ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រដ្ឋបាលខេត្តបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងខួបលើកទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះមហាក្សត្យ
Wed,11 November 2020 (Time 03:18 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 16នាក់)

ខេត្តព្រះវិហារ​: លោក ឡុង ​សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ​ បានដឹកនាំមន្ត្រីរាជការ​ មន្ទីរ​អង្គភាពជុំវិញខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបីប្រភេទ​ យុវជន​ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ (០៩​ វិច្ឆិកា ១៩៥៣-០៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប១៦ព្រះវស្សាការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

​លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍និងសម្តែងនូវករុណាទិគុណដ៏ឧត្តុង ឧត្តមបំផុតនូវស្នាមព្រហស្ថ ព្រះរាជលំអាន ព្រះវីរភាព ប្រកបដោយទស្សពិតរាជធម៌ ព្រះរាជបញ្ញាញាណភ្លឺស្វាង ក្នុងព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ ព្រះបាទសម្តេចព្រះនរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ជាតិដ៏​ពិតប្រាកដ​នៅ​កម្ពុជា​នាថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលស្នាមព្រះហស្ថដ៏ឧត្តុងឧត្តមនេះ បានដិតជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់។

លោក អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្រោមម្លប់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតែដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋទទួលបាននូវសុខសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អញ្ជើញប្រគល់ជូននូវអំណោយមនុស្សធម៌ដល់អតីតយុទ្ធជន គ្រសារពលី គ្រួសារក្រីក្រ សរុប៤៨គ្រួសារដោយមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូ មី១កេះ ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ទឹកបរិសុទ្ធ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកាមួយចំនួន៕

ដោយ:គេហទំព័រ.នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1073 នាក់
ខែនេះ :
5546 នាក់
3 ខែនេះ :
21159 នាក់
សរុប :
52169 នាក់