ដែលមិនអាចខ្វះបាន របស់រដ្ឋអំ ណាច របស់ប្រជាជនទូទាំងប្រទេសនិយាយរួមនិងជាកាតព្វកិច្ចដ៏ចម្បង របស់កងកម្លាំងប្រដាប់អាវុធ របស់យើង ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បន្តទៀតថា ដោយឈរលើស្មារតីស្នេហា ជាតិមាតុភូមិ និងការបន្តរក្សាប្រពៃណីដ៏ល្អផូរផង់ របស់វីរកងទ័ពនៅខេត្តកោះកុងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងកាលៈ ទេសៈដែលប្រទេសជាតិបាននិងកំពុង ជួបប្រទះនូវការលំបាក លើគ្រប់វិស័យ ភាពប្ដូរផ្ដាច់ក្រោមរូបភាពប្រកៀកស្មា ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យកងកម្លាំងរបស់យើងកាន់តែមានភាពរឹងមាំ កាន់តែមានបទពិសោធន៍ក្នុងការប្រយុទ្ធការពារមាតុភូមិ ការពារភូមិសាស្រ្ត ដោយការ ទទួលខុសត្រូវ ព្រមទាំងកម្ទេចបណ្ដាញកម្លាំងបាល់ទាត់ពលពតឲ្យទៀតចេញពីរង្វង់ប្រយុទ្ធតាមបែបផែនរបស់ថ្នាក់លើ ។ បើយើងគិតចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៩ ថ្វីត្បិតតែយើងទទួលបានជោគជ័យលើគ្រប់សមរភូមិ ក៏ប៉ុន្តែសមិទ្ធ ផលទាំងនោះ បានត្រូវដោះដូរជាមួយនិងអាយុជីវិត របស់យុទ្ធមិត្តយើងចំនួន ៤៤៧ នាក់ ដែលបានយកទៅបញ្ចុះនៅវិមានសពយុទ្ធជន ។ ហើយម្យ៉ាងវិញ ទៀត ដើម្បីជាការឆ្លើយតប ទៅនឹងគុណូបក្ការៈ គុណ និងការដឹងគុណការពារជាតិ ។ ដូច្នេះក្រសួងការពារជាតិ បានផ្ដួចផ្ដើមធ្វើការកសាងជួសជុល ទីលានបញ្ចុះសពឲ្យមានសភាពល្អប្រសើរ និងឱ្យបានសម ស្របទៅតាមការអភិវឌ្ឍនៃសង្គម ព្រម ទាំងការដឹងគុណជានិច្ច ចំពោះការបាត់ បង់ជីវិតរបស់យុទ្ធមិត្តយើងគ្រប់រូប ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បន្តថា ទីលានផ្នូរយុទ្ធជនខេត្តកោះ កុង កាលដើមឡើយមានឈ្មោះថា វិមានសពយុទ្ធជន ដែលមានទីតាំងនៅក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ហើយក៏មានរាងជាចតុកោណប៉ោង និងមានផ្ទៃដីសរុបទំហំ ៩,០១៩ ម៉ែត្រក្រឡា ហើយបានកើត និងប្រើប្រាស់នាខែកក្កដាឆ្នាំ ១៩៧៩ ។

ឯកឧត្តមបានបញ្ជាក់ថា ស្តូបត្រូវសាងសង់នាពេលនេះ គឺមានកម្ពស់ ៨.៥០ m គិតពីផ្ទៃបាតដល់ចុងកំពូល សង់លើទម្រកម្ពស់ ០៥០ ម៉ែត្រ ពីផ្ទៃដីទំហំ ០៩ ម៉ែត្រក្រឡា ផ្ទៃបាតរៀងចតុ កោណកែង ធ្វើពីស៊ីម៉ង់ប្រក់ក្បឿងក្បូរក្បាច់តាមរចនាបទខ្មែរ កោតមានកម្ពស់ ១ ម៉ែត្រចុច ៨០ និងមានបន្ទាត់កាប់ផ្ចិតប្រវែង ១.១០ ម៉ែត្រធ្វើពីថ្មម៉ាប លើទម្រស៊ីម៉ង់ពីរជាន់ ដែលមានកម្ពស់សូន្យចុច ០.៩០ ពីផ្ទៃដី មានក្បូក្បាច់ផ្កាភ្ញីជាលម្អ ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បញ្ជាក់ជាចុងក្រោយថា ចំពោះផ្នូរ យុវជននេះ គឺរៀបចំដោយក្រសួងការពារជាតិយ៉ាងលម្អិតសម្រិតសម្រាំង មានចំណត រថយន្ត មានសួនច្បារ មានទីធ្លាធំទូលាយ គឺទុកសម្រាប់ គោរពបូជារំលឹកដល់គុណ របស់យុវជន ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែ រៀបចំកែលម្អ នៅផ្នូរសពយុវជននេះ ឲ្យបានល្អប្រសើរ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយគោរពប្រតិបត្តិតតៗគ្នាជារៀងរហូត ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1070 នាក់
ខែនេះ :
5543 នាក់
3 ខែនេះ :
21156 នាក់
សរុប :
52166 នាក់