ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចែកគ្រាប់ពូជ ដំណាំ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កន្លងទៅ ក្នុងស្រុក ថាឡាបរិវ៉ាត់ ចំនួន៤៥១ គ្រួសារ
Wed,11 November 2020 (Time 03:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 30នាក់)

ខេត្តស្ទឹងត្រែង: ពិធី សំណេះសំណាល និង ចែកគ្រាប់ពូជ ដំណាំ រួមមាន គ្រាប់ពូជ ពោត ពោត​ ស្ពៃខៀវ​ ល្ពៅ​ និងសណ្តែកគួរ. ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណមុខសាលាសង្កាត់ស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រោមអធិបតីភាពលោកចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង
អភិបាលនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ ព្រមទាំងថ្នាក់ដឹកនាំ មកពីមន្ទីរជំុវិញខេត្តជាច្រើនរូប ។

មានប្រសាសន៍ក្នុងពិធីនេះលោកម៉ុម សារឿន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនិងកំពុងជួបការលំបាកនានា ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកន្លងទៅ នៅក្នុងទីរួមខេត្តស្ទឹងត្រែង ។

ក្នុងនោះផងដែរលោកម៉ុម សារឿន បានថ្លែងអំណរគុណដល់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានចាត់ឲ្យលោកចាន់ ចេស្តា ចុះមកពិនិត្យ និង វាយតម្លៃ ផលប៉ះពាល់ជាក់ស្តែង ពីជំនន់ទឹកភ្លៀង ដែលបានប៉ះពាល់ទៅដល់ដំណាំកសិកម្មជា ច្រើនហិកតា របស់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះផងដែរលោកចាន់ ចេស្តា រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ចាក់ថា: ស្របតាមការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យមើលឃើញជាក់ស្តែងអំពីផលប៉ះពាល់ផលដំណាំកសិកម្ម ស្រូវ និងចំការដំណាំជាច្រើនហិកតា របស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ទើបក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការផ្ដល់ជាពូជដំណាំទាំងនេះ ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្តារឡើងវិញដើម្បីយកទៅដាំដុះ នូវដីដែលប៉ះពាល់ ដោយសារ ទឹកជំនន់ទឹកភ្លៀងដែលបានស្រកទៅវិញ ។

លោកបន្ថែមថា: នេះគឺជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុន សែន ដោយសម្តេចបានណែនាំឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រាប់ពូជ ដំណាំ មកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ទាំង ចំនួន ៤៥១ គ្រួសារ ៕

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1089 នាក់
ខែនេះ :
5562 នាក់
3 ខែនេះ :
21175 នាក់
សរុប :
52185 នាក់