ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង
Thu,29 October 2020 (Time 12:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ខេត្តមណ្ឌលគិរី: រថយន្តសាំយ៉ុងមួយគ្រឿងលួចដឹកឈើល្មើសច្បាប់ ប្រភេទឈើលេខ១ពេញព្រៀប ត្រូវបានកម្លាំងចម្រុះលេខាធិការដ្ឋាននៃគណ: បញ្ជាការឯកភាពស្រុកកែវសីមាចុះឆ្មក់បង្ក្រាប
បានភ្លាមៗ។
ក្នុងប្រតិបត្តិការការចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ ដោយមានកម្លាំងចម្រុះចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង៤ៈ៣០នាទីទាបភ្លឺ ថ្ងៃទី២៩ខែតុលាឆ្នាំ២០២០ ស្ថិតនៅចំណុចខ្លោងទ្វារចូលទីបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រតិបត្តិការបង្ក្រាបរថយន្តមួយគ្រឿងល្មើសច្បាប់ខាងលើនោះ ដោយមានកម្លាំងចម្រុះបានសហការជាមួយកម្លាំង ជំនាញ ដឹកនាំដោយលោកហឿន សុខណា អភិបាលរងស្រុកកែវសីមា ដែលជាគណ:បញ្ចាការឯកភាពស្រុក និងជាប្រធានក្រុមលេខាធិការដ្ឋាន បានឆ្មក់ឃាត់ចាប់នូវរថយន្តសាំយ៉ុង ពណ៍សរអត់ស្លាកលេខ ដឹកឈើចំនួន១២ដុំ ប្រភេទខ្លុំដាក់ពេញដល់ដំបូលនោះ ជាប្រភេទឈើស្រឡៅ បម្រុងនិងដឹកចូលឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។

ក្រោយការបង្ក្រាបវត្ថុតាងរថយន្ត រួមនិងឈើខាងលើ ត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើកែវសីមា រក្សាទុកដើម្បីកសាងសំណុំរឿង និងបន្តស្រាវជ្រាវស្វែងរកម្ចាស់មកចាត់វិធានការតាមនិីតិវិធីច្បាប់។ បច្ចុប្បន្នមន្ត្រីជំនាញនៅមិនទាន់សរុប វាស់វែងដឹងចំនួនម៉ែត្រគូបនៅឡើយនោះទេ។

ដោយ:ភ្នាក់ងារ.គេហទំព័ នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវបានឃាតករវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ ។ហេតុការ ណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ជាអធិបតី ក្នុង ពិធីដុតបំផ្លាញ អាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់នៅស្រុកសៀមប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តហាយប្រ៊ីតពណ៌សរពីគ្រឿង ព្រលះគ្នាពេញទំហឹងរងការខូចខាតទាំងសង្ខាង ខណ:បើកបរបញ្ច្រាស់ទិសក្នុងល្បឿនលឿន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចំណុចបឹងជង្រុក និង៦៧១ ក្រោយពីដោះស្រាយបញ្ចប់ទំនាស់ ត្រូវរៀបចំអភិវឌ្ឍន៍ភូមិថ្មីជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
206 នាក់
សប្តាហ៍នេះ :
1080 នាក់
ខែនេះ :
5553 នាក់
3 ខែនេះ :
21166 នាក់
សរុប :
52176 នាក់