ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់នៃជំងឺកូវីដ១៩ នឹងសុវត្តិភាពក្មេងស្រីលើបណ្តាញអិនធើណែត
Thu,12 November 2020 (Time 09:30 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 30នាក់)

ខេត្តស្ទឹងត្រែង: ដើម្បីចូលរួមលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់កុមារនិងក្មេងស្រីនៅតាមទីជនបទដាច់ស្រយោលឲ្យកាន់តែមានការយល់ដឹងខ្ពស់ និងមានភាពស្មើរគ្នាលើការសម្រេចចិត្ត អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់ នៃអំឡុងការរាតត្បាតនៃជម្ងឺកូវីដ១៩ នឹងសុវត្តិភាពក្មេងស្រីលើបណ្តាញអិនធើណែត។ វេទិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីអបរំយុវជននិងកីឡាខេត្តស្ទឹងត្រែង ក្រោមវត្តវត្តមានលោកស្រីទី ធីតា អនុប្រធានមន្ទីរអប់រំយុវជន និងគីឡាខេត្ត និងលោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិប្រចាំខេត្តស្ទឹងត្រែង របស់អង្គការផ្លែនអន្តរជាតិកម្ពុជា និងមានសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងអ្នកដែលមានការពាក់ព័ន្ធ ចំនួន៦០នាក់ចូលរួម។

លោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិប្រចាំខេត្តរបស់អង្គការផ្លែនអន្តរជាតិកម្ពុជាបានឲ្យដឹងថា: វេទិការនេះធ្វើឡើងដើម្បីអបអរសាទរ ទិវាក្មេងស្រីអន្តរជាតិ ១១តុលា និងដើម្បីសិក្សាស្វែងយល់អំពីផលប៉ះពាល់នៃCovid-19ចំពោះសហគមន៍ជនបទ និងបញ្ហាជួបប្រទៈសម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងកុមារ ជាពិសេសក្មេងស្រីនៅតាមសហគមន៍ជនបទ នៅក្នុងថ្នាក់រៀនតាមបណ្តាញអិនធើណែតឬអនឡាញ។
លោកថាក្នុងបរិបទជំងឺកូវីដ១៩ អង្គការផ្លែនអន្តរជាតិកម្ពុជាសហការជាមួយអង្គការឃែ បានចុះធ្វើការសិក្សាលើសហគមន៍ជនបទ ជាពិសេសក្មេងស្រីអំពីផលលំបាកនៃការសិក្សា អំពីការសម្រេចចិត្ត អំពើហឹង្សា និងការបោះបង់ការសិក្សារបស់ក្មេងស្រី ព្រមទាំងពិភាក្សានិងសហកាជាមួយអាជ្ញារធរពាក់ព័ន្ធស្វែង ដើម្បីរកនូវដំណោះស្រាយមួយ ដ៍ល្អប្រសើរជួយដល់ពួកគាត់ ។

លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានមានប្រសាសន៍ថា ក្នងអំឡុងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្រសួងអប់រំយុវជននិងកីឡា បានបិទសាលារៀនមុនកាលកំណត ប៉ុន្តែក្រសួងក៏បានយកចិត្តទុកដាក់និងសហការជាមួយក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានការបង្រៀននៅតាមបញ្ជក់ទូរទស្សន៍ តាមបណ្តាញអិនធើណែត ទំព័រហ្វេប៊ុក ឬOnlineជាដើម ដើម្បីបញ្ជៀសការជួបជុំជៀសវាងការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះលោកស្រីបានទទួលស្គាល់ថាក្នុងបរិបទកូវីដ១៩នេះ នៅមានសិស្សានុសិស្សកុមារា កុមារី និងក្មេងប្រុសស្រីមួយចំនួន នៅតាមសហគមន៍ជនបទ នៅមានផលលំបាក់ក្នុងការសិក្សាររៀនសូត្រ ដោយសារជាសហគមន៍ដាច់ស្រយោលមិនមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់។

លោកស្រី ទី ធីតា បន្តថានៅក្នុងដំណាក់កាលទី២នៃប្រព័ន្ធអប់រំអំឡុងកូវីដ១៩ យើងមិនមានការសិក្សាពេញលេញនៅក្នុងក្រុង ប៉ុន្តែតាមបណ្តាស្រុក៥ទៀតនៃខេត្តស្ទឹងត្រែង យើងបានរៀបចំឲ្យរៀនតាមលំដាប់ ដោយមានការបង្រៀន៣ថ្ងៃ និង២ថ្ងៃ ដោយបង្រៀនឆ្លាស់វេនគ្នា មានន័យថាកុមាររៀននៅក្នុងសាលា តែមិនឲ្យលើសពី២០នាក់ បើសិស្សច្រើន ត្រូវបែងចែកជា២ក្រុម ឬបីក្រុម និងនៅតែរក្សាគម្លាតពីគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវិដ១៩។
លោកស្រី បានលើកទឹកចិត្តនិងអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សានុសិស្ស បញ្ជូនកុមារគ្រប់អាយុសិក្សាឲ្យចូលរៀន និងជួយជំរុញកូនៗសិស្សានុសិស្សបន្តការសិក្សា រហូតបានបញ្ជប់ដោយមិនត្រូវបោះបង់ការតសិក្សា និងសូមចូលលុបបំបាត់ការបោះបង់ការសិក្សារបស់កុមារនិងក្មេងប្រុសស្រីឡើយ៕

ដោយ!ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
143 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1072 នាក់
ខែនេះ :
5545 នាក់
3 ខែនេះ :
21158 នាក់
សរុប :
52168 នាក់