ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ
Thu,29 October 2020 (Time 12:57 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 25នាក់)

ខេត្តមណ្ឌលគិរី : ក្រុមការងារអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងមន្រ្តីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និងបុគ្គលិករបស់អង្គការ WWF បានយកសត្វស្វា១ក្បាល និងសត្វពស់ថ្លាន់១ក្បាល យកទៅប្រលែងក្នុងព្រៃតាមធម្មជាតិវិញ ក្រោយពេលពលរដ្ឋបានចិញ្ចឹម និងប្រទះឃើញវាចូលមកក្នុងផ្ទះរបស់ពួកគាត់
ការលែងសត្វស្វានិងពស់ថ្លាន់នោះក្រុមការងារបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។

ចំណែកសត្វស្វា១ក្បាលត្រូវបានប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃចិញ្ចឹម ហើយក៍បានយល់ព្រមប្រគល់មកឱ្យក្រុមការងារអភិរក្សសត្វព្រៃ ក្រោយពីក្រុមការងារបានអប់រំណែនាំ និងពន្យល់អំពីការចិញ្ចឹមសត្វ វាមានផលប:ពាល់ដល់ជីវសាស្រ្ត នៃការរស់នៅបែបធម្មជាតិរបស់សត្វព្រៃ ហើយក្រុមការងារអភរក្ស ក៍បានយកទៅពិនិត្យសុខភាព ស្ដារលទ្ធភាពនីតិសម្បទា និងវាទៅឱ្យរស់នៅក្នុងព្រៃបែបធម្មជាតិ។
រួមនិងពស់ថ្លាន់១ក្បាលដែលមានទម្ងន់ប្រមាណជាង២០គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិចម្ការតែ ចាប់បានក្នុងលំនៅឋានខ្លួន រួចប្រគល់ឱ្យក្រុមការងារអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃឪ្យវារស់នៅតាមធម្មជាតិវិញផងដែរ៕

ដោយ:ភ្នាក់ងារ គេហទំព័រ:នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1069 នាក់
ខែនេះ :
5542 នាក់
3 ខែនេះ :
21155 នាក់
សរុប :
52165 នាក់