ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងពលតូចលេខ១២៨ យោធភូមិភាគទី១
Thu,12 November 2020 (Time 11:15 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 289នាក់)

ខេត្តស្ទឹងត្រែង: លោកហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាននាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ ជូនដល់កងយោធពលខេមរៈភូមិន្ទ នៃកងពលតូចលេខ១២៨ យោធភូមិភាគទី១ ថ្លែងក្នុងពិធីចែកអាវរងារនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសនេះផងដែរលោកហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រយោធភូមិភាគទី១។
សូមបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពអោយបានឋិតថេចេរកាលដ៍យូរអង្វែង ហើយបន្តវេនពីមួយជំនាន់មួយទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានាដែលបុព្វបុរសជំនាន់មុនៗបានបង្កើតឡើង និងបន្សល់ទុកអោយអ្នកជំនាន់ក្រោយៗ គឺសុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើមដែលមនុស្សទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថាសង្គ្រាមធ្វើឪ្យមានការបាក់បែក ហើយចូលខ្លួនមកជំនួសដោយវត្តមានសុខសន្តិភាពយូអង្វែង ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និងថែរក្សានូវសុខសន្តិភាពដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស។

លោកហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីជារាជដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង បានរក្សានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រានៃការរីករាលដាលរបស់ជម្ងឺរាតត្បាតកូវីដ-១៩ទូទាំងផ្ទៃប្រទេសយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចធ្វេសប្រហែសចំពោះជម្ងឺនេះបានទ្បើយ។ ព្រោះថាអត្រាកើនទ្បើននៃការរីករាលដាលនៅតាមបណ្តាប្រទេសនានានៅតែបន្ត ដោយសារកើតទ្បើងនូវភាពធូររលង់មួយរយៈពេលខ្លី។ ដូច្នេះហើយបានសម្តេចតេជោ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាលដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពអោយបានល្អ ជាពិសេសនៅក្នុងរដូវត្រជាក់នេះ បើមានជម្ងឺផ្តាសាយកើតទ្បើង សូមធ្វើការរូតរះទៅមន្ទីពេទ្យដើម្បីចៀសវាងពីការឆ្លងដល់បុគ្គល ហើយចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និងអង្គភាព ឬសហគមន៍ទាំងមូល។
ហើយជម្ងឺនេះគឺជាគ្រោះថ្នាក់ចំពោះមុខ ហើយថែមទាំងបានគំរាមកំហែងដល់សន្តិសុខជាតិ និងអាយុជីវិតយើងនិងក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិទាំងមូល ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលរួមសហការ និងបន្តចាត់វិធានការតឹងរ៉ឹងការពារ មិនឲ្យមានការរីករាលដាលកើតទ្បើង ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងប្រទេសរបស់យើង។

លោកហ៊ុន ម៉ាណែត បានថ្លែងទៀតថាក្នុងនាមខ្ញុំបានពាំនាំនូវសារសម្តេចទាំងទ្វេ សូមអរគុណនិងកោតសរសើរចំពោះភាពអង់អាចក្លាហាន របស់បងប្អូនចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងការការពារបូរណភាពទឹកដីដោយភាពសហការ អំណត់អត់ធន់ រួមជាមួយភាពម៉ឺម៉ាត់ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ធានាបាននូវសន្តិសុខ និងស្ថិរភាពជូនប្រជាពលរដ្ឋតាមបណ្តោយបន្ទាត់ព្រំដែន និងសូមកោតសរសើរចំពោះការការពារមិនឲ្យមានការរីករាលដាលនូវជម្ងឺរាតត្បាតកូវីដ-១៩ក្នុងអង្គភាព និងគ្រួសាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ៕

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
150 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1079 នាក់
ខែនេះ :
5552 នាក់
3 ខែនេះ :
21165 នាក់
សរុប :
52175 នាក់