ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ផ្លូវជាច្រើនខ្សែក្នុងខេត្តព្រះវិហារ ជាពិសេសផ្លូវក្រវ៉ាន់ព្រំដែន កម្ពុជា ថៃ ឡាវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ត្រូវជួសជុលរួចរាល់ហើយ
Fri,13 November 2020 (Time 11:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

ខេត្តព្រះវិហារ: ផ្លូវនៅតាមក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ-ថៃ រួមទាំងផ្លូវជាច្រើនខ្សែផ្សេងទៀត នៅក្នុងខេត្តព្រះវិហារទាំងមូល ដែលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀវកន្លងមកនេះ ត្រូវបានជួសជុលរួចរាល់ និងស្តារហេដ្ឋារចនាសម្ព័នឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលកសិផល របស់បងប្អូនប្រជាពលរដ្ឋនាំមកទីផ្សារជាដើម។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា: ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងបានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួង ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងាររដ្ឋបាលខេត្តបានចុះពិនិត្យវាយតម្លៃ ដើម្បីស្តារនិងជួសជុលផ្លូវ និងស្ពានឡើងវិញ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកថ្មីៗនេះ។

លោក សំ លាងទ្រី បានបន្តថា:ក្រោយជំនន់ទឹកភ្លៀង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើការស្តារនិងជួសជុលផ្លូវដែលខូចឡើងវិញ ដូចជាជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុកជ័យសែន និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែរទៀត មានប្រវែង ១៣គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំណាក់។

ប្រធានមន្ទីរសាធារណការខេត្តរូបនេះ បានគូសបញ្ជាក់ថា ដោយឡែកនៅថ្ងៃម្សិលមិញ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវ ក្រាលគ្រួសក្រហមមានប្រវែង ៨៧.៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ ជាប់ព្រំដែនកម្ពុជា-ឡាវ ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត (ព្រំដែនកម្ពុជា-ថៃ) និងផ្លូវខេត្ត 2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុង ទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ។

លោកសំ លាងទ្រី បានបញ្ជាក់ទៀតថា: សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង គឺត្រូវបានស្តារនិងជួសជុលឡើងវិញ ដែលរហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលស្ទើ១០០% ទៅហើយ។ បច្ចុប្បន្ននេះ ក្រុងការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅតាមក្រុង ស្រុកនីមួយៗ កំពុងយកចិត្តទុកដាក់ជួសជុល និងលុបផ្លូវសំបុកមាន់ ក៏ដូចជាការកាត់ស្មៅតាមដងផ្លូវឪ្យបានស្អាតផងដែរ។

លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ជៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវផ្ទុកលើសទម្ងន់ឡើយ និងមិនត្រូវយកចំណីផ្លូវធ្វើអាជីវកម្មដើម្បីជាប្រយោជន៍ដាច់ខាត៕

ដោយ:គេហទំព័រ.នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1077 នាក់
ខែនេះ :
5550 នាក់
3 ខែនេះ :
21163 នាក់
សរុប :
52173 នាក់