ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាំយកស្រូវពូជន៍និងគ្រឿងបរិភោគចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១១.០០០គ្រួសារ
Tue,10 November 2020 (Time 09:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

(ខេត្តបន្ទាយមានជ័យ)៖ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បាននាំយកស្រូវពូជន៍និងគ្រឿងបរិភោគចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១១.០០០គ្រួសារនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នៅផ្សារថ្មីស្ថិតភូមិចំការត្រដក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
ក្នុងឱកាសដែលឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានរួមដំណើរប្រតិភូរាជរដ្ឋាភិបាលសួរសុខទុក្ខនិងនាំយកអំណោយមានស្រូវពូជន៍និងគ្រឿងបរិភោគចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យចំនួន១១.០០០គ្រួសារជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា៖នៅឆ្នាំ២០២០នេះប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់ត្រូវបានជន់លិចផ្ទៈសំបែងបងប្អូនប្រជាពលរដ្ឋដោយឡែកនៅទឹសពាយ័ព្យនៃប្រទេសកម្ពុជាមានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងនោះខេត្តបន្ទាយមានជ័យដែលរងផលប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋដំណាំកសិកម្ម។(មានសំលេងដើម)
ឯកឧត្តមបានមានប្រសាសន៍ថា៖ជាការខឹតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានណែនាំអោយែកឧត្តមរួមដំណើរប្រតិភូរាជរដ្ឋាភិបាលបានចុះសួរសុខទុកនិងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យចំនួន១១.០០០គ្រួសារដែលត្រូវបានទទួលបាន១គ្រួសារ មានស្រូវពូជន៍សែនក្រអូប៤ការ៉ុងស្មើ១០០គីឡូក្រាម អង្ករ១ការ៉ុងស្មើ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកបរិសុទ្ធ១កេសធំ តឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ និងឃីត១កញ្ចប់មាន ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ុង១ កន្ទេលបត់១ ថវិការ៥ម៉ឺនរៀល។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ក្រោយទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន មានស្រូវពូជន៍ហើយបងប្អូនប្រជាកសិករត្រូវស្តារឡើងវិញដោយបង្កបង្កើនផលស្រូវនៅពេលដែលទឹកស្រកដើម្បីទទួលផលស្រូវសម្រាប់ផ្គត់ផ្គង់គ្រួសារ អាជ្ញាធរនិងមន្ត្រីជំនាញត្រូវខិតខំយកចិត្តទុកដាក់ជួយដល់ប្រជាកសិករអោយបានបានផលឡើងវិញ។
ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគល់ម៉ាស៊ីនប្រួសស្រូវចំនួន៥០គ្រឿងជាអំណោយអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សម្រាប់ខេត្តបន្ទាយមានជ័យនិងជូនថវិការដល់កងកម្លាំងទាំងបីស្ថាប័នមន្ត្រីអង្គភាពពាក់ព័ន្ទនិងក្រុមយុវជនក្នុង១អង្គភាពថវិការ២លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
156 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1085 នាក់
ខែនេះ :
5558 នាក់
3 ខែនេះ :
21171 នាក់
សរុប :
52181 នាក់