ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
បីនាក់បងប្អូនរងគ្រោះ ស្នើសុំកិច្ចអន្តរាគមន៍ទៅសម្តេចតេជោ និងសម្តេចគតិព្រឹត្តិបណ្ឌិត ជួយដល់ម្តាយជាប់ពន្ធាគារ រឿងដីធ្លីមានប្លង់រឹង តាមការចោទ របស់ដើមបណ្តឹងទាំងអយុត្តិធម៌
Tue,10 November 2020 (Time 10:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

ខេត្តស្ទឹងត្រែង: ក្មេងប្រុសស្រីបីនាក់បងប្អូនលើកដៃសំពះអង្វរ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍រកយុត្តិធម៍ ដល់លោកអភិបាលស្រុក លោកអភិបាលខេត្ត ជាពិសេសសម្តេចតា សម្តេចយាយ ឪ្យជួយអន្តរាគមន៏និងរកយុត្តិធម៌ដល់ម្តាយពួកគាត់ ដែលកំពង់ជាប់ឃុំក្នុងពន្ធនាគារ បញ្ហាដីធ្លី ដែលដីពួកគាត់មានប្លង់រឹងរួចហើយ តាំងពីជំនាន់និស្សិតមកម្ល៉េះ ដែលចេញតាំងពីរឆ្នាំ២០១៤មកម្លេះ ដល់ដៃម្តាយឪពុកពួកគាត់ជាម្ចាស់កម្មសិទ្ធិ លើអចលន:វត្ថុស្របច្បាប់ តាមការចង្អៀតចង្អល់បង្ហាញ ឪ្យពីម្ចាស់ដីឈ្មោះកោ សុផល និងភរិយាឈ្មោះគង់ ចាន់ថូរ ជាភរិយាទី២ ប្រគល់ឲ្យចេញជាកម្មសិទ្ធិវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្ត របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែផ្ទុយទៅវិញក្រោយពេលឪពុករបស់ពួកគេស្លាប់ចោល រស់នៅតែម្តាយឥលូវម្តាយ ជាប់ពន្ធនាគារតាមការចោទ របស់តុលាការតាមដើមបណ្តឹង បំពានទាំងអយុត្តិធម៌ពីសំណាក់ជនទី៣ ដោយចោទម្តាយពួកគេថា: លួចធ្វើប្លង់បន្លំឯកសារយកម្ដាយគាត់ដាក់ពន្ធនាគារ ដែលជាជនទី៣នោះ មិនដឹងនៅឯណាពីមុនមក ហេតុការណ៍នេះកើតឡើងនៅថ្ងៃចន្ទ ២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបំបែកដុងក្រឡដីក្រហម ចូលទៅទីរួមស្រុកសៀមប៉ាងបន្តិច ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមការរៀបរាប់របស់ក្មួយស្រីនូ ស្រីណា ក៍ដូចម្ដាយមីងឈ្មោះសែ សាវី និងម្ដាយមីងម្នាក់ទៀតឈ្មោះសែ ចាន់ថួក រស់នៅចំណុចទីតាំងខាងលើ បានផ្តល់បទសម្ភាសន៍ទាំងក្តុកក្តួលថា: ក្រោយពីឪពុក និងបងថ្លៃរបស់ពួកគាត់ស្លាប់បាត់ និងលោកអ៊ុំឈ្មោះកោរ សុផល ស្លាប់បាត់ទៅ បើបានឲ្យពុកម្ដាយ ពួកគាត់រស់នៅចាំដីក្រោយពេលក្រុមនិស្សិតចុះវាស់វែង បងប័ណ្ណកម្មសិទ្ធិ ឪពុករបស់ពួកគាត់បានខលប្រាប់ទៅអ៊ុំឈ្មោះកោរ សុផល បើជាម្ចាស់ដីថា: មានគេចុះមកវាស់វែងផ្ដល់ប័ណ្ណកម្មសិទ្ធិប្លង់រឹងហើយ ដោយបើកសំឡេង speaker ឮៗ ឲ្យក្រុមនិស្សិតបានដឹងបានឮ ថាឲ្យគេវាស់ទៅហើយដាក់ឈ្មោះនូ ចិន្តា ឯងជាកម្មសិទ្ធិទៅ។ ស្រាប់តែក្រោយពីឪពុកគាត់ស្លាប់បាត់ទៅ និងលោកអ៊ុំឈ្មោះកោរ សុផល ស្លាប់បាត់ដែរនោះដែលជាម្ចាស់ដីដើមមក ស្រាប់តែលេចមុខឈ្មោះទៀវ ស៊ុនណារី ដែលពួកគាត់ពុំដែលស្គាល់សោះ មកអះអាងថា: ជាដីរបស់ខ្លួនជាមួយប្ដីឈ្មោះអ៊ុំកោរ សុផល ទៅវិញ មករករឿងម្ដាយពួកគាត់ដើម្បីសុំយកដីមួយចំណែកផងនោះ ដោយបានដាក់បណ្តឹងម្ដាយពួកគាត់ ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៩ ក្នុងនោះក៏មានឈ្មោះជំទាវណាត ឌីណា នៅពីក្រោយខ្នងអ្នកស្រីទៀវ ស៊ុនណារី មកជាមួយគ្នាដោះស្រាយ បញ្ហាដីខាងលើម្ដងជាពីរដងរួចមកហើយ ដល់ម្ដាយគាត់បានព្រមព្រៀងប្រគល់ដីមួយប្លង់ ទៅឱ្យអ្នកស្រីទៀវ ស៊ុនណារី តាមការស្នើសុំ ដោយដោះស្រាយគ្នា នៅចំពោះមុខលោកហ៊ោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ចប់រឿងរួចរាល់ហើយ។

ស្រាប់តែនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កោះហៅឲ្យម្តាយពួកគាត់ ឈ្មោះលសែ ស្រីនាង ចូលខ្លួនមកបំភ្លឺទាក់ទិនរឿងដីធ្លីតែប៉ុណ្ណោះ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែតុលាការធ្វើការចោទប្រកាន់ឃុំខ្លួនម្ដាយពួកគាត់ ជាប់ពន្ធនាគារតែម្ដង ដោយឪ្យចូលទ្វារមុខ ហើយវាយខ្នោះម្តាយពួកគាត់ ឪ្យចេញតាមទ្វារក្រោយយ៉ាងអយុត្តិធម៌ ទៅតាមដើមចោទដែលមួលបង្កាច់ទាំងបំពាន មកលើម្ដាយនិងបងស្រីរបស់ពួកគាត់។ ពួកគួរបញ្ជាក់ថា: នេះជាការរៀបចំធ្វើស៊ីម្ដាយពួកគាត់ ដើម្បីលេបត្របាក់យកដីទាំងស្រុង ក្រោយពេលដែលឪពុករបស់ពួកគេស្លាប់ទៅ រួមនិងលោកអ៊ំកោរ សុផល បានស្លាប់ដែលជាម្ចាស់ដី ដែលបានចង្អុលបង្ហាញឱ្យហើយ ត្រូវស្លាប់បាត់អស់ទាំងពីរនាក់។ ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ អភិបាលស្រុក និងលោកអភិបាលអភិបាលខេត្ត ក៍ដូចស្ថាប័នប្រពន្ធច្បាប់កំពូលៗ ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដែលជាមាតាបិតាជាតិ សូមជួយរកយុត្តិធម៌ ដល់ម្ដាយរបស់ពួកគាត់ផង ដែលកំពង់ជាប់ក្នុងពន្ធនាគារទាំងអយុត្តិធម៌ ដោយសារដីមានប្លង់រឹង និងស្របច្បាប់ត្រឹមត្រូវហើយនោះ គឺមានតែសម្ដេចតានិងសម្ដេចយាយទេ ដែលជួយរកភាពយុត្តិធម៌ដល់ម្តាយ និងក្រុមគ្រួសាររបស់ពួកគាត់បាន។

គួរំលឹកថា: លោកស្រីទៀវ ស៊ុនណារី ជាដើមបណ្តឹង មិនអាចសុំការបំភ្លឺបានទេ ហើយលោកជំទាវណាត ឌីណា ជាដៃគូរគ្នាជាមួយលោកស្រីទៀវ ស៊ុនណារី ដើមចោទនោះ បានឆ្លើយប្រាប់អ្នកសារព៍ត៌មានយើងថា: មានការអី មិនទាក់ទងទេ ហើយក៍មិនមែនជាដីរបស់គាត់ដែរ។ ចំណែកគ្មួយស្រីរងគ្រោះឈ្មោះនូរ ស្រីណា បានឪ្យដឹងទៀតថា: គ្មួយស្រីក៍បានខលទៅលោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្ត ដើម្បីសុំកិច្ចអន្តរាគមន៍ ជួយដល់ម្តាយខ្លួន ដែលជាប់ពន្ធនាគារនោះ លោកថា:ដីមានមានប្លង់រឹងហើយមិនអីទេ គេប្តឹងចូលតុលាការអញ្ចឹងហើយ ហើយសាលាខេត្តមិនអាចជួយបានទេ តែលោកបានបញ្ចាក់ថា: ឪ្យគ្មួយស្រីរកមេធាវីទៅយកល្អចាំលោកជួយ ទាក់ទងរកមេធាវីស្មាក់ចិត្ត ដើម្បីឪ្យជួយការពារក្តីក្នុងរឿងនេះ។ ដោយ:គេហទំព័រ.នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
153 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1082 នាក់
ខែនេះ :
5555 នាក់
3 ខែនេះ :
21168 នាក់
សរុប :
52178 នាក់