ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
កម្ម១៤តុលាៈប្រមូលហេតុការណ៍ ពីការប៉ះទង្គិចជាមួយ"អាវលឿង"លើកម្រាមដៃ៣ ដាក់ក្បួនស្ដេច
Thu,15 October 2020 (Time 07:25 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

Thai BBC news៖ក្រុមបាតុករក្នុងនាម"គណះប្រជានុរាស្រ្ត"លើកម្រាមដៃ៣និងស្រែកហ៊ោរ ខណះដែលក្បួនស្ដេចព្រះរាជដំណើរឆ្លងកាត់បរិវេណវិមានរដ្ឋាភិបាល ពេលល្ងាចថ្ងៃទី១៤តុលា។
រូបភាពពីអ្នកសារព័ត៍មានបរទេសជាច្រើនអង្គភាព រួមទាំងគ្លិបដែលមានផុសលើសូសៀល មីឌា បង្ហាញសម្ដេចព្រះណាងចៅ ព្រះបរមរាជនី និងសម្ដេចព្រះចៅលូកយ៉ាធើ ចៅហ្វាធីប៉ាំងកន រស្មីឈោឃគង់នៅក្នុងរថយន្ត ខណះក្បួនស្ដេចរំលឹលឆ្លងកាត់បរិវេណមុខវិមានរដ្ឋាភិបាល ដែលតាមកំណត់ ព្រះបាទសម្ដេចព្រះចៅយូហួរ ទ្រង់ព្រះករណាសណ្ដោស អោយសម្ដេចព្រះនាងចៅ ព្រះបរមរាជនី ស្ដេចជំនួសព្រះអង្គ ទៅថ្វាយព្រះកឋិន វត្តរាជអូសារ៉ាម និងវត្តអរុណរាជារាម នៅវេលាម៉ោង១៧,៥០នាទី។រូបភាពមួយទៀត របស់សារព័ត៍មានរ៉យទរ័ ជារូបភាពសម្ដេចព្រះចៅយូហួរទ្រង់គង់ក្នុងរថយន្តជាមួយសម្ដេចព្រះនាងចៅ ព្រះបរមរាជនី តែការបរយាយរូបភាពមិនបានបញ្ជាក់ថា ស្ដេចព្រះរាជដំណើរទៅទីណា ពេលណា មិនមែនតាមដែលBBC Thai រាយការណ៍ពីមុននេះថា ព្រះបាទសម្ដេចព្រះចៅយូហួរ ទ្រង់គង់នៅក្នុងរថយន្តដែលរំកឹលខ្លួនឆ្លងកាត់ហ្វូងបាតុករ។ហេតុការណ៍ក្បួនស្ដេចរំកឹលខ្លួនឆ្លងកាត់ហ្វូងបាតុករ កើងឡើងខណះដែលហ្វូងបាតុករក្រុមគណះប្រជានុរាស្រ្តភាគច្រើន រួមទាំងរថយន្តប្រាស្រ័យរបស់មេដឹកនាំប្រឈមមុខជាមួយសមត្ថកិច្ចនគបាល នៅបរិវេណផ្លូវបំបែកណាង ឡឺង ដោយក្រុមបាតុករសុំឲ្យសមត្ថកិច្ចដែលបិទផ្លូវ ដើម្បីនាំក្បួនទៅឯវិមានរដ្ឋាភិបាលបាន។យ៉ាងណាក៏ដោយ មានក្រុមបាតុករមួយចំនួន បានប្រមូលផ្ដុំគ្នានៅបរិវេណខាងក្រៅវិមានរដ្ឋាភិបាលមុនស្រេចទៅហើយ។រថយន្តព្រះទីនាំងរំកឹលឆ្លងកាត់ហ្វូងបាតុករយឺតៗ ដោយមានសមត្ថកិច្ចនគបាលថ្វាយការការពារ ឈរជាជួរបើកផ្លូវនិងរត់អមរថយន្តព្រះទីនាំង ខណះដែលក្បួនស្ដេចរំកឹលឆ្លងកាត់ហ្វូងបាតុករ។ក្រុមប្រជាជននៅខាងក្រោយរបាំងរបស់សមត្ថកិច្ច នាំគ្នាលើកម្រាមដៃ៣ និងស្រែកដោយពាក្យទាមទារឲ្យដោះលែងក្រុមបាតុករដែលត្រូវចាប់ឃុំខ្លួនទៅហើយនោះ អ្នកខ្លះស្រែថា "ជាតិ សាសនា ប្រជាជន"ខណះដែលក្បួនស្ដេចរំកឹលឆ្លងកាត់។ក្រៅពីក្រុមបាតុករគណះប្រជានុរាស្រ្ត ដែលទាមទារឲ្យកែរទម្រង់ស្ថាប័នហើយ នៅមានប្រជាជនក្រុមអាវលឿងដែកបញ្ជាក់ថា អ្នកការពារស្ថាប័នព្រះមហាក្សត្រ មកឈរជាជួរដើម្បីទទួលស្ដេចផងដែរ។ទីភ្នាក់ងារសារព័ត៍មានបរទេស បង្ហោះរូបភាពព័ត៍មាន ខណះដែលសម្ដេចព្រះនាងចៅ ព្រះបរមរាជនី ទ្រង់មើលពីរថយន្តព្រះទីនាំង ដោយយល់ថា សម្លឹងព្រះនេត្រមកក្រុមបាតុករ និងមានពេលខ្លះ ដែលសម្ដេចព្រះនាងចៅ ព្រះបរមរាជនី ទ្រង់បក់ព្រះហស្ថ។ការធ្វើបាតុកម្មរបស់"គណះប្រជានុរាស្រ្ត"លើកនេះ ត្រូវឃ្លាំមើលជាពិសេស ព្រោះកើតឡើងនៅថ្ងៃ-ពេលវេលា ទីតាំងក្បែរជាមួយពិធីប្រកបព្រះរាជករណីកិច្ច កាលពីមុននេះ មេដឹកនាំបាតុករប្រកាសថា និងមិនរារាំងក្បួនស្ដេច ហើយហ្នឹងឈរយ៉ាងស្ងប់ ដោយលើកម្រាមដៃ៣៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1128 នាក់
ខែនេះ :
6935 នាក់
3 ខែនេះ :
23661 នាក់
សរុប :
47252 នាក់