ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
លោកបណ្ឌិតហ៊ុន ម៉ាណែត នៅតែបន្តផ្ទាល់ចែកជូនពូជស្រូវស្រាល និង អង្ករ ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋរងគ្រោះទឹកជំនន់ ដែលជាអំណោយផ្ទាល់របស់សម្តេចទាំងទ្វេ
Thu,12 November 2020 (Time 02:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 18នាក់)

(ខេត្តក្រចេះ ):លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា ការជួបជុំថ្ងៃនេះ គឺជាការជួបគ្នាដើម្បីជួយគ្នា និងជាកិច្ចការសំខាន់បន្ទាន់ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ ដើម្បីផ្តល់អំណោយដោយផ្ទាល់ ជូនដល់ដៃប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងពេលដែលពួកគាត់កំពុងមានតម្រូវការស្បៀងអាហារសម្រាប់ដោះស្រាយការហូបចុក និងសម្ភារៈសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រូវពូជដើម្បីស្តារផលដំណាំឡើងវិញ។

លោកបណ្ឌិតបានលើកឡើងថា
ក្នុងឆ្នាំ២០២០នេះ នៅលើពិភពលោកទាំងមូល ជាពិសេសតំបន់អាស៊ាន គឺប្រទេសភាគច្រើនបានរងគ្រោះដោយទឹកជំនន់។ ហើយកម្ពុជាយើងក៏ដូចគ្នា គឺយើងមិនអាចគ្រប់គ្រងគ្រោះធម្មជាតិនេះបានទេ ដោយយើងរងគ្រោះខ្លាំងនៅភាគខាងលិច បន្តមករាជធានីភ្នំពេញ ហើយឥឡូវភាគខាងកើតក៏បានរងគ្រោះដូចគ្នា។ ប៉ុន្តែអ្វីដែលយើងបានធ្វើ គឺការរួបរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ។ ចាប់តាំងពីដើមទីនៃគ្រោះទឹកជំនន់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំអន្តរាគមន៍ ដោះស្រាយប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញ នៅគ្រប់តំបន់រងគ្រោះនៅទូទាំងប្រទេសទាំងអស់។ ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវប្រមូលកៀរគរប្រភពធនធានពីគ្រប់យន្តការ ទាំងយន្តការរាជរដ្ឋាភិបាល និងយន្តការសប្បុរសជនក្នុង និងក្រៅប្រទេស ចូលរួមក្នុងចលនាសាមគ្គីមនុស្សធម៌នេះ ដោយទទួលបានគាំទ្រ និងការចូលរួមជាច្រើន ព្រោះពួកគាត់ឃើញប្រជាពលរដ្ឋដែលកំពុងជួបរងនូវការលំបាកនេះពិតៗ។

លោកបណ្ឌិតបន្តថា ជាគោលការណ៍ដឹកនាំប្រទេសរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺផ្តោតលើការជួយសង្គ្រោះប្រជាពលរដ្ឋដោយជាក់ស្តែង និងប្រកបដោយនិរន្តរភាព។ និងគោលនយោបាយឈ្នះៗ គឺត្រូវបានអនុវត្តជាប់រហូតមកក្នុងរយៈកាលកន្លងមកនេះ ហើយនឹងបន្តអនុវត្តជាហូរហែជាប់ទៅមុខទៀត។ ទីណាមានទុកលំបាក ពលរដ្ឋរងគ្រោះ គឺមានការជួយសង្គ្រោះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់ជាតិ និងមានការចុះជួយផ្ទាល់របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយគ្មានការរើសអើងអ្វីទាំងអស់។ នេះគឺជាភាពជាក់ស្តែង នៃការខិតខំប្រឺងប្រែង ដោយបានអនុវត្តពិតប្រាកដ និងមិនមែនជាការសន្យាខ្យល់ វាខុសពីអ្នកនយោបាយមួយចំនួន ដែលមិនខ្វល់ខ្វាយអើពើអំពីសុខទុក្ខរាស្ត្រ ហើយអ្វីដែលពួកគេបានធ្វើ គឺការញុះញង់បំបែកបំបាក់ មិនរើសពេល មិនរើសវេលា សូម្បីតែក្នុងពេលរាស្ត្រមានទុក្ខនៅក្នុងគ្រោះទឹកជំនន់ដូចពេលនេះ ធ្វើយ៉ាងណាបង្កាច់លាបពណ៌ បង្កអសន្តិសុខ ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយរបស់ពួកគេតែប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ណែត បានថ្លែងអំណរគុណចំពោះគ្រប់បណ្តាក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កម្លាំងប្រជាពលរដ្ឋ, កម្លាំងយុវជនស្ម័គ្រចិត្ត និងសប្បុរសជាតិ និងអន្តរជាតិ ដែលបានរួបរួមជាធ្លុងមហាសាមគ្គី ឯកភាពជាតិដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងឱ្យឆ្លងផុតពីវិបត្តិគ្រោះធម្មជាតិនេះ។

លោកបណ្ឌិតក៏បាននាំមកនូវការផ្តាំផ្ញើប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ០៣ ចំណុច:ទី១. សូមអរគុណប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ ដែលតែងជឿទុកចិត្ត និងការផ្តល់ការទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា, ទី២. សូមអរគុណចំពោះការចូលរួមរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំនយោបាយ គ្រាន់តែជាកត្តាដឹកនាំប៉ុណ្ណោះ ប៉ុន្តែការបង្កើត និងថែរក្សាបាននូវសន្តិភាពបានឋិតថេរយូរអង្វែង គឺអាស្រ័យលើប្រជាពលរដ្ឋ ។ ជាក់ស្តែង សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយសារនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែប្រសិនបើប្រជាជនមិនត្រូវរ៉ូវគ្នា និងមិនទុកចិត្តគ្នា នោះសង្គ្រាមមិនអាចបញ្ចប់ទេ ហើយក៏គ្មាននិរន្តរភាពផងដែរ។ ដោយហេតុនេះហើយ ទើបរាល់ការប៉ុនប៉ងនានាក្នុងការបង្កចលាចល និងអសន្តិសុខ ដោយអ្នកនយោបាយមួយចំនួន ក្នុងរយៈកាលកន្លងមក ក្នុងចេតនាបំផ្លិចបំផ្លាញគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានទទួលជោគជ័យសោះឡើយ នេះក៏ដោយសារតែប្រជាពលរដ្ឋមិនគាំទ្រ និងមិនចូលរួម។
នេះដែលប្រជាពលរដ្ឋយើងគិតគូរដល់ប្រទេសជាតិ និងយល់ច្បាស់ណាស់ថា ប្រទេសជាតិមួយរីកចម្រើនទៅបានដោយសារប្រជាពលរដ្ឋប្រទេសនោះ បានយល់ច្បាស់រួបរួមគ្នាជាធ្លុងមួយ។ ទី៣.សូមចូលរួមអង្គការទប់ស្កាត់និងយកចិត្តទុកដាក់ ថែទាំសុខភាពជាប្រចាំ ហូបស្អាតរស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ ត្រូវលាងដៃនិងសាប៊ូ ឬទឹកអាល់គល់ជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតនៅជំងឺរាតត្បាត កូវិដ19 បើមានការសង្ស័យ ដូចជាក្តៅខ្លួនខុសប្រក្រតី សូមបងប្អូនប

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1091 នាក់
ខែនេះ :
5564 នាក់
3 ខែនេះ :
21177 នាក់
សរុប :
52187 នាក់