ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់
Sat,31 October 2020 (Time 07:04 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

ខេត្តស្ទឹងត្រែង: ជនសង្ស័យម្នាក់ក្នុងក្រុមល្បាតចំនួន៤នាក់ ដែលប្រទះឃើញគ្រឿងញៀនចំនួន២ការ៉ុង ស្មើនិង៤២កញ្ចប់រួចប្រគល់ឪ្យទៅកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ កាលពីរថ្ងៃទី២៣ ខែតុលា កន្លងទៅថ្មីៗនេះ។ បន្ទាប់មកទើបសមត្ថកិច្ចនគបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត ធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ចំនួន២កញ្ចប់ធំប្រភេទមេតំហ្វេតាមីន ហើយជនសង្ស័យខាងលើនេះសោធន៍ ដែលជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងក្រុមល្បាតចំណោម៤នាក់ខាងលើ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩,០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

បើតាមគាត់ដឹងពីលោកចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថាប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនម្នាក់ រួមជាមួយនឹងមានចំនួន ២កញ្ចប់ធំ ប្រភេទមេតាំហ្វេតាមីន(មានទម្ងន់សរុប២០០២,១គ្រាម) នៅចំណុចភូមិសាស្រ្តខាងលើ ដែលមានឈ្មោះអ៊ុក ដំកើង ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរជាអតីត:មេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ។
ក្រោយការបង្ក្រាបកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នាំយកមកធ្វើការសាកសួរនិងធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ក្រោមការសម្របសម្រួលពីរលោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។

គួររំលឹកថាថ្នាំញៀនចំនួន ២កញ្ចប់ខាងលើ ដែលសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដែលបង្ក្រាបបាននោះ គឺជាថ្នាំញៀនពីរការ៉ុងដែលកម្លាំងយោធាល្បាត រើសបានស្មើ៤២កញ្ចក់ធំ ហើយបានប្រគល់ទៅឪ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធីច្បាប់រួចហើយ ប៉ុន្មានថ្ងៃកន្លងមក ត្រូវបានជនខិលខូចជាមេខ្លោងជួញដូរថ្នាំញៀន ដែលជាអតីត:មេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ បែជាលួចលាក់ទុកចំនួន ២កញ្ចប់ធំ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ នៃកងយុទ្ធពលខេមរៈភូមិន្ទយ៉ាងធ្ងន់ធ្ងរ ដែលជាកងកម្លាំងស្នូលការពារជាតិមាតុភូមិ បង្គល់ជនសង្ស័យខាងលើនេះ គួរតែដាក់ទោសទណ្ឌឲ្យសំទៅតាមច្បាប់ដែលខ្លួនបានប្រព្រឹត្ត និងស្វែងរកស្រាវជ្រាវបន្តជនដែលពាក់ព័ន្ធ។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
154 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1083 នាក់
ខែនេះ :
5556 នាក់
3 ខែនេះ :
21169 នាក់
សរុប :
52179 នាក់