ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់
Thu,29 October 2020 (Time 05:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 61នាក់)

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ដែលត្រូវកាត់ឈ្មោះនៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលមានលោក អាង ណារិទ្ធិ ប្រធានមន្ទីរ ត្រូវបានមន្រ្តីថ្នាក់ក្រោម បានបង្ហើបប្រាប់ថា គឺអ្នកកាន់ឯកសារត្រូវការចំណាយសេវាក្រោមតុ យ៉ាងតិចចំនួន២០០ដុល្លារ ឡើងទៅដល់រាប់ពាន់តាមទំហំដីទិញលក់តូចឬធំ ហើយប្រសិនបើអ្នករត់ឯកសារ ចំមនុស្សដែលមិនមែនជាខ្សែរបក្ខពួក លោក អាង ណារិទ្ធិ ធ្វើឯកសារចេញក៏យូរដែរ បើទោះបីជាបានចំណាយលុយក្រោមតុក៏ដោយ ។

ប្រភពបានឲ្យដឹងទៀតថា ករណីរឿងអាស្រូវរបស់លោកអាង ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ គឺបានកើតមានយូរមកហើយចាប់តាំងពីលោក អាង ណារិទ្ធិ បានឡើងជាប្រធានមន្ទីមកម្លេះ ហើយនៅមន្ទីរមួយនេះ សព្វថ្ងៃពោរពេញដោយបក្ខពួកនិយម និងការិយាល័យធិបតេយ្យយ៉ាងខ្លាំង ដោយយកតួនាទី ដែលស្ថាប័នរដ្ឋផ្តល់ជួន នាំគ្នាប្រព្រឹត្តអំពើពុករលួយដោយចំហរ ។

ដូចនេះត្រូវការចាំបាច់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដី គួរតែត្រួតពិនិត្យ ស៊ើបអង្កេត ស្រាវជ្រាវទៅលើលោកអាង ណារិទ្ធិ អោយមានប្រសិទ្ធិភាពការងារ បំរើជាតិ និងប្រជាពលរដ្ឋ ដើម្បីអោយស្របទៅនឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានក្រើនរំលឹកមន្រ្តីអោយទន្ទិញពាក្យថា "ខ្ញុំជាអ្នកបម្រើប្រជាពលរដ្ឋ"

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
149 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1078 នាក់
ខែនេះ :
5551 នាក់
3 ខែនេះ :
21164 នាក់
សរុប :
52174 នាក់